ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសោម សម្ផស្ស

សកម្មភាពអាជ្ញាធរ
អាជ្ញាធរស្រុកបាទី ចុះពិនិត្យស្ថានភាពប្រឡាយក្នុងឃុំត្នោត ដើម្បីសិក្សា និងស្វែងរកដំណោះស្រាយរំដោះទឹក ការពារការលិចលង់ក្នុងរដូវវស្សា
តាកែវ៖ នាថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ នេះ លោក សាយ វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុកបាទី ព្រមទាំងមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន បានបន្តអញ្ជើញចុះពិនិត្យស្ថានភាពប្រឡាយទឹកដោយផ្ទាល់ ស្ថិតក្នុងភូមិតានន និងភូមិពៃ ឃុំត្នោត ស្រុកបាទី ។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកកោះអណ្ដែត ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការបំពេញប្រវត្តិរូបមន្ត្រីរាជការ កម្លាំងប្រជាការពារ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
តាកែវ៖ នារសៀលថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ នេះ លោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកកោះអណ្ដែត បានអញ្ជើញដឹកនាំ «កិច្ចប្រជុំផ្សព្វផ្សាយការបំពេញប្រវត្តិរូប ក្រុមប្រឹក្សាស្រុក មន្ត្រីរាជការស៊ីវិល មន្ត្រីជាប់កិច្ចសន្យា មន្ត្រីភូមិ និងប្រជាការពារភូមិ ដែលបម្រើការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ» នៅសាលប្រជុំរដ្ឋបាលស្រុកកោះអណ្ដែត។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក, អភិបាលរងស្រុក, នាយក-នាយករងរដ្ឋបាលស្រុក, ប្រធាន-អនុប្រធានការិយាល័យ និងអង្គភាពជុំវិញស្រុក ព្រមទាំងមេឃុំ និងស្មៀនឃុំទាំង ៦ នៃស្រុកកោះអណ្ដែត។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកអង្គរបូរី អញ្ជើញជួបសំណេះសំណាល និងចែកឯកសណ្ឋានជូនប្រជាការពារភូមិ ៦០នាក់ នៅឃុំព្រៃផ្គាំ
តាកែវ៖ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ លោក កង អាណាន់ អភិបាល នៃគណៈអភិបាលស្រុកអង្គរបូរី និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រគល់ឯកសណ្ឋានការងារជូនដល់បងប្អូនប្រជាការពារភូមិចំនួន ៦០នាក់ មកពីភូមិទាំង៦ ក្នុងឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកកោះអណ្ដែត អញ្ជើញចុះជួបសំណេះសំណាល និងពិនិត្យស្ថានភាពលក់ដូររបស់អាជីវករក្នុងផ្សារព្រៃយុថ្កា
តាកែវ៖ លោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកកោះអណ្ដែត ព្រមទាំងសហការី និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពទូទៅនៃការលក់ដូររបស់បងប្អូនអាជីវករ នៅទីតាំងផ្សារព្រៃយុថ្កា ស្ថិតក្នុងឃុំព្រៃយុថ្កា ស្រុកកោះអណ្ដែត ខេត្តតាកែវ។
ក្នុងសកម្មភាពចុះសាកសួរសុខទុក្ខដល់ស្តង់ និងតូបលក់ដូរផ្ទាល់ លោក ភួន ឈីម បានជួបប្រស្រ័យទាក់ទងយ៉ាងស្និទ្ធស្នាលជាមួយអាជីវករ សាកសួរពីជីវភាពរស់នៅ ស្ថានភាពនៃការលក់ដូរប្រចាំថ្ងៃ ព្រមទាំងបានស្ដាប់នូវរាល់សំណូមពរ និងបញ្ហាប្រឈមផ្សេងៗរបស់បងប្អូនអាជីវករក្នុងផ្សារ។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកកោះអណ្ដែត អញ្ជើញចុះពិនិត្យសកម្មភាពបូមទឹកសង្គ្រោះស្រូវនៅស្ថានីយបន្ទាយធ្លាយ និងការដឹកជញ្ជូនផលដំណាំរបស់កសិករ
