ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសោម សម្ផស្ស

សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តតាកែវ ក្រើនរំឭកបេក្ខជនប្រឡងបាក់ឌុបឱ្យប្រឹងប្រែងអស់ពីសមត្ថភាព និងគោរពវិន័យឱ្យបានខ្ជាប់ខ្ជួន ក្រោមគោលការណ៍ «អ្នកចេះគឺជាប់»
តាកែវ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីកាត់ស្រោមវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅមណ្ឌលប្រឡងវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អង្គតាសោម នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានណែនាំ និងផ្តល់កម្លាំងចិត្តដល់បេក្ខជនប្រឡងទាំងអស់ ត្រូវខិតខំប្រឹងប្រែងប្រឡងឱ្យអស់ពីសមត្ថភាព គោរពវិន័យឱ្យបានត្រឹមត្រូវ និងត្រូវមានទំនុកចិត្តលើសមត្ថភាពរបស់ខ្លួនឯង។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម គី តិច និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី និងលោក សាយ វណ្ណះ អភិបាលស្រុកបាទី អញ្ជើញវេរប្រគេនទៀនព្រះវស្សា បច្ច័យ និងទេយ្យទាន ដល់វត្តចំនួន ៤៩ និងអាស្រមចំនួន ២ ក្នុងស្រុកបាទី
ឯកឧត្តម គី តិច ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ជាអនុប្រធានទី១ គណបក្សចុះមូលដ្ឋានខេត្តតាកែវ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាទី និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីវេរប្រគេនទៀនព្រះវស្សា បច្ច័យ និងទេយ្យទានវត្ថុ ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា សរុបចំនួន ៤៩វត្ត និង ២អាស្រម ទូទាំងស្រុកបាទី។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តតាកែវ បញ្ជាឱ្យបិទអាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ និងអាហារដ្ឋានណា ដែលឆ្លៀតឱកាសតម្លើងថ្លៃក្នុងសម័យប្រឡងបាក់ឌុប
តាកែវ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់អភិបាលក្រុង-ស្រុក ឱ្យចុះតាមដាន និងពិនិត្យមើលឱ្យបានច្បាស់លាស់ ចំពោះទីតាំងសណ្ឋាគារ ផ្ទះសំណាក់ និងអាហារដ្ឋាននានា ជៀសវាងការឆ្លៀតឱកាសតម្លើងថ្លៃក្នុងកំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុទិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ប្រសិនបើប្រទះឃើញមានករណីតម្លើងថ្លៃ ត្រូវចាត់វិធានការបិទអាជីវកម្មភ្លាមៗ ដោយគ្មានការយោគយល់ឡើយ។


សកម្មភាពថ្នាក់ដឹកនាំ
ក្រសួងមហាផ្ទៃ ជំរុញការដោះស្រាយបញ្ហា «បុគ្គលម្នាក់មានអត្តសញ្ញាណច្រើន» ជាបន្ទាន់ ដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម
តាកែវ៖ នៅក្នុងប្រទេសដែលប្រកាន់យកនីតិរដ្ឋ ការដែលបុគ្គលម្នាក់មានឈ្មោះ ឬអត្តសញ្ញាណច្រើនផ្សេងៗគ្នា គឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ ដែលអាចជះឥទ្ធិពលអវិជ្ជមានដោយផ្ទាល់ដល់វិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ហេតុនេះ ការដោះស្រាយ និងកែតម្រូវទិន្នន័យបញ្ជីអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ និងឆាប់រហ័ស គឺជាកិច្ចការចាំបាច់បំផុតដែលមិនអាចមើលរំលងបានឡើយ។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ីប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយកម្ពុជាឱ្យកាន់តែស៊ីជម្រៅថែមទៀត
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម Dato’ Seri Mohamed Khaled bin Nordin រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។


សកម្មភាពថ្នាក់ដឹកនាំ
យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុខភាពស្ត្រី និងចំណេះដឹងហិរញ្ញវត្ថុ ជូនដល់ប្រជាពលរដ្ឋក្នុងស្រុកកោះអណ្តែត ខេត្តតាកែវ
មន្ទីរកិច្ចការនារីខេត្តតាកែវ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានរៀបចំ យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីជំងឺមហារីកដោះ មហារីកមាត់ស្បូន អាហារូបត្ថម្ភ និងចំណេះដឹងហិរញ្ញវត្ថុ នៅសាលាឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលរងខេត្តតាកែវ ចែករំលែកនូវចំណេះដឹងពាក់ព័ន្ធនឹងការលើកកម្ពស់សុខភាពស្ត្រី និងការគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារ ជូនប្រជាពលរដ្ឋនៅស្រុកកោះអណ្តែត
តាកែវ៖ នៅក្នុង «យុទ្ធនាការអប់រំសហគមន៍ ស្តីពី ជំងឺមហារីកមាត់ស្បូន មហារីកសុដន់ អាហារូបត្ថម្ភ និងចំណេះដឹងហិរញ្ញ» ដែលរៀបចំធ្វើឡើងដោយមន្ទីរកិច្ចការនារីខេត្ត កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២៦នេះ នៅសាលាឃុំរមេញ ស្រុកកោះអណ្តែត លោកស្រី ឡុង បូណារេត អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ពីសារសំខាន់ឥតគណនានៃការថែទាំសុខភាពបឋម និងការរៀបចំផែនការជីវិតសម្រាប់ស្ត្រី និងគ្រួសារនៅតាមមូលដ្ឋាន។


