ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសោម សម្ផស្ស

សន្តិសុខសង្គម
មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? សូមកុំប្រើប្រាស់ scams online ជាវាំងននដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ភាគីថៃបានគ្រោងរៀបចំនាំសមាជិកក្រុមអ្នកសង្កេតការណ៍អាស៊ាន ព្រមទាំងអ្នកសារព័ត៌មានថៃ និងអន្តរជាតិទៅកាន់តំបន់ព្រំដែន រួមមានតំបន់អូរស្មាច់-ច្រកជាំ ក្រោមហេតុផលថា ដើម្បីឱ្យពួកគេអាចមើលឃើញស្ថានការណ៍ដោយផ្ទាល់ និង «ផ្ទៀងផ្ទាត់ការពិតដោយឯករាជ្យ»។


សកម្មភាពថ្នាក់ដឹកនាំ
លោក គិន ភក្តី ណែនាំឱ្យយុវជនគណបក្សប្រជា ជនកម្ពុជាស្រុកត្រូវបានខិតខំអភិវឌ្ឍសមត្ថភាព និងចាប់យកជំនាញច្បាស់លាស់
លោក គិន ភក្តី ណែនាំដល់យុវជនគណបក្សទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ និងអភិវឌ្ឍសមត្ថភាពខ្លួនឯង តាមរយៈការចាប់យកជំនាញច្បាស់លាស់មួយ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ូច ភា ណែនាំក្រុមការងារបក្សឃុំត្រពាំងធំខាងជើង ឱ្យក្តាប់សភាពការណ៍ និងឆ្លើយតបគ្រោះមហន្តរាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា
ឯកឧត្តម អ៊ូច ភា បានណែនាំដល់ក្រុមការងារ និងសមាជិកបក្សទាំងអស់ ត្រូវក្តាប់ឱ្យបានច្បាស់លាស់នូវស្ថាន ការណ៍ និងស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតាមភូមិនីមួយៗ ដើម្បីយល់ដឹងពីតម្រូវការ កង្វល់ និងបញ្ហាប្រឈមនានា ដែលពួកគាត់កំពុងជួបប្រទះ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ជា វ៉ាន់ដេត ដឹកនាំកិច្ចប្រជុំបូក សរុបលទ្ធ ផលការងារប្រចាំខែសីហា របស់គណបក្ស ប្រជា ជនកម្ពុជាខេត្តតាកែវ
ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត សមាជិកគណៈកម្មា ធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែសីហា ឆ្នាំ២០២៦ របស់គណបក្សប្រជាជនកម្ពុជាខេត្តតាកែវ ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យជំរុញការដំឡើងស្ត្រីជាអភិបាលរងខេត្តយ៉ាងតិច ៣រូប សម្រាប់ខេត្តនីមួយៗទៅថ្ងៃមុខ
ឯឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់អនុសាសន៍ និងការណែនាំយ៉ាងម៉ឺងម៉ាត់ទៅកាន់អាជ្ញាធរខេត្តទាំងអស់ ត្រូវជំរុញការដំឡើងស្ត្រីឱ្យកាន់តួនាទីជាអភិបាលរងខេត្ត ឱ្យបានយ៉ាងតិចចាប់ពី ៣រូបឡើងទៅ ក្នុងរដ្ឋបាលខេត្តនីមួយៗ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ផ្ញើសាររំលឹកធ្ងន់ៗពីខេត្តតាកែវ ដល់យុវជន និងសិស្សានុសិស្ស ត្រូវប្តេជ្ញាដាច់ខាតជៀសឲ្យឆ្ងាយពីគ្រឿងញៀន
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានអំពាវនាវ និងណែនាំយ៉ាងទទូចដល់ប្អូនៗក្មួយៗ សិស្សានុសិស្ស ព្រមទាំងយុវជនកម្ពុជាទាំងអស់ ត្រូវរួមគ្នារក្សាសេចក្តីថ្លៃថ្នូរ ដោយប្តេជ្ញាចិត្តជៀសវាងឲ្យឆ្ងាយជាដាច់ខាតពីបញ្ហាគ្រឿងញៀន។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម វ៉ី សំណាង អញ្ជើញជួបសំណេះសំណាលជាមួយសមាជិកគណៈកម្មាធិការគណបក្សឃុំទាំង ១២ ក្នុងស្រុកគិរីវង់
ឯកឧត្តម វ៉ី សំណាង បានគូសបញ្ជាក់អំពីសមិទ្ធផលធំៗដែលប្រទេសជាតិសម្រេចបានក្នុងរយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ ជាស្នាដៃ និងភាពឈ្លាសវៃរបស់រាជរដ្ឋាភិបាល ដែលមានគណបក្សប្រជាជនកម្ពុជា ជាមគុទ្ទេសក៍។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តតាកែវ លើកទឹកចិត្តវិស័យឯកជនឱ្យបន្តចូលរួមវិនិយោគ និងអភិវឌ្ឍវិស័យអប់រំនៅក្នុងខេត្ត
អភិបាលខេត្តតាកែវ បានជម្រុញ និងលើកទឹកចិត្តយ៉ាងខ្លាំងដល់វិស័យឯកជន ឱ្យបន្តចូលរួមវិនិយោគ និងអភិវឌ្ឍវិស័យអប់រំនៅក្នុងខេត្តតាកែវ ។


