ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសោម សម្ផស្ស

សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តតាកែវអញ្ជើញប្រគល់ផ្ទះជូនស្រី្តទីទ័លក្រ និងចែកអំណោយដល់គ្រួសារក្រីក្រចំនួន ១៣គ្រួសារ នៅស្រុកបាទី
ខេត្តតាកែវ៖ នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦នេះឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ អមដំណើរដោយសមាជិក សមាជិកាគណៈកម្មាធិការ នាយកប្រតិបត្តិសាខា អនុសាខាកាកបាទក្រហមស្រុកបាទីបានអញ្ជើញប្រគល់ផ្ទះថ្មីជូនគ្រួសារស្ដ្រីទីទ័លក្រជាទុគ៌តជនឈ្មោះ សាយ ទូច ដែលផ្ទះរបស់គាត់បានរលំដោយខ្យល់កន្ត្រាក់នាពេលកន្លងទៅ និងបាននាំយកអំណោយមនុស្សធម៌សាខា ចែកជូនគ្រួសារចាស់ជរាទីទ័លក្រចំនួន ១៣គ្រួសារ នៅភូមិរូង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម វ៉ី សំណាង ណែនាំឱ្យអាជ្ញាធរ និងមន្ទីរសុខាភិបាលខេត្តតាកែវ រួមគ្នាដុតដៃដុតជើងទប់ស្កាត់ និងលុបបំបាត់ជម្រកមូសខ្លា ដើម្បីការពារពលរដ្ឋពីជំងឺគ្រុនឈាម
តាកែវ៖ ដោយសារបច្ចុប្បន្នភាពបានឈានចូលដល់រដូវវស្សា ដែលជាពេលវេលាងាយប្រឈមនឹងការផ្ទុះឡើងនូវជំងឺគ្រុនឈាម ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានធ្វើការណែនាំទៅដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធ ឱ្យពង្រឹងវិធានការការពារ និងកម្ចាត់ភ្នាក់ងារចម្លងជំងឺដ៏គ្រោះថ្នាក់មួយនេះ។


សកម្មភាពថ្នាក់ដឹកនាំ
ឧត្តមភាពនៃស្នាដៃកូនខ្មែរ៖ សិប្បកម្មទូកស្មាច់នៅឃុំគោកធ្លក ទទួលបានការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីអាជ្ញាធរស្រុកអង្គបូរី
លោក កង អាណាន់ អភិបាលស្រុកអង្គរបូរី បង្ហាញការគាំទ្រ និងលើកទឹកចិត្តយ៉ាងខ្លាំងដល់ម្ចាស់សិប្បកម្មទូកស្មាច់នៅឃុំគោកធ្លក ដែលជាកូនខ្មែរផ្ទាល់ ក្នុងការបង្កើតអាជីវកម្មនេះឡើង។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តតាកែវ បើរកឃើញទំនិញគីមី ឬក្លែងក្លាយតាមផ្សារ និងសាលារៀន ត្រូវដកហូតបំផ្លាញចោលភ្លាម
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ណែនាំមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ បង្កើនសកម្មភាពចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ ក៏ដូចជាមុខទំនិញគ្រប់ប្រភេទ នៅតាមបណ្តាផ្សារ និងសាលារៀនក្នុងខេត្ត ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលក្រុងដូនកែវ ដាក់បទបញ្ជាដល់អធិការនគរបាលក្រុងថ្មី ត្រូវបង្ក្រាបក្មេងទំនើង គ្រឿងញៀន និងការឆបោកតាមប្រព័ន្ធអនឡាញ
លោក ឌឹម គឹមសាន ណែនាំដល់លោកអធិការដ្ឋានក្រុងថ្មី ត្រូវតែមានវិធានការក្តៅទប់ស្កាត់ និងបង្ក្រាបឱ្យបានជា ដាច់ខាតនូវករណីក្មេងទំនើង គ្រឿងញៀន និងបទល្មើសផ្សេងៗទៀត ដើម្បីធានាភាពសុខសាន្ត គ្មានការភ័យខ្លាច និងទទួលបានទំនុកចិត្តខ្ពស់ពីប្រជាពលរដ្ឋ។


សកម្មភាពថ្នាក់ដឹកនាំ
វេទិកាសម្ព័ន្ធសង្គមស៊ីវិល ជំរុញដល់អង្គការ សមាគម សហជីព ក្នុងខេត្តតាកែវ ពង្រឹងចំណេះដឹងលើប្រព័ន្ធបច្ចេកវិទ្យា
តាកែវ៖ ថ្លែងនៅក្នុងឱកាសអញ្ជើញចូលរួមនៅក្នុងវេទិកាសន្ទនាក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល» នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២៦ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ឯកឧត្តម ដួង វីរ័ត្ន អនុប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានធ្វើការលើកទឹកចិត្ត និងជំរុញដល់ក្រុមអង្គការសង្គមស៊ីវិលនៅក្នុងខេត្តតាកែវ ត្រូវធ្វើការពង្រឹងចំណេះដឹងលើការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗឱ្យទាន់សម័យកាល។


