ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសោម សម្ផស្ស

សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកកោះអណ្តែត ប្រជុំពិភាក្សាជាមួយកងវិស្វកម្មអង្គរក្ស សម្តេចតេជោ ដើម្បីត្រៀមរៀបចំពិធីស្រោចស្រពសុគន្ធវារី ប្រគេនព្រះអនុគណស្រុក ឱ្យប្រព្រឹត្តទៅដោយរលូន
តាកែវ៖ ដើម្បីរៀបចំកិច្ចការងារសន្តិសុខ សណ្តាប់ធ្នាប់ និងការរៀបចំពិធីបែបសាសនាឱ្យមានភាពអធិកអធម នាថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកកោះអណ្តែត ព្រមទាំងសហការី បានអញ្ជើញចូលរួមប្រជុំពិភាក្សាការងារយ៉ាងយកចិត្តទុកដាក់ជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហាក់ ងួនឈាង មេបញ្ជាការកងវិស្វកម្មអង្គរក្ស សម្តេចតេជោ ហ៊ុន សែន។


សកម្មភាពអាជ្ញាធរ
ថ្នាក់ដឹកនាំស្រុកកោះអណ្តែត អញ្ជើញចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារលោកស្រី អ៊ាង រដ្ឋា សមាជិកក្រុមប្រឹក្សាស្រុក
តាកែវ៖ ដើម្បីបង្ហាញនូវមនោសញ្ចេតនាស្និទ្ធស្នាល និងជាការចូលរួមសម្តែងនូវការសោកស្តាយប្រកបដោយក្តីក្តុកក្តួល នាថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក នាង ស៊ន ប្រធានក្រុមប្រឹក្សាស្រុកកោះអណ្តែត និងលោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកកោះអណ្តែត ព្រមទាំងសហការី បានអញ្ជើញចុះទៅកាន់គេហដ្ឋានសព ស្ថិតនៅភូមិគ ឃុំព្រៃខ្លា ស្រុកកោះអណ្ដែត ខេត្តតាកែវ ដើម្បីចូលរួមរំលែកទុក្ខផ្ទាល់ជាមួយគ្រួសារលោកស្រី អ៊ាង រដ្ឋា សមាជិកក្រុមប្រឹក្សាស្រុកកោះអណ្តែត ចំពោះមរណភាពរបស់ម្តាយបង្កើតលោកស្រី ដែលបានទទួលមរណភាពដោយរោគាពាធ។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកបូរីជលសារ អញ្ជើញជាអធិបតីក្នុងពិធីបើកស្រោមវិញ្ញាសាប្រឡងបញ្ចប់ឆ្នាំទី១ របស់សិស្សគន្លងវិជ្ជាជីវៈ នៅវិទ្យាល័យសុខអានដូងខ្ពស់បូរីជលសារ
តាកែវ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ស៊ូ ភិរម្យ អភិបាល នៃគណៈអភិបាលស្រុកបូរីជលសារ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីបើកស្រោមវិញ្ញាសាប្រឡងបញ្ចប់ឆ្នាំទី១ របស់សិស្សគន្លងវិជ្ជាជីវៈ សម័យប្រឡង ២២ កក្កដា ២០២៦ ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលបច្ចេកវិទ្យា សហគមន៍ (ម.ប.ស) នៃវិទ្យាល័យសុខអានដូងខ្ពស់បូរីជលសារ ស្ថិតក្នុងឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលក្រុងដូនកែវ បន្តអំពាវនាវប្រជាពលរដ្ឋ សូមធ្វើលិខិតអនុញ្ញាតសាងសង់ មុនបើកការដ្ឋានសាងសង់ ខណៈអាជ្ញាធរចុះផ្អាក និងដកហូតសម្ភារជាងសំណង់ខុសច្បាប់ចំនួន ២ទីតាំង
តាកែវ៖ រដ្ឋបាលក្រុងដូនកែវ បានបន្តអំពាវនាវ និងរំលឹកយ៉ាងទទូចដល់ម្ចាស់ការដ្ឋាន ក្រុមហ៊ុនសាងសង់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងក្រុងដូនកែវ សូមមេត្តារៀបចំឯកសារ និងស្នើសុំ «លិខិតអនុញ្ញាតសាងសង់» ឱ្យបានត្រឹមត្រូវពីអាជ្ញាធរ និងការិយាល័យជំនាញជាមុនសិន មុននឹងចាប់ផ្តើមដំណើរការបើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ដើម្បីជៀសវាងការប្រឈមមុខនឹងវិធានការផ្លូវច្បាប់។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកបូរីជលសារ ចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូននិវត្តជនមានពិការភាព ក្នុងឃុំដូងខ្ពស់
