ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសោម សម្ផស្ស

សកម្មភាពថ្នាក់ដឹកនាំ
លោកប្រធានមន្ទីរសាធារណការខេត្តតាកែវ ចុះអន្តរាគមន៍ជួសជុលតំណស្ពានព្រៃសណ្ដែក លើផ្លូវជាតិលេខ២ធានាការធ្វើដំណើរកាន់តែរលូននិងសុវត្ថិភាព
លោក ណុប នី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ បានដឹកនាំមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យ និងជួសជុលតំណស្ពាន លើស្ពានផ្លូវជាតិលេខ២ ត្រង់គីឡូម៉ែត្រលេខ ៨៥+៦៩៥ (ស្ពានព្រៃសណ្ដែក) ស្ថិតក្នុងស្រុកទ្រាំង ។


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរកិច្ចការនារីខេត្តតាកែវ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រីក្នុងយុគសម័យឌីជីថល» ដើម្បីជំរុញកំណើនសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ
តាកែវ៖ នាព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ នេះ លោកស្រី ម៉ន រតនា ប្រធានមន្ទីរកិច្ចការនារីខេត្តតាកែវ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើក «វគ្គបណ្តុះបណ្តាលស្តីពី ការបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាយុគសម័យឌីជីថល»។


សុខាភិបាល
មន្ទីរសុខាភិបាលខេត្តតាកែវ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការជាមួយអង្គការ Helen Keller អន្តរជាតិ ដើម្បីលើកកម្ពស់អាហារូបត្ថម្ភ និងសុខភាពមាតានិងទារក
តាកែវ៖ នាព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តតាកែវ មានរៀបចំ «ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការលើសកម្មភាពអាហារូបត្ថម្ភ សម្រាប់ឆ្នាំ២០២៦-២០២៧» រវាងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តតាកែវ និងអង្គការ Helen Keller អន្តរជាតិ។


សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរខេត្តតាកែវណែនាំដល់មេឃុំចៅសង្កាត់ត្រូវកំណត់អត្តសញ្ញាណគ្រួសាររងគ្រោះឲ្យបានត្រឹមត្រូវចំគោលដៅ ប្រកបដោយតម្លាភាព
តាកែវ៖ក្នុងឱកាសអញ្ជើញបើកវគ្គបណ្ដុះបណ្ដាលរំលឹក ស្ដីពីការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដល់រដ្ឋបាលឃុំ-សង្កាត់ និងមូលដ្ឋានសុខាភិបាលទូទាំងខេត្តតាកែវ នៅសាលប្រជុំរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោក ហែម ឫទ្ធី អភិបាលរងខេត្តតាកែវបានធ្វើការណែនាំ និងជម្រុញដល់មេឃុំចៅសង្កាត់ រួមនឹងមន្រ្តីផ្ដល់សេវាទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តកម្មវិធីជាតិជំនួយសង្គមឲ្យបានល្អ និងត្រូវកំណត់អត្តសញ្ញាណគ្រួសាររងគ្រោះឲ្យបានត្រឹមត្រូវ ប្រកបដោយតម្លាភាពដើម្បីមន្រ្តីជំនាញជួយពួកគាត់ ចំគោលដៅបានទាន់ពេលវេលា។


សេចក្តីប្រកាសព័ត៌មាន
ក្រសួងអប់រំ បញ្ជាក់ពីការសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីស្រាវជ្រាវ ចាត់វិធានការតាមច្បាប់ លើអ្នកថតចម្លង និងបង្ហោះប្រធានវិញ្ញាសានៃការប្រឡងបាក់ឌុប
ចេញផ្សាយ ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២៦


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចប្រធានរដ្ឋសភា វាយតម្លៃខ្ពស់កិច្ចប្រជុំលើកទី៩ នៃវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិក ស្តីពីសុខភាពសកល ពិតមានសារៈសំខាន់ក្នុងការធានាឱ្យបាននូវគុណភាព ប្រសិទ្ធភាព និងតម្លាភាព លើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ
ចេញផ្សាយ ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២៦


សកម្មភាពថ្នាក់ដឹកនាំ
លើកកម្ពស់ផលិតភាព និងប្រសិទ្ធភាពការងារ នៅក្នុងបរិបទថ្មី
មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តតាកែវ បានរៀបចំ «សិក្ខាសាលាស្តីពីវិធីសាស្ត្រលើកកម្ពស់ផលិតភាព នៅក្នុងបរិបទថ្មី» ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំ ប.ស.ស ខេត្ត។


សកម្មភាពថ្នាក់ដឹកនាំ
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកភូមិភាគឦសានគឺជាទិសដៅអាទិភាពនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចដើម្បីកាត់បន្ថយគម្លាតនៃការអភិវឌ្ឍពីតំបន់កណ្ដាលប្រទេស
ចេញផ្សាយ ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២៦


សន្តិសុខសង្គម
ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យទីតាំងដែលរងការវាយប្រហារដោយយោធាថៃក្នុងខេត្តព្រះវិហារ
ចេញផ្សាយ ថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២៦


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម វ៉ី សំណាង ដឹកនាំមន្ត្រី និងប្រជាពលរដ្ឋដាំដើមក្ងោក ១,០០០ដើម អមសងខាងផ្លូវបេតុងអំណោយរបស់អភិសន្តិបណ្ឌិត ស សុខា នៅស្រុកកោះអណ្តែត
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីភាពក្នុង «ពិធីដាំដើមក្ងោកចំនួន ១,០០០ ដើម» អមសងខាងផ្លូវបេតុងមួយខ្សែប្រវែង ៥,០០០ ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោកជំទាវ កែ សួនសុភី ក្រោមប្រធានបទ «រួមគ្នាដាំដើមឈើដើម្បីបរិស្ថាន និងសោភ័ណភាព» ស្ថិតនៅភូមិព្រៃម្លូ ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី «ការកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែង»
ចេញផ្សាយ ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២៦


សកម្មភាពអាជ្ញាធរ
រួមគ្នាដើម្បីបៃតង និងសម្រស់តំបន់ប្រវត្តិសាស្ត្រយើង
លោក កង អាណាន់ អភិបាល នៃគណៈអភិបាលស្រុកអង្គរបូរី បានដឹកនាំក្រុមការងារ មន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋាន ចុះយុទ្ធនាការដាំ ដើមក្ងោក នៅតាមបណ្តោយដងផ្លូវឆ្ពោះទៅកាន់ តំបន់ប្រវត្តិសាស្ត្រប្រាសាទភ្នំដា ។


សកម្មភាពអាជ្ញាធរ
លោក សាយ វណ្ណៈ អភិបាលនៃគណៈអភិបាល ស្រុកបាទី ចុះពិនិត្យការបើកទ្វារទឹក និងវឌ្ឍនភាពសាងសង់ស្លាកសញ្ញាព្រំប្រទល់ស្រុកបាទី
លោក សាយ វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកបាទី រួមជាមួយសហការី បានបន្តអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹក និងការបើកទ្វារទឹកដោយផ្ទាល់នៅចំណុចស្ពានកំពង់ដង្កោ ដើម្បីធានាដល់ការគ្រប់គ្រងប្រភពទឹកជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