តាកែវ៖ លោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកកោះអណ្ដែត ព្រមទាំងសហការី និងអាជ្ញាធរជំនាញពាក់ព័ន្ធ បានអញ្ជើញចុះត្រួតពិនិត្យមើលស្ថានភាព និងសកម្មភាពបូមទឹកជាក់ស្តែងនៅ «ស្ថានីយបូមទឹកបន្ទាយធ្លាយ» ដើម្បីធានាផ្គត់ផ្គង់ទឹកស្រោចស្រពដំណាំស្រូវ និងកសិផលរបស់ប្រជាកសិករក្នុងមូលដ្ឋាន។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកកោះអណ្ដែត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនវីរកងទ័ពជួរមុខ ២រូប ដែលបានច្បាប់សម្រាកមកលេងស្រុកកំណើត
តាកែវ៖ លោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកកោះអណ្ដែត ថ្មីៗនេះ ព្រមទាំងសហការី និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ និងនាំយកសម្ភារ ព្រមទាំងថវិកាទៅឧបត្ថម្ភជូនវីរកងទ័ពជួរមុខចំនួន ២ រូប ដែលបានទទួលការអនុញ្ញាតច្បាប់ពីលោកមេបញ្ជាការ ដើម្បីមកលេងស្រុកកំណើត និងជួបជុំគ្រួសារ។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកទ្រាំង អញ្ជើញចុះពិនិត្យ និងជំរុញការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយនៅឃុំចំនួន៤ ដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាព
តាកែវ៖ នាព្រឹកថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ នេះ លោក អ៊ុំ ចំរើន អភិបាល នៃគណៈអភិបាលស្រុកទ្រាំង បានអញ្ជើញចុះពិនិត្យមើលសកម្មភាពការងារជាក់ស្តែង និងជំរុញការផ្តល់សេវារដ្ឋបាលតាមយន្តការ «ច្រកចេញចូលតែមួយ» នៅរដ្ឋបាលឃុំចំនួន ៤ រួមមាន ឃុំអង្គខ្នុរ ឃុំធ្លក ឃុំសំបួរ និងឃុំស្រង៉ែ។
ក្នុងបេសកកម្មចុះពិនិត្យការដ្ឋានការងារនេះដែរ ក៏មានការអញ្ជើញអមដំណើរដោយ លោក សម រតនៈ នាយករដ្ឋបាលសាលាស្រុក និង លោក ង៉ែត សុរ៉ាត់ ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុស្រុកទ្រាំង ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកបាទី ជំរុញឱ្យអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចឃុំត្នោត បង្កើនប្រសិទ្ធភាពការងារ និងដោះស្រាយកង្វល់ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា
តាកែវ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុង «ពិធីសំណេះសំណាលជាមួយមន្ត្រីរដ្ឋបាលឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាល គ្រឹះស្ថានសិក្សា អង្គភាពចំណុះ និងប្រជាការពារភូមិ» នៅសាលាឃុំត្នោត ស្រុកបាទី នាព្រឹកថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ នេះ លោក សាយ វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុកបាទី បានជំរុញទៅដល់អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចឃុំត្នោត សូមបង្កើនប្រសិទ្ធិភាពការងារ និងដោះស្រាយបញ្ហាប្រឈម សំណូមពររបស់បងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។


សកម្មភាពអាជ្ញាធរ
ពិធីដាំដើមឈើអមសងខាងផ្លូវ ក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ ដើម្បីលើកកម្ពស់សោភ័ណភាព និងគម្របបៃតង
មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរឃុំ ភូមិ បងប្អូនប្រជាពលរដ្ឋ យុវជន ស.ស.យ.ក. និងសិស្សានុសិស្ស ចូលរួមយុទ្ធនាការដាំដើមឈើអមសងខាងផ្លូវ។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកគិរីវង់ និងសហការី ចុះសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋក្រីក្រចំនួន ៤គ្រួសារ នៅឃុំព្រៃអំពក
