ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសោម សម្ផស្ស

សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ទួន ស៊ីផាន់ អញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់សិស្សប្រឡងជាប់បាក់ឌុបជាង ១,០០០នាក់ ក្នុងស្រុកត្រាំកក់
ត្រាំកក់៖ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ទួន ស៊ីផាន់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកត្រាំកក់ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងអបអរសាទរជាមួយសិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) គ្រប់និទ្ទេស (A, B, C, D, និង E) សរុបចំនួន ១,១៦៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ពិធីនេះត្រូវប្រារព្ធធ្វើឡើងនៅវត្តមង្គលមានល័ក្ខណ៍ ស្ថិតក្នុងភូមិត្រពាំងស្វាយ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។


សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរខេត្តតាកែវបន្តជំរុញការអនុវត្ត និងផ្សព្វផ្សាយកម្មវិធីជាតិជំនួយសង្គមរបស់រាជ រដ្ឋាភិបាល ក្នុងក្របខណ្ឌទូទាំងខេត្ត ឱ្យបានខ្លាំងក្លាបន្ថែមទៀត
តាកែវ៖នៅក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីការអនុវត្តកម្មវិធីជាតិជំនួយសង្គមឆ្លើយតបនឹងគ្រោះអាសន្នរបស់រាជរដ្ឋាភិបាល នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ឡុង បូណារ៉េត អភិបាលរងខេត្តតាកែវបានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋាន ភូមិឃុំសង្កាត់ រួមនឹងមន្រ្តីពាក់ព័ន្ធត្រូវពង្រឹងការអនុវត្ត និងបង្កើនការផ្សព្វផ្សាយកម្មវិធីជាតិជំនួយសង្គមនានារបស់រាជរដ្ឋាភិបាល ឱ្យដល់បងប្អូនប្រជា ពលរដ្ឋដែលរងគ្រោះ និងជាក្រុមគោលដៅ នៅក្នុងក្របខណ្ឌទូទាំងខេត្ត ឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីក្រុមការងារជួយពួកគាត់បានទាន់ពេលវេលា។


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមហ៊ុនជប៉ុន គ្រោងទិញគ្រាប់ស្វាយចន្ទីពីកម្ពុជាប្រមាណពី ២ ០០០តោន ទៅ ៣ ០០០ តោនក្នុងមួយឆ្នាំ សម្រាប់យកមកកែច្នៃតាមស្តង់ដារជប៉ុនសម្រាប់នាំចេញ
ឯកឧត្តមបណ្ឌិត សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Inoue Calcium Corporation របស់ប្រទេសជប៉ុន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។


សកម្មភាពថ្នាក់ដឹកនាំ
តុលាការមជ្ឈិត្តការអចិន្ត្រៃយ៍ (PCA) នឹងបើកកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សាកម្ពុជា-ថៃ ចាប់ពីថ្ងៃទី១៤-១៦ ខែកញ្ញា នៅប្រទេសសិង្ហបុរី
តុលាការមជ្ឈិត្តការអចិន្ត្រៃយ៍ (PCA) បានបញ្ជាក់ជាផ្លូវការថា កិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សាកម្ពុជា-ថៃ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នឹងប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី អនុញ្ញាតជូន គណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ចូលជួបពិភាក្សាការងារ
AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦


សកម្មភាពថ្នាក់ដឹកនាំ
ឆ្នាំ២០២៦៖ប្រាក់ឈ្នួលអប្បបរមាសរុបនៅកម្ពុជាខ្ពស់ជាងវៀតណាម ឥណ្ឌា ប៉ាគីស្ថាន ស្រីលង្កា មីយ៉ាន់ម៉ា បង់ក្លាដេស និងឡាវ
គិតត្រឹមខែសីហាឆ្នាំ២០២៦នេះ កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជា ទទួលបានប្រាក់ខែអប្បបរមាសរុបចំនួន ២២៩.៥ដុល្លារ ។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី អនុញ្ញាតជូន ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦


សកម្មភាពថ្នាក់ដឹកនាំ
អាកាសយានអន្តរជាតិតេជោ គ្រងចំណាត់ថ្នាក់លេខ ៥ លើពិភពលោក ក្នុងប្រតិបត្តិការឆ្នាំដំបូង
ក្នុងរយៈពេល មួយឆ្នាំពេញនៃប្រតិបត្តិការ អាកាសយានដ្ឋាន អន្តរជាតិតេជោ ទទួលបានអ្នកដំណើររហូតដល់ជាង ២,៤ លាននាក់ និងបានពង្រីកបណ្តាញហោះហើរអន្តរជាតិយ៉ាង មមាញឹក។


សកម្មភាពថ្នាក់ដឹកនាំ
ក្រសួងកសិកម្ម បង្កើត «សហគមន៍កសិកម្មទំនើប»នៅស្រុកទ្រាំង ក្រោមគម្រោង EMPOWER ដើម្បីពង្រឹងសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពកសិករឱ្យមានចីរភាព
ស្រុកទ្រាំង៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយរដ្ឋបាលស្រុកទ្រាំង បានរៀបចំ «ពិធីមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មទំនើប គម្រោង EMPOWER» ។ ពិធីនេះរៀបចំធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អ៊ុំ ចំរើន អភិបាល នៃគណៈអភិបាលស្រុកទ្រាំង ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងប្រជាកសិករយ៉ាងច្រើនកុះករ នៅសហគមន៍កសិកម្មរនាមសាមគ្គី ស្ថិតក្នុងភូមិត្រពាំងធំ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ និន សាផុន អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យដង្ហែ និងតម្កល់ព្រះពុទ្ធប្បដិមាថ្មកែវ ស្ថិតក្នុងវត្តសីហរតនារាម ក្រុងដូនកែវ
លោកជំទាវ និន សាផុន បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងជ្រះថ្លាយ៉ាងក្រៃលែង ចំពោះកម្លាំងសាមគ្គីធម៌រវាងពុទ្ធចក្រ និងអាណាចក្រ ដែលបានរួមគ្នាកសាង និងរៀបចំពិធីបុណ្យប្រកបដោយមហាកុសលនេះឡើង ។


សកម្មភាពថ្នាក់ដឹកនាំ
ប្រធានគណៈកម្មការទី៩នៃរដ្ឋសភា ដឹកនាំពុទ្ធបរិស័ទរៀបចំពិធីដង្ហែព្រះពុទ្ធបដិមាសមាធិនៅវត្តសីហរតនារ៉ាម
តាកែវ៖ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩នៃរដ្ឋសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីដង្ហែព្រះពុទ្ធបដិមាសមាធិ ដើម្បីតម្កល់លើបុស្បុកជាទីសក្ការបូជា នៅវត្តសីហរតនារ៉ាម ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ នាព្រឹកថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២៦។ ពិធីនេះបានផ្តួចផ្តើមគំនិតឡើងដោយ គណៈកម្មការទី៩នៃរដ្ឋសភា រួមជាមួយ ឧកញ៉ា លី ឆេង និងក្រុមគ្រួសារ ព្រមទាំងលោកស្រី ឡុង បូណារេត អភិបាលរងខេត្តតាកែវ ក្រុមការងារចលនាស្ត្រីនៃក្រុមការងារចុះមូលដ្ឋានខេត្តតាកែវ លោក លោកស្រី និងពុទ្ធបរិស័ទជិតឆ្ងាយ ក្នុងការរួមគ្នាដង្ហែព្រះពុទ្ធបដិមាសមាធិដែលឆ្លាក់អំពីថ្មកែវយ៉ាងប្រណីត។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម វ៉ី សំណាង អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋ ៥០ គ្រួសារនៅក្រុងដូនកែវ និងស្រុកអង្គរបូរី
ឯកឧត្តម វ៉ី សំណាង នាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ចែកជូនគ្រួសារប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយធម្មជាតិ សរុបចំនួន ៥០គ្រួសារ រស់នៅក្នុងក្រុងដូនកែវ និងស្រុកអង្គរបូរី ។


សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរខេត្តតាកែវ សម្រេចស្ដារផ្ទៃបឹងតាកែវ ដែលសភាពគោករាក់ ដើម្បីធានាការផ្គត់ទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋ
ការជីកស្តារផ្ទៃបឹងតាកែវផ្នែកខ្លះ ដែលកំពុងជួបបញ្ហាគោករាក់ឱ្យមានជម្រៅជ្រៅឡើងវិញ ដើម្បីបង្កើនសមត្ថភាពស្តុកទឹកទុកក្នុងអាង ធានាដល់ការផ្គត់ផ្គង់ទឹកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។

