ព័ត៌មានក្នុងខេត្ត

ប្រធានមន្ទីរព័ត៌មានខេត្តតាកែវ ជំរុញពង្រឹងការងារប្រមូលព័ត៌មាន និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ
សកម្មភាពថ្នាក់ដឹកនាំ
ប្រធានមន្ទីរព័ត៌មានខេត្តតាកែវ ជំរុញពង្រឹងការងារប្រមូលព័ត៌មាន និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ
លោក ពៅ សុខន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងជាមួយមន្ត្រីរាជការក្រោមឱវាទ ដើម្បីពង្រឹងយន្តការការងារ និងបង្កើនប្រសិទ្ធភាពក្នុងការបំពេញភារកិច្ច។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកត្រាំកក់ ណែនាំឱ្យរួមគ្នាបន្តជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់ជីវភាពពលរដ្ឋ
សកម្មភាពថ្នាក់ដឹកនាំ
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកត្រាំកក់ ណែនាំឱ្យរួមគ្នាបន្តជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់ជីវភាពពលរដ្ឋ
តាកែវ៖ ឯកឧត្តម ទួន ស៊ីផាន់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកត្រាំកក់ បានដាក់ការណែនាំដល់សមាជិកក្រុមការងារទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ និងចូលរួមឱ្យកាន់តែសកម្មថែមទៀត នៅក្នុងការអភិវឌ្ឍភូមិ-ឃុំ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធសហគមន៍មូលដ្ឋាន ដែលជាកត្តាគន្លឹះដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋឱ្យកាន់តែរីកចម្រើន។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
អភិបាលខេត្តតាកែវ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បញ្ចុះបឋមសិលាសាងសង់អគារសិក្សាមួយខ្នងនៅជាប់ព្រំដែនវៀតណាម
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តតាកែវ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បញ្ចុះបឋមសិលាសាងសង់អគារសិក្សាមួយខ្នងនៅជាប់ព្រំដែនវៀតណាម
(តាកែវ)៖ ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំនៅតំបន់ដាច់ស្រយាល និងនៅតាមតំបន់ព្រំដែន លោក វ៉ី សំណាង អភិបាលខេត្តតាកែវ និងលោក ឈន សារ៉ាណេ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ នេះ បានអញ្ជើញទៅបញ្ចុះបឋមសិលាសាងសង់អគារសិក្សាមួយខ្នងមាន ៥បន្ទប់ ស្ថិតនៅអនុវិទ្យាល័យក្ដុលជ្រំ ក្នុងភូមិក្ដុលជ្រំ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ជាប់ព្រំដែនប្រទេសវៀតណាម។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
អភិបាលរងខេត្តតាកែវ ដឹកនាំរួមគ្នាដាំកូនឈើតាមដងផ្លូវក្នុងស្រុកសំរោង ដើម្បីអបអរសាទរ «ពិធីរុក្ខទិវា ៩កក្កដា»
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលរងខេត្តតាកែវ ដឹកនាំរួមគ្នាដាំកូនឈើតាមដងផ្លូវក្នុងស្រុកសំរោង ដើម្បីអបអរសាទរ «ពិធីរុក្ខទិវា ៩កក្កដា»
៩កក្កដា» តាកែវ៖ ក្នុងស្មារតីបំផុសចលនាស្រឡាញ់បរិស្ថាន និងពង្រីកគម្របបៃតងធម្មជាតិ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក ងិន ងិនដា អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីភាពក្នុង «ពិធីដាំកូនឈើអបអរសាទរទិវារុក្ខទិវា ៩កក្កដា»។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
អាជ្ញាធរជាតិអាវុធគីមី និងរដ្ឋបាលខេត្តតាកែវ រៀបចំពិធីផ្សព្វផ្សាយច្បាប់ស្ដីពីការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម
សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរជាតិអាវុធគីមី និងរដ្ឋបាលខេត្តតាកែវ រៀបចំពិធីផ្សព្វផ្សាយច្បាប់ស្ដីពីការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម
តាកែវ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ មានរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីពី «ការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម» ក្រោមអធិបតីភាពរបស់ លោកជំទាវ ឧត្តមសេនីយ៍ទោ សុខុន ស្រីល័ក្ខ នាយិកានាយកដ្ឋានហ្វឹកហ្វឺន និងបណ្តុះបណ្តាលជំនាញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការអាជ្ញាធរជាតិអាវុធគីមី និង លោក យង់ សុវឌ្ឍនា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូប។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
អភិបាលខេត្តតាកែវ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺគ្រុនឈាម
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តតាកែវ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺគ្រុនឈាម
(តាកែវ)៖ នៅក្នុងឱកាសចុះបើកយុទ្ធនាការទប់ស្កាត់ និងបង្ការជំងឺគ្រុនឈាម តាមរយៈការបាញ់ថ្នាំសម្លាប់មូស និងដាក់ថ្នាំអាប៊ែតតាមពាងទឹក និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិព្រេច សង្កាត់រកាក្នុង ក្រុងដូនកែវ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានធ្វើការណែនាំ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះជំងឺគ្រុនឈាម ខណៈពេលដែលខេត្តតាកែវមានករណីជំងឺគ្រុនឈាមកើតឡើងចំនួនជាង ៧០ករណី ទៅលើមនុស្សចាស់ និងកុមារ។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
អភិបាលខេត្តតាកែវអញ្ជើញប្រគល់ផ្ទះជូនស្រី្តទីទ័លក្រ និងចែកអំណោយដល់គ្រួសារក្រីក្រចំនួន ១៣គ្រួសារ នៅស្រុកបាទី
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តតាកែវអញ្ជើញប្រគល់ផ្ទះជូនស្រី្តទីទ័លក្រ និងចែកអំណោយដល់គ្រួសារក្រីក្រចំនួន ១៣គ្រួសារ នៅស្រុកបាទី
ខេត្តតាកែវ៖ នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦នេះឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ អមដំណើរដោយសមាជិក សមាជិកាគណៈកម្មាធិការ នាយកប្រតិបត្តិសាខា អនុសាខាកាកបាទក្រហមស្រុកបាទីបានអញ្ជើញប្រគល់ផ្ទះថ្មីជូនគ្រួសារស្ដ្រីទីទ័លក្រជាទុគ៌តជនឈ្មោះ សាយ ទូច ដែលផ្ទះរបស់គាត់បានរលំដោយខ្យល់កន្ត្រាក់នាពេលកន្លងទៅ និងបាននាំយកអំណោយមនុស្សធម៌សាខា ចែកជូនគ្រួសារចាស់ជរាទីទ័លក្រចំនួន ១៣គ្រួសារ នៅភូមិរូង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
ឯកឧត្តម វ៉ី សំណាង ណែនាំឱ្យអាជ្ញាធរ និងមន្ទីរសុខាភិបាលខេត្តតាកែវ រួមគ្នាដុតដៃដុតជើងទប់ស្កាត់ និងលុបបំបាត់ជម្រកមូសខ្លា ដើម្បីការពារពលរដ្ឋពីជំងឺគ្រុនឈាម
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម វ៉ី សំណាង ណែនាំឱ្យអាជ្ញាធរ និងមន្ទីរសុខាភិបាលខេត្តតាកែវ រួមគ្នាដុតដៃដុតជើងទប់ស្កាត់ និងលុបបំបាត់ជម្រកមូសខ្លា ដើម្បីការពារពលរដ្ឋពីជំងឺគ្រុនឈាម
តាកែវ៖ ដោយសារបច្ចុប្បន្នភាពបានឈានចូលដល់រដូវវស្សា ដែលជាពេលវេលាងាយប្រឈមនឹងការផ្ទុះឡើងនូវជំងឺគ្រុនឈាម ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានធ្វើការណែនាំទៅដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធ ឱ្យពង្រឹងវិធានការការពារ និងកម្ចាត់ភ្នាក់ងារចម្លងជំងឺដ៏គ្រោះថ្នាក់មួយនេះ។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
ឧត្តមភាពនៃស្នាដៃកូនខ្មែរ៖ សិប្បកម្មទូកស្មាច់នៅឃុំគោកធ្លក ទទួលបានការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីអាជ្ញាធរស្រុកអង្គបូរី
សកម្មភាពថ្នាក់ដឹកនាំ
ឧត្តមភាពនៃស្នាដៃកូនខ្មែរ៖ សិប្បកម្មទូកស្មាច់នៅឃុំគោកធ្លក ទទួលបានការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីអាជ្ញាធរស្រុកអង្គបូរី
លោក​ កង អាណាន់ អភិបាលស្រុកអង្គរបូរី បង្ហាញការគាំទ្រ និងលើកទឹកចិត្តយ៉ាងខ្លាំងដល់ម្ចាស់សិប្បកម្មទូកស្មាច់នៅឃុំគោកធ្លក ដែលជាកូនខ្មែរផ្ទាល់ ក្នុងការបង្កើតអាជីវកម្មនេះឡើង។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
អភិបាលខេត្តតាកែវ  បើរកឃើញទំនិញគីមី ឬក្លែងក្លាយតាមផ្សារ និងសាលារៀន ត្រូវដកហូតបំផ្លាញចោលភ្លាម
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តតាកែវ បើរកឃើញទំនិញគីមី ឬក្លែងក្លាយតាមផ្សារ និងសាលារៀន ត្រូវដកហូតបំផ្លាញចោលភ្លាម
ឯកឧត្តម​ វ៉ី សំណាង ​​​អភិបាលខេត្តតាកែវ ណែនាំមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់​​ បង្កើនសកម្មភាពចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ ក៏ដូចជាមុខទំនិញគ្រប់ប្រភេទ នៅតាមបណ្តាផ្សារ និងសាលារៀនក្នុងខេត្ត ។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
អភិបាលក្រុងដូនកែវ ដាក់បទបញ្ជាដល់អធិការនគរបាលក្រុងថ្មី ត្រូវបង្ក្រាបក្មេងទំនើង គ្រឿងញៀន និងការឆបោកតាមប្រព័ន្ធអនឡាញ
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលក្រុងដូនកែវ ដាក់បទបញ្ជាដល់អធិការនគរបាលក្រុងថ្មី ត្រូវបង្ក្រាបក្មេងទំនើង គ្រឿងញៀន និងការឆបោកតាមប្រព័ន្ធអនឡាញ
លោក​ ឌឹម គឹមសាន ណែនាំដល់លោកអធិការដ្ឋានក្រុងថ្មី ត្រូវតែមានវិធានការក្តៅទប់ស្កាត់ និងបង្ក្រាបឱ្យបានជា ដាច់ខាតនូវករណីក្មេងទំនើង គ្រឿងញៀន និងបទល្មើសផ្សេងៗទៀត ដើម្បីធានាភាពសុខសាន្ត គ្មានការភ័យខ្លាច និងទទួលបានទំនុកចិត្តខ្ពស់ពីប្រជាពលរដ្ឋ​។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
វេទិកាសម្ព័ន្ធសង្គមស៊ីវិល ជំរុញដល់អង្គការ សមាគម សហជីព ក្នុងខេត្តតាកែវ ពង្រឹងចំណេះដឹងលើប្រព័ន្ធបច្ចេកវិទ្យា
សកម្មភាពថ្នាក់ដឹកនាំ
វេទិកាសម្ព័ន្ធសង្គមស៊ីវិល ជំរុញដល់អង្គការ សមាគម សហជីព ក្នុងខេត្តតាកែវ ពង្រឹងចំណេះដឹងលើប្រព័ន្ធបច្ចេកវិទ្យា
តាកែវ៖ ថ្លែងនៅក្នុងឱកាសអញ្ជើញចូលរួមនៅក្នុងវេទិកាសន្ទនាក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល» នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២៦ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ឯកឧត្តម ដួង វីរ័ត្ន អនុប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានធ្វើការលើកទឹកចិត្ត និងជំរុញដល់ក្រុមអង្គការសង្គមស៊ីវិលនៅក្នុងខេត្តតាកែវ ត្រូវធ្វើការពង្រឹងចំណេះដឹងលើការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗឱ្យទាន់សម័យកាល។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
ក ពៅ សុខន ប្រធានមន្ទីរព័ត៌មានខេត្តតាកែវ អញ្ជើញប្រគល់ឧបករណ៍កុំព្យូទ័រ ១ឈុត ជូនដល់ការិយាល័យវិទ្យុជាតិ FM គោកធ្លក ដើម្បីពង្រឹងប្រសិទ្ធភាពការងារផ្សព្វផ្សាយ
សកម្មភាពថ្នាក់ដឹកនាំ
ក ពៅ សុខន ប្រធានមន្ទីរព័ត៌មានខេត្តតាកែវ អញ្ជើញប្រគល់ឧបករណ៍កុំព្យូទ័រ ១ឈុត ជូនដល់ការិយាល័យវិទ្យុជាតិ FM គោកធ្លក ដើម្បីពង្រឹងប្រសិទ្ធភាពការងារផ្សព្វផ្សាយ
លោក ពៅ សុខន ប្រធានមន្ទីរព័ត៌មានខេត្ត តាកែវ បានអញ្ជើញប្រគល់ឧបករណ៍កុំព្យូទ័រចំនួន ១ឈុត​ ដល់ការិយាល័យវិទ្យុនៃមន្ទីរព័ត៌មានខេត្ត សម្រាប់ដំណើរការចាក់ផ្សាយកម្មវិធីនានារបស់ស្ថានីយវិទ្យុជាតិ FM គោកធ្លក ៩២.៥០ MHz។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត