ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសោម សម្ផស្ស

សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ ហ៊ុន ម៉ាលី អញ្ជើញនាំយកទៀនព្រះវស្សា បច្ច័យ និងសម្ភារឧបភោគបរិភោគ ប្រគេនព្រះសង្ឃ ៥វត្ត នៅស្រុកកោះអណ្ដែត
តាកែវ៖ នាព្រឹកថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ នេះ លោកជំទាវ ហ៊ុន ម៉ាលី បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគេនទៀនព្រះវស្សា បច្ច័យ និងសម្ភារបូជាផ្សេងៗ ជូនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស តាមវត្តអារាមចំនួន ៥ ស្ថិតនៅក្នុងឃុំក្រពុំឈូក ស្រុកកោះអណ្ដែត ខេត្តតាកែវ។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរស្រុកកោះអណ្ដែត ចុះពិនិត្យស្ថានភាពទឹកជំនន់ និងបញ្ជាឱ្យបិទទ្វារទឹកទំនប់លោក ដើម្បីការពារស្រូវប្រជាពលរដ្ឋ
តាកែវ៖ អាជ្ញាធរស្រុកកោះអណ្តែត ដឹកនាំដោយលោក ភួន ឈីម អភិបាលស្រុក រួមនឹងមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពទឹកជំនន់ដែលកំពុងហូរធ្លាក់មកពីទន្លេមេគង្គ ចូលមកក្នុងភូមិសាស្ត្រស្រុកកោះអណ្ដែត ខេត្តតាកែវ នារសៀលថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ នេះ ។


សកម្មភាពថ្នាក់ដឹកនាំ
សភាសហព័ន្ធរុស្ស៊ី បញ្ជាក់ពីការត្រៀមលក្ខណៈទទួលស្វាគមន៍សម្ដេចតេជោ ក្នុងការអញ្ជើញបំពេញទស្សនកិច្ចទៅកាន់សហព័ន្ធរុស្ស៊ីនៅពេលខាងមុខ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម Konstantin Kosachev អនុប្រធានក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធរុស្សី ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។


សកម្មភាពថ្នាក់ដឹកនាំ
គណៈប្រតិភូសមាជិកសភាសហរដ្ឋអាម៉េរិក នឹងបន្តគាំទ្ររដ្ឋាភិបាលសហរដ្ឋអាម៉េរិក ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ កម្ពុជា-សហរដ្ឋអាម៉េរិក ឱ្យកាន់តែរីកចម្រើន និងទូលំទូលាយបន្ថែមទៀត
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូសមាជិកសភាសហរដ្ឋអាម៉េរិក ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។


សកម្មភាពថ្នាក់ដឹកនាំ
ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Tan Sri Dato’ Dr. Johari bin Abdul ប្រធានរដ្ឋសភាម៉ាឡេស៊ី នៅវិមានសន្តិភាព។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥។


សកម្មភាពថ្នាក់ដឹកនាំ
សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ជាគំរូទូតសភាថ្មីក្នុងការកសាងសន្តិភាពសកល និងការការពារច្បាប់អន្តរជាតិ
«សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ» ដែលត្រូវបានអនុម័តនៅក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ត្រូវបានប្រទេសជាសមាជិក និងសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ថាជា «ផែនទីចង្អុលផ្លូវ» ដ៏មានសារសំខាន់បំផុត ក្នុងការប្រែក្លាយការទូតសភាឱ្យទៅជាឧបករណ៍ជាក់ស្តែងសម្រាប់ដោះស្រាយជម្លោះ និងការពារសន្តិភាពសកល។


សន្តិសុខសង្គម
កម្លាំងអាវុធហត្ថខេត្តតាកែវ បន្តប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់នៅស្រុកគិរីវង់
តាកែវ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ កម្លាំងកងរាជអាវុធហត្ថបានចុះបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់នៅស្រុកគិរីវង់។


សន្តិសុខសង្គម
កម្លាំងអាវុធហត្ថខេត្តតាកែវ បំបែកករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ២នាក់ នៅស្រុកគិរីវង់
តាកែវ៖ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ កម្លាំងអាវុធហត្ថបានចុះបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់។


សកម្មភាពអាជ្ញាធរ
អភិបាលក្រុង៖ «កុមារ និងយុវជន គឺជាទំពាំងបន្តវេនយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិទៅថ្ងៃអនាគត»
តាកែវ៖ លោក ឌឹម គឹមសាន អភិបាល នៃគណៈអភិបាលក្រុងដូនកែវ បានចាត់ទុកកុមារ និងយុវជន គឺជា «ទំពាំងស្នងឫស្សី» និងជាកម្លាំងបន្តវេនដ៏មានសារៈសំខាន់បំផុត ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅថ្ងៃអនាគត។


សកម្មភាពថ្នាក់ដឹកនាំ
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានជូន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (ISC-2) ដឹកនាំគណៈប្រតិភូមកពីបណ្តាប្រទេស និងអង្គការអន្តរជាតិ ចូលក្រាបបង្គំគាល់
ព្រះបរមរាជវាំង, ថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦


សកម្មភាពថ្នាក់ដឹកនាំ
ប្រមុខការពារជាតិកម្ពុជា និងអនុព័ន្ធយោធាហ្វីលីពីន បញ្ជាក់ពីការពង្រឹងតួនាទីក្រុមសង្កេតការណ៍អាស៊ានក្នុងបញ្ហាព្រំដែនកម្ពុជា-ថៃ
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអនុញ្ញាតឱ្យ វរសេនីយ៍ឯក ជូណាថាន់ ផាលឡារ៉ា ប៉ាហ្វ (JONATHAN PHALLARA PAF ) នាយការិយាល័យអនុព័ន្ធយោធា (ថ្មី) នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងបង្ហាញមុខ។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ វត្តមានឯកឧត្តមប្រធានរដ្ឋសភាអូស្ត្រាលី នៅកម្ពុជាបង្ហាញពីចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏យូរអង្វែងនៃប្រទេសទាំងពីរ
សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម មិលតុន ឌីក (Milton Dick) ប្រធានរដ្ឋសភាប្រទេសអូស្ត្រាលី នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា ក្នុងពេលដែលឯកឧត្តម អញ្ជើញមកចូលរួមសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (2nd ISC) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