អប់រំ និងកីឡា
ខេត្តតាកែវ៖ បេក្ខជនប្រឡងជាប់បាក់ឌុបជាង ៨ពាន់នាក់ (៨៤,៤៤%) ថយចុះ ២,២៥% បើធៀបនឹងឆ្នាំ២០២៥
តាកែវ៖ លទ្ធផលប្រឡងសញ្ញាប័ត្រទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២៥-២០២៦ ដែលប្រកាសនាព្រឹកថ្ងៃអង្គារ ទី០២ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានបង្ហាញថា ខេត្តតាកែវមានបេក្ខជនប្រឡងជាប់សរុប ៨,០៣៣ នាក់ (ស្មើនឹង ៨៤,៤៤%) នៃបេក្ខជនមកប្រឡងសរុប ៩,៥៦៣ នាក់។ តួលេខនេះមានការថយចុះប្រមាណ ២,២៥% បើប្រៀបធៀបនឹងឆ្នាំ២០២៥ កន្លងទៅ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញកាត់ស្រោមវិញ្ញាសា និងប្រកាសលទ្ធផលការប្រឡងបាក់ឌុប សម័យប្រឡង ១០ សីហា ២០២៦
តាកែវ៖ នាព្រឹកថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីភាពក្នុងពិធីកាត់ស្រោមវិញ្ញាសា និងប្រកាសលទ្ធផលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ១០ សីហា ២០២៦ ដែលពិធីនេះបានប្រព្រឹត្តទៅនៅមណ្ឌលប្រឡងវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន បាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត៖ «រាជរដ្ឋាភិបាលតែងតែគិតគូរ និងយកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជន និងនិវត្តជន»
តាកែវ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជន នៅក្នុងស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានលើកឡើងប្រាប់បងប្អូនអតីតយុទ្ធជន និងនិវត្តជនទាំងអស់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែគិតគូរយ៉ាងយកចិត្តទុកដាក់បំផុតចំពោះសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន ដោយបានអនុវត្តសកម្មភាពជាច្រើនក្នុងការលើកកម្ពស់គុណភាពជីវិត និងសុខុមាលភាពជូនពួកគាត់។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំពង្រឹងការងារផ្សព្វផ្សាយព័ត៌មាន និងគ្រប់គ្រងសាធារណមតិ ជាមួយមន្ត្រីនាំពាក្យ និងមន្ត្រីព័ត៌មាននៃក្រសួង ស្ថាប័ននានារបស់រាជរដ្ឋាភិបាល
(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីនាំពាក្យ និងមន្ត្រីព័ត៌មាននៃក្រសួង ស្ថាប័ននានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារផ្សព្វផ្សាយព័ត៌មាន ការគ្រប់គ្រងព័ត៌មាន និងសាធារ ណមតិ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពការងារនាំពាក្យ និងទំនាក់ទំនងរវាងរាជរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព ទាន់ពេលវេលា និងមានសង្គតិភាព។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរសិស្សជាប់បាក់ឌុប និងលើកទឹកចិត្តអ្នកធ្លាក់ឱ្យបន្តខិតខំប្រឹងប្រែង
ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងចូលរួមអបអរសាទរ ចំពោះសិស្សដែលទទួលបានលទ្ធផលល្អប្រសើរ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥-២០២៦ និងលើកទឹកចិត្តសិស្សដែលទទួលបានលទ្ធផលមិនគាប់ប្រសើរ សូមកុំបាក់ទឹកចិត្ត ហើយត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត។