តាកែវ៖ កាលពីរសៀលថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦ លោក ស៊ូ ភិរម្យ អភិបាលនៃគណៈអភិបាលស្រុកបូរីជលសារ និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាស្រុក បានដឹកនាំប្រតិភូអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ដល់ លោក ជួប បៀន ដែលជានិវត្តជនមានពិការភាព រស់នៅក្នុងភូមិតាយឹង ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ ។


សកម្មភាពអាជ្ញាធរ
លោកអភិបាលស្រុកគិរីវង់ អញ្ជើញចុះពិនិត្យការដាំដុះ “ដំណាំព្រះក្រុង”របស់កសិករ ដែលកំពុងមានទីផ្សារល្អទាំងក្នុង និងក្រៅប្រទេស
តាកែវ៖ កាពីរសៀលថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦ លោក ងួន ឌីណា អភិបាល
នៃគណៈអភិបាលស្រុកគិរីវង់ បានអញ្ជើញចុះពិនិត្យទីតាំងដាំដុះ “ដំណាំព្រះក្រុង”
របស់ប្រជាកសិករ ស្ថិតនៅក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ
ដើម្បីពិនិត្យមើលពីសក្តានុពលនៃការដាំដុះ និងជំរុញជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ដំណាំព្រះក្រុង គឺជាប្រភេទដំណាំស្លឹកដែលមានសណ្ឋានដូចបេះដូង ពណ៌បៃតង ស្រស់
ប្រើប្រាស់សម្រាប់ធ្វើជាបង្អែមដែលមានឱជារសឈ្ងុយឆ្ងាញ់ ពិសារ
និងត្រូវប៉ាន់ខ្លាំងនៅលើទីផ្សារ។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរស្រុកទ្រាំង នាំយកដើមឈើ ២៥០ដើមដាំលើខ្នងប្រឡាយក្នុងឃុំជីខ្នា ដើម្បីទប់ស្កាត់ការបាក់ស្រុត និងប្រែក្លាយជាតំបន់ទេសចរណ៍
តាកែវ៖ ដើម្បីរួមចំណែកបង្កើនគម្របបៃតង ការពារបរិស្ថាន និងកសាងតំបន់សម្រាកកម្សាន្តសម្រាប់សហគមន៍ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក អ៊ុំ ចំរើន អភិបាល នៃគណៈអភិបាលស្រុកទ្រាំង បាននាំយកកូនឈើចំនួន ២៥០ដើម ដែលជាអំណោយរបស់លោក ងិន ងិនដា អភិបាលរងខេត្តតាកែវ ទៅប្រគល់ជូនរដ្ឋបាលឃុំជីខ្នា ដើម្បីរៀបចំដាំបន្តនៅលើខ្នងប្រឡាយធារាសាស្ត្រ ស្ថិតនៅក្នុងភូមិយុលចេក ឃុំជីខ្នា ស្រុកទ្រាំង ខេត្តតាកែវ។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកគិរីវង់ ចុះពិនិត្យការជួសជុលផ្លូវបេតុង ប្រព័ន្ធលូ និងការងារអនាម័យបរិស្ថាន នៅឃុំព្រះបាទជាន់ជុំ ដើម្បីលើកកម្ពស់សោភ័ណភាព និងជីវភាពប្រជាពលរដ្ឋ
តាកែវ៖ ដើម្បីបន្តតាមដានវឌ្ឍនភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន និងលើកកម្ពស់សុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក ងួន ឌីណា អភិបាលស្រុកគិរីវង់ រួមដំណើរជាមួយសមាជិកក្រុមប្រឹក្សាស្រុក និងក្រុមការងារបច្ចេកទេសពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យបច្ចុប្បន្នភាពនៃការជួសជុលផ្លូវបេតុង ការរៀបចំប្រព័ន្ធលូបង្ហូរទឹក ព្រមទាំងការគ្រប់គ្រងអនាម័យ និងបរិស្ថាន ស្ថិតនៅក្នុងឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកត្រាំកក់ ចុះពិនិត្យ និងបញ្ជាឱ្យជួសជុលផ្លូវកៅស៊ូខូចខាតដោយសារជំនន់ទឹកភ្លៀង នៅឃុំលាយបូរ ជាបន្ទាន់!
តាកែវ៖ ដើម្បីឆ្លើយតបទាន់ពេលវេលាចំពោះផលប៉ះពាល់ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងធានានូវសុវត្ថិភាពធ្វើដំណើរជូនប្រជាពលរដ្ឋ នៅរសៀលថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦ លោក ហ៊ត មនោ អភិបាលស្រុកត្រាំកក់ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ក្រុមប្រឹក្សាឃុំលាយបូរ និងសហការី ចុះពិនិត្យស្ថានភាពផ្លូវកៅស៊ូមួយខ្សែដែលរងការខូចខាត ដោយសារឥទ្ធិពលទឹកភ្លៀង និងការហូរច្រោះ ស្ថិតនៅក្នុងភូមិបាក់កូដ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរក្រុងដូនកែវ ចុះពិនិត្យការសិក្សា និងផ្តល់សម្ភារៈសិក្សាជូនសិស្សកំព្រា-ក្រីក្រ នៅវិទ្យាល័យ ព្រះនរោត្តមសីហនុរាជា និងសម្ដេចព្រះវររាជមាតា នរោត្តមមុនិនាថ សីហនុតុំ
តាកែវ៖ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លោក សុខ គង្គារ័ត្ន អភិបាលរង នៃគណៈអភិបាលក្រុងដូនកែវ បានអញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យ ព្រះនរោត្តមសីហនុរាជា និងសម្ដេចព្រះវររាជមាតា នរោត្តមមុនិនាថ សីហនុតុំ ដើម្បីស្វែងយល់អំពីស្ថានភាពនៃការបង្រៀន និងការសិក្សារបស់សិស្សានុសិស្សនៅក្នុងគ្រឹះស្ថានសិក្សា។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរស្រុកទ្រាំង នាំយកថវិកាបេឡាមរណៈសង្គ្រោះរបស់ សម្តេចតេជោ ហ៊ុន សែន ចំនួន ៤លានរៀល និងសម្ភារៈឧបត្ថម្ភ ជូនគ្រួសារសពសមាជិកអតីតយុទ្ធជន
តាកែវ៖ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំរដ្ឋបាលស្រុកទ្រាំង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាបេឡាមរណៈសង្គ្រោះ ព្រមទាំងសម្ភារៈប្រើប្រាស់ ទៅប្រគល់ជូនគ្រួសារសពសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្ថិតក្នុងឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកទ្រាំង នាំយកអំណោយ មនុស្សធម៌ចែកជូនគ្រួសារទីទល់ក្រចំនួន ២គ្រួសារ នៅឃុំខ្វាវ
តាកែវ៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ លោក អ៊ុំ ចំរើន អភិបាលនៃគណៈអភិបាលស្រុកទ្រាំង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយសម្រួលដល់ជីវភាព ចែកជូនដល់គ្រួសារខ្វះខាតទីទល់ក្រចំនួន ២គ្រួសារ ដែលរស់នៅភូមិសម៉ក្រោម ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកបាទី ចុះពិនិត្យកសិដ្ឋាន «តាសី បាទី» ជំរុញការផលិតសាច់ក្រក និង Hot Dog ឱ្យស្របតាមស្តង់ដារអនាម័យ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក
តាកែវ៖ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់ការកែច្នៃកសិផល ក៏ដូចជាខ្សែច្រវាក់ផលិតកម្មចំណីអាហារក្នុងស្រុកឱ្យកាន់តែមានគុណភាព នារសៀលថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ លោក សាយ វណ្ណៈ អភិបាលស្រុកបាទី និងលោកប្រធានក្រុមប្រឹក្សាស្រុក រួមជាមួយសហការី បានអញ្ជើញចុះពិនិត្យ និងស្វែងយល់ផ្ទាល់ពីដំណើរការផលិតសាច់ក្រក និង ហតដុក (Hot Dog) នៅកសិដ្ឋាន «តាសី បាទី» ដែលមានទីតាំងស្ថិតនៅក្នុងឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ។