សកម្មភាពថ្នាក់ដឹកនាំ
ក ពៅ សុខន ប្រធានមន្ទីរព័ត៌មានខេត្តតាកែវ អញ្ជើញប្រគល់ឧបករណ៍កុំព្យូទ័រ ១ឈុត ជូនដល់ការិយាល័យវិទ្យុជាតិ FM គោកធ្លក ដើម្បីពង្រឹងប្រសិទ្ធភាពការងារផ្សព្វផ្សាយ
លោក ពៅ សុខន ប្រធានមន្ទីរព័ត៌មានខេត្ត តាកែវ បានអញ្ជើញប្រគល់ឧបករណ៍កុំព្យូទ័រចំនួន ១ឈុត ដល់ការិយាល័យវិទ្យុនៃមន្ទីរព័ត៌មានខេត្ត សម្រាប់ដំណើរការចាក់ផ្សាយកម្មវិធីនានារបស់ស្ថានីយវិទ្យុជាតិ FM គោកធ្លក ៩២.៥០ MHz។


សកម្មភាពថ្នាក់ដឹកនាំ
ព្រះចៅអធិការវត្តជ្រោះតូចបារមីភ្នំដំរីរមៀលពាក់បង្កង់ រួមជាមួយសប្បុរសជន នាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ចែកជូនប្រជាពលរដ្ឋខ្វះខាត ២៦ គ្រួសារ នៅស្រុកត្រាំកក់
ពលរដ្ឋជរា ពិការ និងមានជីវភាពខ្វះខាតចំនួន ២៦គ្រួសារ ក្នុងភូមិត្រពាំងក្បាស ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ បានទទួលអំណោយពីរព្រះចៅអធិការវត្តជ្រោះតូចបារមីភ្នំដំរីរមៀលពាក់បង្កង់ ។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ និន សាផុន និងលោកជំទាវ នូ សុវណ្ណនី នាំយកទៀនព្រះវស្សា និងបច្ច័យជាង ៣លានរៀល ប្រគេនព្រះសង្ឃវត្តសីហរតនារាម ក្រុងដូនកែវ
លោកជំទាវ និន សាផុន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ តំណាងរាស្ត្រខេត្តតាកែវ និងក្រុមការងារចលនាស្ត្រីខេត្ត នាំទានព្រះវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យ ទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសនៅវត្តសីហរតនារាម ស្ថិតក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលស្រុកបូរីជលសារ អញ្ជើញកាត់ស្រោមវិញ្ញាសាប្រឡងឌីប្លូម នៅមណ្ឌលវិទ្យាល័យសុខអានដូងខ្ពស់បូរីជលសារ
លោក ស៊ូ ភិរម្យ អភិបាលស្រុកបូរីជលសារ បានអញ្ជើញកាត់ស្រោមវិញ្ញាសាសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម)នៅមណ្ឌលប្រឡងវិទ្យាល័យសុខអានដូងខ្ពស់។


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមប្រឹក្សាគណៈឱសថការីកម្ពុជាអំពាវនាវដល់ឱសថស្ថាននៅខេត្តតាកែវ ហាមដាច់ខាតការដាក់លក់ ផលិតផលឱសថរបស់ក្រសួងសុខាភិបាល
តាកែវ៖ លោកសាស្រ្តាចារ្យជំនួយ វ៉ា សុភា អនុប្រធានក្រុមប្រឹក្សាគណៈឱសថការីកម្ពុជា បានធ្វើការអំពាវនាវនិងណែនាំទៅដល់បណ្ដាឱសថស្ថាននានានៅក្នុងខេត្តតាកែវទាំងអស់ដែលកំពុងប្រកបអាជីវកម្ម ហាមដាច់ខាត មិនឱ្យមានការដាក់លក់ រាល់ផលិតផលឱសថរបស់ក្រសួងសុខាភិបាលឡើយ។


សកម្មភាពថ្នាក់ដឹកនាំ
ខេត្តតាកែវ ក្នុងឆមាសទី១ ឆ្នាំ២០២៦ បង្ក្រាបបទល្មើសគ្រឿងញៀនបាន ១០៨ករណី និងដកហូតសារធាតុញៀនជិត ១៧៥គីឡូក្រាម
តាកែវ៖ នាថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០២៦ លេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្តតាកែវ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក យង់ សុវឌ្ឍនា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្ត។


សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរខេត្តតាកែវ បោះបង្គោលកំណត់ព្រំដីទំហំ ៤០ហិកតា ត្រៀមបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ក្នុងក្រុងដូនកែវ
តាកែវ៖ នាព្រឹកថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក ស៊ុត ខុន អភិបាលរងខេត្ត បានដឹកនាំក្រុមការងារអន្តរមន្ទីរ ចុះពិនិត្យទីតាំងផ្ទាល់ និងធ្វើការបោះបង្គោលកំណត់ព្រំដីទំហំ ៤០ហិកតា ដើម្បីត្រៀមលក្ខណៈបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ស្ថិតក្នុងភូមិសាស្ត្រក្រុងដូនកែវ។

