ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសោម សម្ផស្ស

សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តតាកែវ អញ្ជើញចុះប្រគល់ផ្ទះ០១ខ្នងជាអំណោ យដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចធិបតី ជូនដល់អតីតយុទ្ធជនពិការ នៅស្រុកទ្រាំង
ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីចុះប្រគល់ផ្ទះចំនួន០១ខ្នង ជូនដល់គ្រួសារលោក ម៉ាន សុខ ដែលជាអតីតយុទ្ធជន ពិការ រស់នៅក្នុងភូមិអណ្តែងសាំងជ្វា ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ ។


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរការងារខេត្តតាកែវ ដោះស្រាយសំណូមពរកម្មករនិយោជិតនៅស្រុកសំរោង បានសះជាទាំងស្រុង
តាមការបញ្ជាក់របស់លោកប្រធានមន្ទីរការងារឲ្យដឹងថា បងប្អូនកម្មករនិយោជិតទាំងអស់ បានឯកភាព ចូលបំពេញការងារវិញនៅ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ ៕


សកម្មភាពថ្នាក់ដឹកនាំ
ប្រធានសាលាដំបូងខេត្តតាកែវ ដឹកនាំកិច្ចប្រជុំពង្រឹងប្រសិទ្ធភាពការងារ ពន្លឿនការចាត់ការសំណុំរឿងអនុវត្តដោយបង្ខំ និងសំណុំរឿងអាទិភាពឱ្យបានត្រឹមត្រូវតាមនីតិវិធី
ឯកឧត្តម ធាម ច័ន្ទពិសិដ្ឋ បានគូសបញ្ជាក់យ៉ាងច្បាស់អំពីស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ច និងបានជំរុញយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីក្រឡាបញ្ជីទាំងអស់ យកចិត្តទុកដាក់ពន្លឿនចំណាត់ការលើសំណុំរឿងដែលកំពុងរង់ចាំការដោះស្រាយ ជាពិសេសសំណុំរឿងដែលត្រូវបានកំណត់ជា «សំណុំរឿងអាទិភាព» ។


សកម្មភាពថ្នាក់ដឹកនាំ
លោកស្រី ឡុង បូណារេត ជំរុញឱ្យអាជ្ញាធរ និងកងកម្លាំងរួមដៃគ្នា លុបបំបាត់អំពើហិង្សាក្នុងគ្រួសារ និងការពារជនរងគ្រោះឱ្យមានប្រសិទ្ធភាព
វគ្គណ្ដុះបណ្ដាលស្ដីពី “ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ” ដែលបានរៀបចំទៅនៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្តតាកែវ ។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តតាកែវ សហការជាមួយគណៈកម្មា ធិការជាតិប្រឆាំងទារុណកម្ម ដើម្បីពង្រឹងការងារការពារសិទ្ធិជនរងការដកហូតសេរីភាព
ថ្នាក់ដឹកនាំខេត្តតាកែវ ទ្រយ៉ាងពេញទំហឹងចំពោះបេសកកម្មរបស់ក្រុមការងារ គ.ជ.ប.ទ ដើម្បីឱ្យការចុះបំពេញភារកិច្ចទទួលបានលទ្ធផលជោគជ័យ


សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរខេត្តតាកែវជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សម្រួលដល់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ឱ្យមានតម្លាភាព និងធានាសិទ្ធិជូនប្រជាពលរដ្ឋ
តាកែវ៖ នៅក្នុងឱកាសអញ្ជើញចូលរួម«កិច្ចប្រជុំផ្សព្វផ្សាយស្តីពី ការចាប់ផ្តើមដំណើរការអនុវត្តការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦» ដែលរៀបចំធ្វើឡើង នាព្រឹកថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តតាកែវ លោក ស៊ុត ខុន អភិបាលរងខេត្ត បានជំរុញទៅដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធ ត្រូវសហការគ្នាសម្របសម្រួលដល់ដំណើការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ឱ្យមានតម្លាភាព និងធានាសិទ្ធិជូនប្រជាពលរដ្ឋ ។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរក្រុងដូនកែវ ចុះបាញ់ថ្នាំកម្ចាត់មូសខ្លា និងចែកថ្នាំអាបែត ជូនប្រជាពលរដ្ឋក្នុងសង្កាត់រកាក្នុង ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម
តាកែវ៖ នារសៀលថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ នេះ លោក ឌឹម គឹមសាន អភិបាល នៃគណៈអភិបាលក្រុងដូនកែវ ព្រមទាំងសហការី និងមន្ត្រីជំនាញការិយាល័យសុខាភិបាលស្រុកប្រតិបត្តិដូនកែវ បានអញ្ជើញចុះធ្វើយុទ្ធនាការអប់រំណែនាំប្រជាពលរដ្ឋ ចែកថ្នាំអាបែត និងបាញ់ថ្នាំកម្ចាត់មូសខ្លាដោយផ្ទាល់ នៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ដើម្បីចូលរួមទប់ស្កាត់ និងការពារការរាលដាលនៃជំងឺគ្រុនឈាម។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរស្រុកបាទី ចុះពិនិត្យស្ថានភាពប្រឡាយក្នុងឃុំត្នោត ដើម្បីសិក្សា និងស្វែងរកដំណោះស្រាយរំដោះទឹក ការពារការលិចលង់ក្នុងរដូវវស្សា
តាកែវ៖ នាថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ នេះ លោក សាយ វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុកបាទី ព្រមទាំងមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន បានបន្តអញ្ជើញចុះពិនិត្យស្ថានភាពប្រឡាយទឹកដោយផ្ទាល់ ស្ថិតក្នុងភូមិតានន និងភូមិពៃ ឃុំត្នោត ស្រុកបាទី ។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកកោះអណ្ដែត ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការបំពេញប្រវត្តិរូបមន្ត្រីរាជការ កម្លាំងប្រជាការពារ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
តាកែវ៖ នារសៀលថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ នេះ លោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកកោះអណ្ដែត បានអញ្ជើញដឹកនាំ «កិច្ចប្រជុំផ្សព្វផ្សាយការបំពេញប្រវត្តិរូប ក្រុមប្រឹក្សាស្រុក មន្ត្រីរាជការស៊ីវិល មន្ត្រីជាប់កិច្ចសន្យា មន្ត្រីភូមិ និងប្រជាការពារភូមិ ដែលបម្រើការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ» នៅសាលប្រជុំរដ្ឋបាលស្រុកកោះអណ្ដែត។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក, អភិបាលរងស្រុក, នាយក-នាយករងរដ្ឋបាលស្រុក, ប្រធាន-អនុប្រធានការិយាល័យ និងអង្គភាពជុំវិញស្រុក ព្រមទាំងមេឃុំ និងស្មៀនឃុំទាំង ៦ នៃស្រុកកោះអណ្ដែត។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកអង្គរបូរី អញ្ជើញជួបសំណេះសំណាល និងចែកឯកសណ្ឋានជូនប្រជាការពារភូមិ ៦០នាក់ នៅឃុំព្រៃផ្គាំ
តាកែវ៖ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ លោក កង អាណាន់ អភិបាល នៃគណៈអភិបាលស្រុកអង្គរបូរី និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រគល់ឯកសណ្ឋានការងារជូនដល់បងប្អូនប្រជាការពារភូមិចំនួន ៦០នាក់ មកពីភូមិទាំង៦ ក្នុងឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកកោះអណ្ដែត អញ្ជើញចុះជួបសំណេះសំណាល និងពិនិត្យស្ថានភាពលក់ដូររបស់អាជីវករក្នុងផ្សារព្រៃយុថ្កា
តាកែវ៖ លោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកកោះអណ្ដែត ព្រមទាំងសហការី និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពទូទៅនៃការលក់ដូររបស់បងប្អូនអាជីវករ នៅទីតាំងផ្សារព្រៃយុថ្កា ស្ថិតក្នុងឃុំព្រៃយុថ្កា ស្រុកកោះអណ្ដែត ខេត្តតាកែវ។
ក្នុងសកម្មភាពចុះសាកសួរសុខទុក្ខដល់ស្តង់ និងតូបលក់ដូរផ្ទាល់ លោក ភួន ឈីម បានជួបប្រស្រ័យទាក់ទងយ៉ាងស្និទ្ធស្នាលជាមួយអាជីវករ សាកសួរពីជីវភាពរស់នៅ ស្ថានភាពនៃការលក់ដូរប្រចាំថ្ងៃ ព្រមទាំងបានស្ដាប់នូវរាល់សំណូមពរ និងបញ្ហាប្រឈមផ្សេងៗរបស់បងប្អូនអាជីវករក្នុងផ្សារ។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកកោះអណ្ដែត អញ្ជើញចុះពិនិត្យសកម្មភាពបូមទឹកសង្គ្រោះស្រូវនៅស្ថានីយបន្ទាយធ្លាយ និងការដឹកជញ្ជូនផលដំណាំរបស់កសិករ
តាកែវ៖ លោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកកោះអណ្ដែត ព្រមទាំងសហការី និងអាជ្ញាធរជំនាញពាក់ព័ន្ធ បានអញ្ជើញចុះត្រួតពិនិត្យមើលស្ថានភាព និងសកម្មភាពបូមទឹកជាក់ស្តែងនៅ «ស្ថានីយបូមទឹកបន្ទាយធ្លាយ» ដើម្បីធានាផ្គត់ផ្គង់ទឹកស្រោចស្រពដំណាំស្រូវ និងកសិផលរបស់ប្រជាកសិករក្នុងមូលដ្ឋាន។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកកោះអណ្ដែត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនវីរកងទ័ពជួរមុខ ២រូប ដែលបានច្បាប់សម្រាកមកលេងស្រុកកំណើត
តាកែវ៖ លោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកកោះអណ្ដែត ថ្មីៗនេះ ព្រមទាំងសហការី និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ និងនាំយកសម្ភារ ព្រមទាំងថវិកាទៅឧបត្ថម្ភជូនវីរកងទ័ពជួរមុខចំនួន ២ រូប ដែលបានទទួលការអនុញ្ញាតច្បាប់ពីលោកមេបញ្ជាការ ដើម្បីមកលេងស្រុកកំណើត និងជួបជុំគ្រួសារ។

