ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសោម សម្ផស្ស

សកម្មភាពថ្នាក់ដឹកនាំ
អភិបាលរងខេត្តតាកែវ ចុះពិនិត្យស្ថានភាពអភិវឌ្ឍន៍តាមបន្ទាត់ព្រំដែន ព្រមទាំងសាកសួរសុខទុក្ខមន្ត្រីច្រកចេញចូលតែមួយ ក្នុងស្រុកគិរីវង់
តាកែវ៖ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ លោកបណ្ឌិត ហែម ឬទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចុះបំពេញបេសកកម្មការងារនៅភូមិសាស្ត្រស្រុកគិរីវង់ ដើម្បីពិនិត្យស្ថានភាពវឌ្ឍនភាពនៃការអភិវឌ្ឍន៍ និងសាកសួរសុខទុក្ខមន្ត្រីរាជការនៅមូលដ្ឋានផ្ទាល់។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តតាកែវ បើកកិច្ចប្រជុំពិគ្រោះយោបល់ជាសាធារណៈ ស្តីពីការអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង (UIDP) ក្រោមហិរញ្ញប្ប ទានពីធនាគារ AIIB
អភិបាលរងខេត្តតាកែវ បានអញ្ជើញជាអធិបតី កិច្ចប្រជុំពិគ្រោះយោបល់ជាសាធារណៈ ស្តីពីការអនុវត្តគម្រោងជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ អំពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធទីក្រុង (UIDP)។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិភាក្សាលើគម្រោងសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី) សំដៅធ្វើទំនើបកម្មរដ្ឋបាល និងពង្រឹងល្បឿននៃការផ្ដល់សេវាជូនពលរដ្ឋ
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើ «គម្រោងសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)»។


សកម្មភាពថ្នាក់ដឹកនាំ
គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ចុះពិនិត្យទីតាំងស្តារអាងទឹកបត់រកា ដើម្បីដោះស្រាយបញ្ហាខ្វះទឹកស្អាត និងពិនិត្យករណីរំលោភដីរួមរបស់រដ្ឋ
តាកែវ៖ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដឹកនាំដោយ លោក ស៊ុត ខុន អភិបាលរងខេត្តតាកែវ រួមដំណើរដោយក្រុមការងារបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ព្រមទាំងអាជ្ញាធរស្រុកសំរោង បានអញ្ជើញចុះពិនិត្យផ្ទាល់ដល់ទីតាំងជីកដីស្តារអាងទឹកបត់រកា ស្ថិតក្នុងឃុំស្លា និងទីតាំងចាក់បំពេញអាចម៍ដី ស្ថិតក្នុងភូមិដីក្រហម ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។


សកម្មភាពថ្នាក់ដឹកនាំ
លោកស្នងការខេត្តតាកែវ អញ្ជើញសួរសុខទុក្ខ និងនាំយកថវិកាជូនមន្ត្រីនគរបាលមានជំងឺ
តាកែវ៖ ដោយអនុវត្តតាមអនុសាសន៍ចង្អុលណែនាំ ក៏ដូចជាការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ចំពោះសុខទុក្ខ និងសុខុមាលភាពរបស់មន្ត្រីនគរបាលជាតិគ្រប់លំដាប់ថ្នាក់ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ រួមជាមួយសហការី បានអញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីនគរបាលជាតិដែលមានជំងឺផ្ទាល់ដល់មន្ទីរពេទ្យ។


សកម្មភាពថ្នាក់ដឹកនាំ
មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំកម្លាំងចុះសាកសួរសុខទុក្ខ និងឧបត្ថម្ភថវិកាដល់គ្រួសារវីរកងទ័ពឈរជើងនៅសមរភូមិមុខ
តាកែវ៖ នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំលោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធានមន្ទីរទាំង៧ លោក-លោកស្រីនាយការិយាល័យ ក្រុមការងារយេនឌ័រ រួមជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកោះអណ្ដែត អញ្ជើញចុះសាកសួរសុខទុក្ខភរិយារបស់លោកព្រិន្ទបាលឯក ស៊ឹម បូរ៉ា ដែលជាវីរកងរាជអាវុធហត្ថកំពុងឈរជើងបំពេញភារកិច្ចនៅសមរភូមិមុខ។ បច្ចុប្បន្ន ភរិយារបស់លោកព្រិន្ទបាលឯក ស៊ឹម បូរ៉ា មានបញ្ហាសុខភាព ហើយកំពុងសម្រាកថែទាំខ្លួននៅគេហដ្ឋាន ស្ថិតក្នុងភូមិប្រឡាយមាស ឃុំរមេញ ស្រុកកោះអណ្ដែត ខេត្តតាកែវ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលរងខេត្តតាកែវ ចាត់ទុកអង្គការសង្គមស៊ីវិលជិត ២០០ នៅក្នុងខេត្ត ជាដៃគូមិនអាចខ្វះបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម
តាកែវ៖ លោក ស៊ុត ខុន អភិបាលរងខេត្តតាកែវ បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្ត ជាមួយបណ្ដាអង្គការមិនមែនរដ្ឋាភិបាល សមាគម និងសហគមន៍ ដែលកំពុងធ្វើសកម្មភាពយ៉ាងសកម្មនៅក្នុងខេត្តតាកែវ ក្នុងការរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពល្អប្រសើរឡើងមួយកម្រិតថែមទៀត។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលរងខេត្តតាកែវ ណែនាំមន្ត្រីប្រចាំការតាមព្រំដែន ត្រូវសហការជាមួយសមត្ថកិច្ចវៀតណាម ទប់ស្កាត់ការនាំទំនិញគេចពន្ធចូលកម្ពុជា
តាកែវ៖ នៅក្នុងកិច្ចប្រជុំ «ស្តីពីកិច្ចការព្រំដែន និងទំនាក់ទំនងអន្តរជាតិ ប្រចាំត្រីមាសទី២ ឆមាសទី១ ឆ្នាំ២០២៦» នាព្រឹកថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ នេះ លោក ហែម ឬទ្ធី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានធ្វើការណែនាំដល់មន្ត្រីប្រចាំការតាមច្រកទ្វារព្រំដែន រួមនិងអាជ្ញាធរតាមបណ្តាលស្រុកជាប់ព្រំដែន ត្រូវធ្វើយ៉ាងណាសហការទប់ស្កាត់ការដឹកទំនិញគេចពន្ធ និងទំនិញខូចគុណភាព មិនឱ្យចូលមកកាន់ទីផ្សារនៃប្រទេសកម្ពុជាឡើយ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដម វ៉ី សំណាង ជំរុញឱ្យសមាជិកបក្សស្រុកបូរីជលសារ បន្តចុះមូលដ្ឋានជាប់ជាប្រចាំ ដើម្បីដឹងសុខទុក្ខ និងខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អបំផុត
តាកែវ៖ នៅក្នុងឱកាសអញ្ជើញចូលរួមពិនិត្យ និងផ្ដល់អនុសាសន៍ណែនាំ ក្នុងកិច្ចប្រជុំជីវភាពនយោបាយគណបក្សប្រជាជនកម្ពុជាស្រុកបូរីជលសារ ប្រចាំខែមិថុនា ឆ្នាំ២០២៦ កាលពីរសៀលថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម វ៉ី សំណាង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ បានធ្វើការណែនាំដល់សមាជិកគណបក្សប្រជាជនកម្ពុជាស្រុកបូរីជលសារ បន្តចុះជាប់នឹងប្រជាពលរដ្ឋ ដើម្បីដឹងសុខទុក្ខ តម្រូវការ សំណូមពរនានារបស់ពួកគាត់ ជាពិសេសខិតខំបម្រើសេវាសាធារណៈជូនពលរដ្ឋ ឱ្យកាន់តែល្អប្រសើរ និងឆាប់រហ័សថែមទៀត ។


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរព័ត៌មានខេត្តតាកែវបើកផ្លូវការយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យអង្គរកាក្នុងស្រុកត្រាំកក់
តាកែវ៖ មន្ទីរព័ត៌មានខេត្តតាកែវនៅព្រឹកថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានចាប់ផ្ដើមបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដោយផ្ដោតជាចម្បងទៅលើយុវជន។ យុទ្ធនាការនេះបានរៀបចំធ្វើឡើងនៅវិទ្យាល័យអង្គរកា ដែលស្ថិតក្នុងឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ និងដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរព័ត៌មាន លោកអភិបាលស្រុកត្រាំកក់ មន្ត្រីពាក់ព័ន្ធ និងសិស្សានុសិស្សចូលរួមជាង ២ពាន់នាក់ផងដែរ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តតាកែវគាំទ្រក្រុមហ៊ុនកូរ៉េចុះមកសិក្សាគម្រោងវិនិយោគផ្គត់ផ្គង់ទឹកស្អាត និងអាងប្រព្រឹត្តិកម្មទឹកកខ្វក់
អភិបាលខេត្តតាកែវគាំទ្រក្រុមហ៊ុនកូរ៉េចុះមកសិក្សាគម្រោងវិនិយោគផ្គត់ផ្គង់ទឹកស្អាត និងអាងប្រព្រឹត្តិកម្មទឹកកខ្វក់
តាកែវ៖ អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង បានសម្ដែងការស្វាគមន៍ចំពោះក្រុមហ៊ុនកូរ៉េមួយដែលមានបំណងចុះមកសិក្សា ដើម្បីធ្វើការវិនិយោគទៅលើការផ្គត់ផ្គង់ទឹកស្អាត និងធ្វើអាងប្រព្រឹត្តិកម្មទឹកកខ្វក់នៅក្នុងខេត្តតាកែវ។


សកម្មភាពថ្នាក់ដឹកនាំ
លោក ភួន ឈីម ដឹកនាំកិច្ចប្រជុំបន្ទាន់ ដោះស្រាយបញ្ហាទឹកស្រោចស្រពជូនសហគមន៍កសិករប្រឡាយលេខ៩០
តាកែវ៖ នារសៀលថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងរកដំណោះស្រាយលើការគ្រប់គ្រងប្រភពទឹក ជាមួយសហគមន៍កសិករប្រើប្រាស់ទឹកប្រឡាយលេខ៩០។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងផ្ទាល់នៅទីតាំងស្ថានីយបូមទឹកប្រឡាយលេខ៤២ ដោយមានសមាសភាពចូលរួមពី លោកអភិបាលរងស្រុក ប្រធាន-អនុប្រធានការិយាល័យជំនាញពាក់ព័ន្ធ លោក-លោកស្រីមេឃុំ និងអ្នកម៉ៅការចែកចាយទឹក សរុបប្រមាណជាង ៣០នាក់។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តតាកែវ នាំយកអំណោយមនុស្សធម៌កាកបាទក្រហម ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៧៧ គ្រួសារ នៅស្រុកអង្គបូរី
ប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិខ្យល់កន្ត្រាក់ចំនួន ៧៧ គ្រួសារមកពី ឃុំព្រែកផ្ទោល និងឃុំអង្គបូរីទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ។