លោក ងួន ឌីណា អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកគិរីវង់ បានដឹកនាំក្រុមការងារ រួមមានសាលាអនុគណស្រុក អាជ្ញាធរភូមិ-ឃុំព្រៃអំពក បានចុះសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុក ជូនប្រជាពលរដ្ឋខ្វះខាត និងមានជីវភាពទីទ័លក្រចំនួន ៤គ្រួសារ ដែលមានទីតាំងស្ថិតនៅភូមិអំរ៉ែ ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ។


សកម្មភាពអាជ្ញាធរ
សាខា ប.ស.ស. ខេត្តតាកែវ បន្តផ្សព្វផ្សាយពីគោលការណ៍ច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម ជូនដល់តំណាងក្រុមហ៊ុន រោងចក្រ សហគ្រាស
សាខាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ខេត្តតាកែវ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «គោលការណ៍ បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម» ក្រោមអធិបតីភាព លោក កឹម ចណ្ណារិទ្ធ ប្រធានសាខា ប.ស.ស. ខេត្តតាកែវ។


សកម្មភាពអាជ្ញាធរ
ប្រធានក្រុមការងារគណបក្សចុះឃុំរមេញ ណែនាំឱ្យក្រុមការងារចុះឱ្យដល់ខ្នងផ្ទះពលរដ្ឋ ដើម្បីក្តាប់បញ្ហាប្រឈម និងដោះស្រាយកង្វល់ជូនពួកគាត់ឱ្យបានទាន់ពេលវេលា
តាកែវ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុង «កិច្ចប្រជុំពិភាក្សាការងារ រវាងក្រុមការងារថ្នាក់កណ្ដាល ជាមួយក្រុមការងារថ្នាក់ស្រុក ថ្នាក់ឃុំ និងថ្នាក់ភូមិ» ដែលរៀបចំធ្វើឡើងនៅទីស្នាក់ការគណបក្សឃុំរមេញ ស្រុកកោះអណ្ដែត កាលព្រឹកថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦ នេះ លោកស្រី ងួន សុម៉ាលី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះអណ្ដែត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំរមេញ បានធ្វើការណែនាំទៅដល់ក្រុមការងារចុះមូលដ្ឋានឃុំរមេញ ត្រូវតែចុះឱ្យដល់ខ្នងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីក្តាប់បញ្ហាប្រឈម សំណូមពរនានា ក៏ដូចជាដោះស្រាយកង្វល់របស់ពួកគាត់ ឱ្យទាន់ពេលវេលា និងឆាប់រហ័សថែមទៀត ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកកោះអណ្ដែត រៀបចំវេទិកាសាធារណៈ ដើម្បីស្ដាប់ និងដោះស្រាយកង្វល់ជូនប្រជាពលរដ្ឋក្នុងឃុំព្រៃខ្លា ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព
តាកែវ៖ នារសៀលថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦ នេះ លោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកកោះអណ្ដែត និង លោក បេ ចន្ត្រា អនុប្រធានវិទ្យាស្ថាននៃបណ្ឌិតបច្ចេកវិទ្យាឌីជីថលកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំព្រៃខ្លា បានអញ្ជើញជាអធិបតីភាពរួមគ្នាក្នុង «វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់» (វេទិកាសាធារណៈ) របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះអណ្ដែត នៅទីបរិវេណវត្តព្រៃមេលង ស្ថិតក្នុងឃុំព្រៃខ្លា ស្រុកកោះអណ្ដែត ខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី អភិបាលរងស្រុក, លោកអធិការរងនគរបាលស្រុក, លោកមេបញ្ជាការរងកងរាជអាវុធហត្ថស្រុក, ប្រធាន-អនុប្រធានការិយាល័យជំនាញជុំវិញស្រុក, អាជ្ញាធរឃុំ-ភូមិ, លោកគ្រូ-អ្នកគ្រូ ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសរុបប្រមាណ ២៥០ នាក់។

