ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសោម សម្ផស្ស

សកម្មភាពថ្នាក់ដឹកនាំ
ក្រុមប្រឹក្សាធម្មនុញ្ញចុះផ្សព្វផ្សាយស្តីពីសមិទ្ធផលធម្មនុញ្ញសម្រេចបានរយៈពេល៣០ឆ្នាំដល់មន្ត្រីរាជការខេត្តតាកែវ
តាកែវ៖ សមិទ្ធផលធម្មនុញ្ញសំខាន់ៗដែលសម្រេចបានក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ ត្រូវបានសមាជិកក្រុមប្រឹក្សាធម្មនុញ្ញយកមកផ្សព្វផ្សាយជូនដល់មន្ត្រីរាជការក្នុងខេត្តតាកែវ នៅថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦ នេះ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តតាកែវប្រាប់មន្ត្រីនគរបាលអន្តោប្រវេសន៍ដែលចុះទៅតាមរោងចក្រសហគ្រាសត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈចំពោះជនបរទេសដែលជាអ្នកវិនិយោគ
តាកែវ៖ នៅក្នុងជំនួបជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦ នេះ ដែលចុះមកពិភាក្សា និងស្នើសុំកិច្ចសហការជាមួយរដ្ឋបាលខេត្តតាកែវ ក្នុងការចុះមកពិនិត្យលិខិតស្នាមរបស់ជនបរទេសតាមបណ្តារោងចក្រ សហគ្រាស ឯកឧត្តមអភិបាលខេត្តតាកែវ វ៉ី សំណាង បានធ្វើការគាំទ្រថា អាជ្ញាធរខេត្តនឹងរួមសហការជាមួយសមត្ថកិច្ចអន្តោប្រវេសន៍ក្នុងការចុះមកធ្វើកិច្ចការនេះ ក៏ប៉ុន្តែសមត្ថកិច្ចដែលចុះធ្វើកិច្ចការនេះត្រូវធ្វើការប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ។


សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរខេត្តតាកែវ ចាត់ទុកវិស័យសាសនា និងគ្រប់ស្ថាប័នពាក់ព័ន្ធ ដើរតួយ៉ាងសំខាន់ក្នុងការអប់រំពង្រឹងស្មារតីពលរដ្ឋ ដើម្បីទប់ស្កាត់ការរំលោភបំពានផ្លូវភេទលើស្ត្រី និងកុមារ
តាកែវ៖ លោកស្រី ឡុង បូណារេត អភិបាលរងខេត្ត បានលើកឡើងថា ការងារបង្ការ និងទប់ស្កាត់អំពើជួញដូរផ្លូវភេទ ព្រមទាំងការរំលោភបំពានផ្លូវភេទលើស្ត្រី និងកុមារ គឺទាមទារឱ្យមានការចូលរួមយ៉ាងសកម្មមិនអាចខ្វះបានពីគ្រប់វិស័យ និងស្ថាប័នពាក់ព័ន្ធ ជាពិសេសវិស័យសាសនាដែលជាគ្រឹះអប់រំផ្លូវចិត្តដ៏សំខាន់នៅក្នុងសង្គម។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកបូរីជលសារ អញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ជូនប្រជាពលរដ្ឋនៅភូមិតារាគមន៍
រដ្ឋបាលស្រុកបូរីជលសារ បានរៀបចំពិធីចែកវិញ្ញា បនបត្រសម្គាល់អចលនវត្ថុ និងប្រកាសមោឃភាពនៃបណ្ណសម្គាល់កាន់កាប់ប្រើប្រាស់ដីធ្លី ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ជូនដល់ប្រជាពល រដ្ឋនៅភូមិតារាគមន៍ ឃុំជ័យជោគ ស្រុកបូរីជលសារ ខេត្តតាកែវ។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តតាកែវ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីសមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុងរយៈពេល ៣០ឆ្នាំ
រដ្ឋបាលខេត្តតាកែវ បានរៀបចំសិក្ខា សាលាផ្សព្វផ្សាយស្តីពីសមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុងរយៈពេល៣០ឆ្នាំ


សកម្មភាពថ្នាក់ដឹកនាំ
លោក ស៊ូ ភិរម្យ ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនមេភូមិជ្រៃគោកពោធិ៍ ដែលកំពុងមានជំងឺ
អភិបាលស្រុកបូរីជលសារ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំគោកពោធិ៍ ព្រមទាំងសហការី និងអាជ្ញាធរដែនដី បានចុះសួរសុខទុក្ខ លោក រស់ ចន មេភូមិជ្រៃគោកពោធិ៍ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ។


សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរខេត្តតាកែវនឹងធ្វើកិច្ចសហប្រតិបត្តិការទប់ស្កាត់បទល្មើសគ្រឿងញៀន និងបទល្មើសឆ្លងដែនជាមួយខេត្តអានយ៉ាងរបស់វៀតណាម
តាកែវ៖ អាជ្ញាធរខេត្តតាកែវរបស់កម្ពុជា និងអាជ្ញាធរខេត្តអានយ៉ាងរបស់វៀតណាម នឹងធ្វើកិច្ចសហប្រតិបត្តិការទប់ស្កាត់បទល្មើសគ្រឿងញៀន និងបទល្មើសឆ្លងដែន ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការនៃបណ្តាការិយាល័យទំនាក់ទំនងព្រំដែនភ្នំដិន ដែលនៅជាប់ព្រំប្រទល់គ្នារវាងខេត្តតាកែវ និងខេត្តអានយ៉ាង។


សកម្មភាពថ្នាក់ដឹកនាំ
លោកស្រី ឡុង បូណារេត ដឹកនាំក្រុមការងារសមាគមនារីខេត្តតាកែវ ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនមន្ត្រីរាជការសម្រាកលំហែមាតុភាព
លោកស្រី ឡុង បូណារេត អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានប្រតិបត្តិសាខាសមាគមនារីខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ លោកស្រី ហ៊ាង ស្រីមុំ មន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្តតាកែវ ដែលកំពុងសម្រាកលំហែមាតុ ភាព ។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរស្រុកកោះអណ្ដែត ចុះពិនិត្យទីតាំងរៀបចំទីលានចាក់សំរាមថ្មី ក្នុងឃុំរមេញ
តាកែវ៖ លោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកកោះអណ្ដែត បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំងដីជាក់ស្ដែង ដែលបានគ្រោងទុកសម្រាប់រៀបចំធ្វើជាទីលានចាក់សំរាម ស្ថិតនៅក្នុងភូមិប្រាសាទ ឃុំរមេញ ស្រុកកោះអណ្ដែត។


សកម្មភាពថ្នាក់ដឹកនាំ
អនុសាខាកាកបាទក្រហមកម្ពុជាស្រុកទ្រាំង នាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំប្រាំបីមុំ
លោក អ៊ុំ ចំរើន នាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនគ្រួសារដែលរងគ្រោះដោយសារគ្រោះធម្មជាតិ (ខ្យល់កន្ត្រាក់) ស្ថិតនៅក្នុងភូមិរវៀង ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។


សកម្មភាពថ្នាក់ដឹកនាំ
ព្រះករុណាព្រះមហាក្សត្រ នឹងប្រោសប្រទាននូវព្រះរាជសារ ក្នុងកម្មវិធីបើកសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត ទ្រង់សព្វព្រះរាជហឫទ័យ នឹង ប្រោសប្រទាននូវព្រះរាជសាររបស់ព្រះអង្គក្នុងកម្មវិធីបើកនៃសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ ក្នុងខណៈកម្ពុជា ទទួលបានកិត្តិយសធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៦ ដល់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ខាងមុខនោះ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តតាកែវ អំពាវនាវឲ្យពលរដ្ឋបញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានធ្វើការអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ និងប្រជានេសាទទាំងអស់ក្នុងមូលដ្ឋាន ឲ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពនេសាទ ដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ ដើម្បីចូលរួមអភិរក្ស និងលើកកម្ពស់ទិន្នផលត្រីធម្មជាតិឲ្យកាន់តែសម្បូរបែប។


សកម្មភាពថ្នាក់ដឹកនាំ
លោក អ៊ុំ ចំរើន អភិបាលស្រុកទ្រាំង ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជូនវីរយុទ្ធជនដល់គេហដ្ឋាន
លោក អ៊ុំ ចំរើន អភិបាល នៃគណៈអភិបាលស្រុកទ្រាំង បានដឹកនាំប្រតិភូអមដំណើរ ចុះសាកសួរសុខទុក្ខដោយផ្ទាល់ដល់គេហដ្ឋាន វីរៈកងទ័ពចំនួន ១រូប ដែលបានមកសម្រាកកម្សាន្តនៅស្រុកកំណើត ស្ថិតនៅភូមិថ្កូវ ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ។

