ព័ត៌មានក្នុងខេត្ត

អភិបាលស្រុកកោះអណ្តែត ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារកងទ័ពជួរមុខ ដែលមកសម្រាកនៅស្រុកកំណើត
សកម្មភាពអាជ្ញាធរ
អភិបាលស្រុកកោះអណ្តែត ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារកងទ័ពជួរមុខ ដែលមកសម្រាកនៅស្រុកកំណើត
តាកែវ៖ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងការដឹងគុណចំពោះវីរវឌ្ឍនភាព និងការលះបង់របស់កងទ័ពការពារព្រំដែន នារសៀលថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២៦ នេះ លោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកកោះអណ្តែត ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលដោយផ្ទាល់ជាមួយគ្រួសារកងទ័ពជួរមុខចំនួន ៣រូប ដែលបានឆ្លៀតឱកាសមកលេងស្រុកកំណើតក្នុងស្រុកកោះអណ្តែត ខេត្តតាកែវ។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
រដ្ឋបាលក្រុងដូនកែវ ចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងដល់ម្ចាស់អាជីវកម្ម ហាមដំឡើងថ្លៃបន្ទប់ស្នាក់នៅ និងអាហារ ក្នុងឱកាសប្រឡងបាក់ឌុប
សកម្មភាពអាជ្ញាធរ
រដ្ឋបាលក្រុងដូនកែវ ចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងដល់ម្ចាស់អាជីវកម្ម ហាមដំឡើងថ្លៃបន្ទប់ស្នាក់នៅ និងអាហារ ក្នុងឱកាសប្រឡងបាក់ឌុប
តាកែវ៖ ដើម្បីចូលរួមគាំទ្រ និងសម្រួលដល់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២៥–២០២៦ ឱ្យប្រព្រឹត្តទៅដោយរលូន រដ្ឋបាលក្រុងដូនកែវ ខេត្តតាកែវ បានចាត់តាំងក្រុមការងារចុះផ្សព្វផ្សាយសេចក្តីជូនដំណឹង ដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ អាហារដ្ឋាន និងអាជីវកម្មថតចម្លងឯកសារ នៅក្នុងភូមិសាស្ត្រក្រុងដូនកែវ។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ចុះពិនិត្យការដ្ឋានជួសជុលផ្លូវ DBST ប្រវែង ១២គីឡូម៉ែត្រ តភ្ជាប់ពីក្រុងដូនកែវ ទៅកាន់ស្រុកត្រាំកក់
សកម្មភាពថ្នាក់ដឹកនាំ
ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ចុះពិនិត្យការដ្ឋានជួសជុលផ្លូវ DBST ប្រវែង ១២គីឡូម៉ែត្រ តភ្ជាប់ពីក្រុងដូនកែវ ទៅកាន់ស្រុកត្រាំកក់
តាកែវ៖ ដើម្បីធានាបាននូវគុណភាពសំណង់ និងសម្រួលដល់ការធ្វើដំណើរ ព្រមទាំងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ នារសៀលថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២៦ នេះ លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បានអញ្ជើញចុះពិនិត្យជាក់ស្តែងនូវវឌ្ឍនភាពការងារជួសជុលផ្លូវកម្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ១ខ្សែ។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
ឯកឧត្តម វ៉ី សំណាង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងទិសដៅអនុវត្តបន្តរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម វ៉ី សំណាង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងទិសដៅអនុវត្តបន្តរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ
តាកែវ៖ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការងារមនុស្សធម៌ និងឆ្លើយតបបានទាន់ពេលវេលាចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ នារសៀលថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងរៀបចំផែនការសកម្មភាពសម្រាប់ឆមាសទី២ ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
អភិបាលស្រុកព្រៃកប្បាស ដឹកនាំដំឡើងអំពូលភ្លើងសូឡាតាមបណ្តោយផ្លូវលេខ១២៩ ដើម្បីបង្កើនសុវត្ថិភាព និងលើកកម្ពស់សោភ័ណភាពក្នុងមូលដ្ឋានស្រុក
សកម្មភាពអាជ្ញាធរ
