ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសោម សម្ផស្ស

សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អញ្ជើញជាសហអធិបតីដឹកនាំកិច្ចប្រជុំស្តីពីការទប់ស្កាត់លំហូរគ្រឿងញៀន
ចេញផ្សាយ ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២៦


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ៖ អតីតយុទ្ធជន និងនិវត្តន៍ជន ជាគ្រឹះនៃការចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន
ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តន៍ជននៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ប្រមាណជិត២ពាន់នាក់


សកម្មភាពថ្នាក់ដឹកនាំ
លោក កង អាណាន់ អភិបាលស្រុកអង្គរបូរី ដឹកនាំក្រុមការងារចុះដាំបង្គោលផ្លាកសម្គាល់ព្រំប្រទល់រដ្ឋបាលឃុំ
លោក កង អាណាន់ ដឹកនាំក្រុមការងារចុះដាំបង្គោលផ្លាកសម្គាល់ព្រំប្រទល់រដ្ឋបាលឃុំ ជាក់ស្តែងនៅតាមទីតាំងសំខាន់ៗ ក្នុងស្រុងអង្គរបូរី។


សកម្មភាពថ្នាក់ដឹកនាំ
លោកប្រធានមន្ទីរសាធារណការខេត្តតាកែវ ចុះអន្តរាគមន៍ជួសជុលតំណស្ពានព្រៃសណ្ដែក លើផ្លូវជាតិលេខ២ធានាការធ្វើដំណើរកាន់តែរលូននិងសុវត្ថិភាព
លោក ណុប នី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ បានដឹកនាំមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យ និងជួសជុលតំណស្ពាន លើស្ពានផ្លូវជាតិលេខ២ ត្រង់គីឡូម៉ែត្រលេខ ៨៥+៦៩៥ (ស្ពានព្រៃសណ្ដែក) ស្ថិតក្នុងស្រុកទ្រាំង ។


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរកិច្ចការនារីខេត្តតាកែវ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រីក្នុងយុគសម័យឌីជីថល» ដើម្បីជំរុញកំណើនសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ
តាកែវ៖ នាព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ នេះ លោកស្រី ម៉ន រតនា ប្រធានមន្ទីរកិច្ចការនារីខេត្តតាកែវ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើក «វគ្គបណ្តុះបណ្តាលស្តីពី ការបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាយុគសម័យឌីជីថល»។


សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរខេត្តតាកែវណែនាំដល់មេឃុំចៅសង្កាត់ត្រូវកំណត់អត្តសញ្ញាណគ្រួសាររងគ្រោះឲ្យបានត្រឹមត្រូវចំគោលដៅ ប្រកបដោយតម្លាភាព
តាកែវ៖ក្នុងឱកាសអញ្ជើញបើកវគ្គបណ្ដុះបណ្ដាលរំលឹក ស្ដីពីការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដល់រដ្ឋបាលឃុំ-សង្កាត់ និងមូលដ្ឋានសុខាភិបាលទូទាំងខេត្តតាកែវ នៅសាលប្រជុំរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោក ហែម ឫទ្ធី អភិបាលរងខេត្តតាកែវបានធ្វើការណែនាំ និងជម្រុញដល់មេឃុំចៅសង្កាត់ រួមនឹងមន្រ្តីផ្ដល់សេវាទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តកម្មវិធីជាតិជំនួយសង្គមឲ្យបានល្អ និងត្រូវកំណត់អត្តសញ្ញាណគ្រួសាររងគ្រោះឲ្យបានត្រឹមត្រូវ ប្រកបដោយតម្លាភាពដើម្បីមន្រ្តីជំនាញជួយពួកគាត់ ចំគោលដៅបានទាន់ពេលវេលា។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចប្រធានរដ្ឋសភា វាយតម្លៃខ្ពស់កិច្ចប្រជុំលើកទី៩ នៃវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិក ស្តីពីសុខភាពសកល ពិតមានសារៈសំខាន់ក្នុងការធានាឱ្យបាននូវគុណភាព ប្រសិទ្ធភាព និងតម្លាភាព លើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ
ចេញផ្សាយ ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២៦


សកម្មភាពថ្នាក់ដឹកនាំ
លើកកម្ពស់ផលិតភាព និងប្រសិទ្ធភាពការងារ នៅក្នុងបរិបទថ្មី
មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តតាកែវ បានរៀបចំ «សិក្ខាសាលាស្តីពីវិធីសាស្ត្រលើកកម្ពស់ផលិតភាព នៅក្នុងបរិបទថ្មី» ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំ ប.ស.ស ខេត្ត។


សកម្មភាពថ្នាក់ដឹកនាំ
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកភូមិភាគឦសានគឺជាទិសដៅអាទិភាពនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចដើម្បីកាត់បន្ថយគម្លាតនៃការអភិវឌ្ឍពីតំបន់កណ្ដាលប្រទេស
ចេញផ្សាយ ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២៦


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម វ៉ី សំណាង ដឹកនាំមន្ត្រី និងប្រជាពលរដ្ឋដាំដើមក្ងោក ១,០០០ដើម អមសងខាងផ្លូវបេតុងអំណោយរបស់អភិសន្តិបណ្ឌិត ស សុខា នៅស្រុកកោះអណ្តែត
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីភាពក្នុង «ពិធីដាំដើមក្ងោកចំនួន ១,០០០ ដើម» អមសងខាងផ្លូវបេតុងមួយខ្សែប្រវែង ៥,០០០ ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោកជំទាវ កែ សួនសុភី ក្រោមប្រធានបទ «រួមគ្នាដាំដើមឈើដើម្បីបរិស្ថាន និងសោភ័ណភាព» ស្ថិតនៅភូមិព្រៃម្លូ ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី «ការកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែង»
ចេញផ្សាយ ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២៦


សកម្មភាពថ្នាក់ដឹកនាំ
ឆ្នាំសិក្សា ២០២៥-២០២៦នេះ បេក្ខជនចុះឈ្មោះប្រឡងមធ្យមសិក្សាទុតិយភូមិ សរុប ១៥១ ២៣៨នាក់
គណៈមេប្រយោគនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ ទូទាំងប្រទេសប្រចាំការ កំពុងបំពេញភារកិច្ចយ៉ាងសកម្មក្នុងការសម្របសម្រួលជាមួយគណៈមេប្រយោគតាមមណ្ឌលរាជធានី-ខេត្ត ដើម្បីប្រមូលព័ត៌មាន ដោះស្រាយបញ្ហាបច្ចេកទេស ឆ្លើយតបសំណួរ និងផ្សព្វផ្សាយព័ត៌មានបច្ចុប្បន្នភាពនៃដំណើរការប្រឡង ឱ្យបានទាន់ពេលវេលាតាមរយៈគេហទំព័រ និងទំព័របណ្ដាញសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តតាកែវ អញ្ជើញជាអធិបតីកាត់ស្រោមវិញ្ញាសារប្រឡងបាក់ឌុប នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន អង្គតាសោម
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ ឯកឧត្ដម ហោ ប៉េង ប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តតាកែវ និង ឯកឧត្តម ឡេង តុលា ឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយ និងជាប្រធានក្រុមការងារដឹកនាំសង្កេតការណ៍ប្រឡងបាក់ឌុបប្រចាំខេត្តតាកែវ

