ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសោម សម្ផស្ស

សកម្មភាពថ្នាក់ដឹកនាំ
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សន្និសីទ ISC-2 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាព្រឹត្តិការណ៍ការទូតសភាដ៏ធំដែលទាក់ទាញអ្នកសារព័ត៌មានជាតិ-អន្តរជាតិជាង ២០០នាក់
អ្នកនាំពាក្យក្រសួងព័ត៌មាននៅថ្ងៃទី២៧ ខែសីហាឆ្នាំ២០២៦នេះ បានចាត់ទុកវត្តមានអ្នកសារព័ត៌មានជាតិ-អន្តរជាតិចំនួនជាង ២០០រូបនៅក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2)ថាជាគឺជាកាតាលីករដ៏សំខាន់ក្នុងការបំប្លែងព្រឹត្តិការណ៍ការទូតសភានៅកម្ពុជា ឱ្យទៅជាសារនយោបាយ និងសេដ្ឋកិច្ចឆ្លុះបញ្ចាំងទៅកាន់ពិភពលោក ព្រមទាំងផ្សព្វផ្សាយស្តីពីកិច្ចប្រជុំ ISC-2 ឱ្យលេចធ្លោលើឆាកអន្តរជាតិ។


សកម្មភាពថ្នាក់ដឹកនាំ
សន្និសីទប្រធានសភានៃអន្តរសភា គឺជាវេទិកាថ្មីសម្រាប់ការទូតសភា សន្តិភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ
នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនៃសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) បានរៀបចំពិធីបើកជាផ្លូវការនៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់សម្តេចអគ្គសេនាមហាបេតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលស្រុកអង្គរបុរី រៀបចំពិធីដាំកូនឈើ ១០,០០០ ដើម ក្រោមអធិបតីភាព ឯកឧត្តម ទួន ស៊ីផាន់ តំណាង ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត
លោក កង អាណាន់ អភិបាលស្រុកអង្គរបុរី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់ខ្ពស់លើការងារអភិវឌ្ឍន៍ និងបរិស្ថានក្នុងស្រុកអង្គរបុរី ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានដឹកនាំគណប្រតិភូជាន់ខ្ពស់នៃ រដ្ឋបាលខេត្ត បានធ្វើទស្សនកិច្ច នៅខេត្តឈីងហៃ (Qinghai) ប្រទេសចិន
តាកែវ៖ នាវេលាម៉ោងប្រមាណ១២យប់ ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណអភិបាលខេត្តតាកែវ បានដឹកនាំគណប្រតិភូជាន់ខ្ពស់នៃ រដ្ឋបាលខេត្ត បានធ្វើទស្សនកិច្ច នៅខេត្តឈីងហៃ (Qinghai) ប្រទេសចិន ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៦ ។


សកម្មភាពអាជ្ញាធរ
អភិបាលក្រុងដូនកែវ ចុះពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ និងសុវត្ថិភាពអនាម័យកន្លែងលក់ដូរបក្សី នៅផ្សារធំតាកែវ
តាកែវ៖ ដើម្បីលើកកម្ពស់សុខអនាម័យ និងសុវត្ថិភាពម្ហូបអាហារជូនប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នេះ លោក ឌឹម គឹមសាន អភិបាល នៃគណៈអភិបាលក្រុងដូនកែវ បានដឹកនាំក្រុមការងារសហការី រួមជាមួយមន្ត្រីជំនាញពេទ្យសត្វ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ចុះពិនិត្យការបំពាក់ និងរៀបចំសម្ភារៈបម្រើឱ្យការលក់ដូរបក្សី នៅទីតាំងផ្សារធំតាកែវ ស្ថិតក្នុងក្រុងដូនកែវ។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកទ្រាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនកងកម្លាំងប្រជាការពារឃុំធ្លក ព្រមទាំងជំរុញឱ្យបង្កើនការយកចិត្តទុកដាក់លើសន្តិសុខមូលដ្ឋាន
តាកែវ៖ នៅព្រឹកថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦ នេះ លោក អ៊ុំ ចំរើន អភិបាល នៃគណៈអភិបាលស្រុកទ្រាំង ព្រមទាំងមានការអមដំណើរដោយ លោកអភិបាលរងស្រុក និងលោកនាយករងរដ្ឋបាលស្រុក បានអញ្ជើញចុះពិនិត្យមើលប៉ុស្តិ៍ប្រជាការពាររដ្ឋបាលឃុំធ្លក ស្ថិតនៅក្នុងភូមិព្រៃឈើទាល ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ។


សកម្មភាពអាជ្ញាធរ
លោក អ៊ុំ ចំរើន អភិបាលស្រុកទ្រាំង ចុះពិនិត្យគម្រោងសាងសង់ផ្លូវបេតុងមូលនិធិឃុំធ្លក ឆ្នាំ២០២៦ និងស្នើឱ្យប្រជាពលរដ្ឋរួមគ្នាជួយតាមដានគុណភាព
តាកែវ៖ នៅព្រឹកថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦ នេះ លោក អ៊ុំ ចំរើន អភិបាល នៃគណៈអភិបាលស្រុកទ្រាំង ព្រមទាំងមានការអមដំណើរដោយ លោកអភិបាលរងស្រុក និងលោកនាយករងរដ្ឋបាលស្រុក បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្ត «គម្រោងសាងសង់ផ្លូវបេតុង មូលនិធិឃុំ ឆ្នាំ២០២៦» ស្ថិតនៅក្នុងភូមិសំណខ្មៅ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ។


សកម្មភាពថ្នាក់ដឹកនាំ
អ្នកផលិតភាពយន្តចិនជ្រើសរើសកម្ពុជា ជាទីតាំងថត និងផលិតវីដេអូ AI ផ្សព្វផ្សាយ «សម្រស់ពិតរបស់កម្ពុជា» ទៅកាន់ពិភពលោក
អ្នកផលិតភាពយន្តចិនជ្រើសរើសកម្ពុជា ជាទីតាំងថត និងផលិតវីដេអូ AI ផ្សព្វផ្សាយ «សម្រស់ពិតរបស់កម្ពុជា» ទៅកាន់ពិភពលោក


សកម្មភាពថ្នាក់ដឹកនាំ
ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតថ្មី ប្ដេជ្ញាជំរុញទំនាក់ទំនងជាមួយកម្ពុជា ឱ្យឈានដល់កម្រិតថ្មីមួយទៀត
នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ថាម៊ែរ ម៉ូហាំម៉េដ អេ. អាល់ហ្គោសៃប៊ី (Thamer Mohammed A. Algosaibi) ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំការទូតកម្ពុជា និងរុស្ស៊ី នឹងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែម លើវិស័យអាទិភាព រួមមាន នយោបាយ ពាណិជ្ជកម្ម និងវិនិយោគ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន
នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសមរបស់ ឯកឧត្តម អានឌ្រេ រូឌែនកូ អនុរដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៊ី ដែលបានអញ្ជើញមកកម្ពុជា ដើម្បីធ្វើជាសហប្រធាននៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយទ្វេភាគី លើកទី៣ រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី នៅថ្ងៃនេះ។


សកម្មភាពថ្នាក់ដឹកនាំ
ព្រឹទ្ធសភា ប្រគល់ភារកិច្ចជូនគណៈកម្មការចំនួនពីររបស់ខ្លួន ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
នៅព្រឹកថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈសំខាន់ៗចំនួន៣


សកម្មភាពថ្នាក់ដឹកនាំ
ព្រះករុណា ព្រះមហាក្សត្រ និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមការងារ ចូលក្រាបថ្វាយបង្គំគាល់
ព្រះករុណា ព្រះមហាក្សត្រ និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមការងារ ចូលក្រាបថ្វាយបង្គំគាល់


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលផ្លូវចំនួន៣ខ្សែនៅខេត្តក្រចេះ ដែលសមិទ្ធផលនេះ ជំរុញសេដ្ឋកិច្ចតំបន់ ដើម្បីបង្កើនជីវភាពប្រជាពលរដ្ឋ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ នឹងអញ្ជើញសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលផ្លូវចំនួន៣ខ្សែនៅខេត្តក្រចេះ ដែលសមិទ្ធផលទាំងនេះមានសារសំខាន់ណាស់សម្រាប់ការតភ្ជាប់ផ្ទៃក្នុង និងជំរុញសេដ្ឋកិច្ចតំបន់ ដើម្បីបង្កើនជីវភាពប្រជាពលរដ្ឋ។