អភិបាលស្រុកព្រៃកប្បាស ដឹកនាំដំឡើងអំពូលភ្លើងសូឡាតាមបណ្តោយផ្លូវលេខ១២៩ ដើម្បីបង្កើនសុវត្ថិភាព និងលើកកម្ពស់សោភ័ណភាពក្នុងមូលដ្ឋានស្រុក
តាកែវ៖ ដើម្បីរួមចំណែកលើកកម្ពស់សោភ័ណភាព និងធានាសុវត្ថិភាពក្នុងការធ្វើដំណើរជូនប្រជាពលរដ្ឋ នាល្ងាចថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២៦ នេះ លោក គិន ភក្តី អភិបាល នៃគណៈអភិបាលស្រុកព្រៃកប្បាស បានបន្តដឹកនាំមន្ត្រីរាជការ នៃរដ្ឋបាលស្រុក ចុះផ្ទាល់ក្នុងការដំឡើងបង្គោលអំពូលភ្លើងបំភ្លឺផ្លូវដើរដោយថាមពលព្រះអាទិត្យ (សូឡា) បន្ថែមទៀត នៅតាមបណ្តោយសងខាងផ្លូវលេខ១២៩ ស្ថិតក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
អាជ្ញាធរស្រុកអង្គរបូរី បង្ក្រាប និងដុតកម្ទេចចោលប្រហិតខូចគុណភាពគេចពន្ធជិត ៣០០គីឡូក្រាម
សកម្មភាពអាជ្ញាធរ
អាជ្ញាធរស្រុកអង្គរបូរី បង្ក្រាប និងដុតកម្ទេចចោលប្រហិតខូចគុណភាពគេចពន្ធជិត ៣០០គីឡូក្រាម
តាកែវ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកអង្គរបូរី សហការជាមួយមន្ត្រីជំនាញ បានចុះស្ទាក់ចាប់ និងបង្ក្រាបករណីដឹកជញ្ជូនទំនិញគេចពន្ធតាម ផ្លូវទឹក ដោយដកហូតបានប្រហិតខូចគុណភាពជិត ៣០០គីឡូក្រាម យកទៅដុតកម្ទេចចោលភ្លាមៗ ដើម្បីការពារសុខុមាលភាព និងសុវត្ថិភាពម្ហូបអាហារជូនប្រជាពលរដ្ឋ ។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
អាជ្ញាធរខេត្តតាកែវ ប្រជុំពិនិត្យ និងវាយតម្លៃលើការស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ក្នុងឱកាសបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក
សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរខេត្តតាកែវ ប្រជុំពិនិត្យ និងវាយតម្លៃលើការស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ក្នុងឱកាសបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក
តាកែវ៖ លោក ស៊ុត ខុន អភិបាលរងខេត្ត នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃកម្រិតកែប្រែខ្លួនរបស់ទណ្ឌិត ដើម្បីរៀបចំសំណើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
អគារសល្យសាស្ត្រ នៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ ក្រោយជួសជុលរួចរាល់ ១០០% នឹងត្រៀមបើកជាផ្លូវការ ទទួលបម្រើសេវាជូនប្រជាពលរដ្ឋ
សុខាភិបាល
អគារសល្យសាស្ត្រ នៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ ក្រោយជួសជុលរួចរាល់ ១០០% នឹងត្រៀមបើកជាផ្លូវការ ទទួលបម្រើសេវាជូនប្រជាពលរដ្ឋ
តាកែវ៖ អគារសល្យសាស្ត្រ (អគារសម្រាកព្យាបាលជំងឺក្រោយវះកាត់) នៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ ត្រូវបានជួសជុល កែលម្អ និងរៀបចំយ៉ាងស្អាតបាតរួចរាល់ជាស្ថាពរ ១០០% ហើយ ព្រមទាំងបានរៀបចំកម្មវិធីសូត្រមន្ត ដើម្បីរៀបចំដាក់ឱ្យដំណើរការផ្លូវការ និងបើកទ្វារទទួលស្វាគមន៍ បម្រើសេវាជូនប្រជាពលរដ្ឋនៅក្នុងសប្តាហ៍ទី១ នៃខែសីហា ឆ្នាំ២០២៦នេះ។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
ខេត្តតាកែវ រកឃើញអ្នកឆ្លងមេរោគអេដស៍វិជ្ជមានករណីថ្មីចំនួន ១១៦នាក់ ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៦
សុខាភិបាល
ខេត្តតាកែវ រកឃើញអ្នកឆ្លងមេរោគអេដស៍វិជ្ជមានករណីថ្មីចំនួន ១១៦នាក់ ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៦
តាកែវ៖ លោកវេជ្ជបណ្ឌិត ជុំ សុវណ្ណវុទ្ធី ប្រធានកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ខេត្តតាកែវ បានបញ្ជាក់ឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ នេះ តាមរយៈការធ្វើតេស្តឈាមស្វែងរកមេរោគអេដស៍លើប្រជាពលរដ្ឋសរុបចំនួន ១៣.៩១៩នាក់ បានរកឃើញវិជ្ជមានមេរោគអេដស៍ករណីថ្មីចំនួន ១១៦នាក់។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ អំពាវនាវយ៉ាងទទូចឱ្យប្រជាពលរដ្ឋ រួមគ្នាកម្ទេចជម្រកមូសខ្លា និងប្រយ័ត្នប្រយែងចំពោះជំងឺគ្រុនឈាម