សកម្មភាពថ្នាក់ដឹកនាំ
សមាជិកក្រុមប្រឹក្សាខេត្តតាកែវ គាំទ្រនិងលើកទឹកចិត្តអាជ្ញាធរខេត្តវដែលបានប្រឹងប្រែងអភិវឌ្ឍន៍ខេត្ត ទាក់ទាញអ្នកវិនិយោគ មកកាន់តែច្រើន
តាកែវ៖ ឯកឧត្តម តែ ម៉េង សមាជិកក្រុមប្រឹក្សាខេត្តតាកែវបានធ្វើការគាំទ្រនិងបន្តលើកទឹកចិត្តចំពោះរដ្ឋបាលខេត្តតាកែវដែលបានប្រឹងប្រែងអភិវឌ្ឍន៍ប្រែក្លាយខេត្តតាកែវឱ្យមានការរីកចម្រើន និងប្រែមុខមាត់ថ្មី គួរជាទីមោទនៈ។ ការីកចម្រើននេះវាបានទាក់ទាញអ្នកវិនិយោគគិនក្នុងស្រុកនិងក្រៅស្រុកជាពិសេសទេសចរណ៍ជាតិ-អន្តរជាតិ មកលេងកម្សាន្តខេត្តតាកែវកាន់តែច្រើនឡើង។


សកម្មភាពថ្នាក់ដឹកនាំ
ចំណូលជាមធ្យម (GDP) របស់ប្រជាពលរដ្ឋខេត្តតាកែវម្នាក់ៗ សម្រេចបាន ២.៣១០ ដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥
តាកែវ៖ មន្ត្រីជាន់ខ្ពស់ក្រសួងផែនការបានថ្លែងឱ្យដឹងថា សម្រាប់ឆ្នាំ២០២៥កន្លងមកនេះ ចំណូលជាមធ្យម (GDP សម្រាប់មនុស្សម្នាក់) របស់ប្រជាពលរដ្ឋក្នុងខេត្តតាកែវ ទទួលបានចំនួន ២.៣១០ ដុល្លារអាមេរិក ដែលមានការកើនឡើងជាង ៨% បើប្រៀបធៀបនឹងឆ្នាំ២០២៤ កន្លងទៅ។


សកម្មភាពថ្នាក់ដឹកនាំ
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការប្រកួតយកពិន្ទុក្នុងសង្គមគឺពិបាកណាស់ និស្សិតត្រូវពង្រឹងសមត្ថភាពដើម្បីអនុវត្តការងារជាក់ស្ដែង
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការប្រកួតប្រជែងយកពិន្ទុក្នុងសាលា មិនដូចការប្រកួតប្រជែងក្នុងជីវិតជាក់ស្ដែងទេ ដូច្នេះនិស្សិតមិនត្រូវជ្រើសរើសតែសាលាដែលមានវិន័យធូររលុង រៀនយកពិន្ទុតាមវិធីសាស្ត្រមិនសុចរិតដើម្បីចប់យកតែសញ្ញាបត្រនោះទេ។ និស្សិតត្រូវពង្រឹងសមត្ថភាពឱ្យបានខ្លាំងក្លា ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ពេលរៀនចប់ចេញទៅប្រកួតការងារជាក់ស្ដែងក្នុងសង្គម។


សកម្មភាពថ្នាក់ដឹកនាំ
ខេត្តតាកែវ ស្រូបទាញគម្រោងវិនិយោគ ២៨ក្រុមហ៊ុន ជាមួយទុនជិត១៦៩លានដុល្លារ បង្កើតការងារជាង១ម៉ឺនកន្លែង ត្រឹមបំណាច់ខែកក្កដា ឆ្នាំ២០២៦
មកទល់បំណាច់ខែកក្កដា ឆ្នាំ២០២៦ នេះ ខេត្តតាកែវទទួលបានគម្រោងវិនិយោគមានលក្ខណៈគ្រប់គ្រាន់សរុបចំនួន ២៨គម្រោង ជាមួយទុនវិនិយោគសរុបជិត ១៦៩លានដុល្លារអាមេរិក។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្រ្តា នាំយកអង្ករវីតាមីន ៣០០កេស ទស្សនាវដ្តី និងព្រឹត្តិប័ត្រ ប្រគល់ជូនមណ្ឌលអប់រំកែប្រែទី២ (ម.២)
លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាច្រើនទៅប្រគល់ជូនដល់មណ្ឌលកែប្រែទី២ (ម២)។ សកម្មភាពនេះធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាព និងផ្តល់ភាពកក់ក្តៅដល់បងប្អូន ជាពិសេសស្ត្រីដែលកំពុងជាប់ឃុំឃាំងនៅទីនោះ។


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីររៀបចំដែនដីខេត្តតាកែវ ប្រគល់វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិដីធ្លី) ជូនប្រជាពលរដ្ឋ ២ភូមិ ក្នុងស្រុកត្រាំកក់
តាកែវ៖ នៅព្រឹកថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២៦ នេះ ក្រុមទី៦ នៃកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ បានរៀបចំពិធីចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិដីធ្លី) ជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិខ្ពបស្វាយ និងភូមិផ្លូវលោក ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។