សកម្មភាពថ្នាក់ដឹកនាំ
ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ អំពាវនាវយ៉ាងទទូចឱ្យប្រជាពលរដ្ឋ រួមគ្នាកម្ទេចជម្រកមូសខ្លា និងប្រយ័ត្នប្រយែងចំពោះជំងឺគ្រុនឈាម
តាកែវ៖ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តតាកែវ បានធ្វើការអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្ត សូមបង្កើនស្មារតីប្រុងប្រយ័ត្ន និងរួមគ្នាកម្ទេចជម្រកមូសខ្លាដែលជាភ្នាក់ងារចម្លងជំងឺនៅតាមខ្នងផ្ទះ និងសហគមន៍។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
អភិបាលស្រុកកោះអណ្តែត ដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋនាំយកទៀនវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃនៅវត្តព្រះពុទ្ធកស្សបោ និងវត្តព្រៃម្លូ
សកម្មភាពអាជ្ញាធរ
អភិបាលស្រុកកោះអណ្តែត ដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋនាំយកទៀនវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃនៅវត្តព្រះពុទ្ធកស្សបោ និងវត្តព្រៃម្លូ
តាកែវ៖ ដើម្បីទ្រទ្រង់ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស និងរួមចំណែកលើកកម្ពស់វិស័យព្រះពុទ្ធសាសនា នាព្រឹកថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២៦ នេះ លោក ភួន ឈីម អភិបាលស្រុកកោះអណ្តែត បានដឹកនាំលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋ បានអញ្ជើញនាំយកប្រេង ទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យ ទៅវេរប្រគេនជូនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅ វត្តព្រះពុទ្ធកស្សបោ និង វត្តព្រៃម្លូ ស្ថិតក្នុងស្រុកកោះអណ្តែត ខេត្តតាកែវ។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
អាវុធហត្ថខេត្តតាកែវ ពន្លាតសមត្ថកិច្ចសហការជាមួយអាវុធហត្ថស្រុកអង្គរជ័យ បង្រ្កាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៨នាក់
សន្តិសុខសង្គម
អាវុធហត្ថខេត្តតាកែវ ពន្លាតសមត្ថកិច្ចសហការជាមួយអាវុធហត្ថស្រុកអង្គរជ័យ បង្រ្កាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៨នាក់
តាកែវ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ ព្រមទាំង ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពត កម្លាំងជំនាញអាវុធហត្ថបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ឆ្លងដែនដីយ៉ាងមានប្រសិទ្ធភាព។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ណែនាំអធិការក្រុង-ស្រុក និងនាយប៉ុស្តិ៍ទាំងអស់ បង្កើនការចុះធ្វើ «វេទិកាសាធារណៈ» ដើម្បីបង្ការ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ
សន្តិសុខសង្គម
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ណែនាំអធិការក្រុង-ស្រុក និងនាយប៉ុស្តិ៍ទាំងអស់ បង្កើនការចុះធ្វើ «វេទិកាសាធារណៈ» ដើម្បីបង្ការ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ
តាកែវ៖ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានណែនាំ និងជំរុញឱ្យលោកអធិការនគរបាលក្រុង-ស្រុកទាំង១០ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ឃុំ-សង្កាត់ ខិតខំបន្តចុះធ្វើ «វេទិកាសាធារណៈ» ឱ្យបានច្រើនជាមួយប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ សំដៅលើកកម្ពស់ការយល់ដឹង និងបង្កើនកិច្ចសហការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត