ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសោម សម្ផស្ស

សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តតាកែវ ដឹកនាំប្រតិភូអញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមបណ្ឌិត សភាចារ្យ ច័ន្ទ សារុន
តាកែវ៖ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ ដឹកនាំដោយ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងប្រធាន-អនុប្រធានមន្ទីរ អង្គភាព ថ្នាក់ដឹកនាំមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធជុំវិញខេត្ត បានសម្តែងនូវកតញ្ញូតាធម៌ និងការសោកស្តាយយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះមរណភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកត្រាំកក់ ដែលបានទទួលមរណភាពកាលពីថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ។


ការអភិវឌ្ឍ
តំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច ចុះពិនិត្យ និងវាយតម្លៃគុណភាពផ្លូវជនបទ ១២ខ្សែ ប្រវែងជាង ១២០គីឡូម៉ែត្រ នៅស្រុកចំនួន៦ ក្នុងខេត្តតាកែវ
តាកែវ៖ នាព្រឹកថ្ងៃអង្គារ ០១ ខែកញ្ញា ឆ្នាំ២០២៦ នេះ គណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយ លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមដំណើរដោយ លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ព្រមទាំងមន្ត្រីបច្ចេកទេស បានអញ្ជើញចុះពិនិត្យ និងវាយតម្លៃគុណភាពផ្លូវជនបទចំនួន ១២ខ្សែ ដែលមានប្រវែងសរុបជាង ១២០គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រស្រុកចំនួន៦ នៃខេត្តតាកែវ ដែលមន្ទីរអភិវឌ្ឍន៍ជនបទខេត្តជាអ្នកជួសជុល និងថែទាំ។


សកម្មភាពអាជ្ញាធរ
លោកអភិបាលស្រុកបាទី ជំរុញឱ្យស្មៀនឃុំទាំង១៥ បង្កើនប្រសិទ្ធភាព និងល្បឿនក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ
លោក សាយ វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកបាទី បានធ្វើការណែនាំយ៉ាងម៉ឺងម៉ាត់ដល់ស្មៀនឃុំទាំង១៥ រក្សាស្មារតីទទួលខុសត្រូវខ្ពស់ និងខិតខំពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែលឿន រហ័ស និងទាន់ពេលវេលា។


សកម្មភាពអាជ្ញាធរ
លោក គិន ភក្តី អភិបាលស្រុកព្រៃកប្បាសចុះពិនិត្យទ្វារទឹកទំនប់សែនព្រះរាម និងគាំទ្រការចិញ្ចឹមកណ្ដុរឫស្សី-កណ្ដុរប្រែងលក្ខណៈគ្រួសារនៅឃុំព្រៃផ្ដៅ
លោក គិន ភក្តី អភិបាល នៃគណៈអភិបាលស្រុកព្រៃកប្បាស ព្រមទាំងសហការី និងអាជ្ញាធរមូលដ្ឋានឃុំព្រៃផ្ដៅ បានអញ្ជើញចុះពិនិត្យស្ថានភាពបច្ចេកទេស និងការគ្រប់គ្រងទ្វារទឹកទំនប់សែនព្រះរាម ដើម្បីធានាប្រសិទ្ធភាពនៃការរំដោះ និងរក្សាទឹកជូនប្រជាពលរដ្ឋប្រើប្រាស់។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរក្រុងដូនកែវ ចុះរៀបចំសណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍នៅជុំវិញផ្សារធំតាកែវ ដើម្បីលើកកម្ពស់សោភ័ណភាព និងសម្រួលដល់ការលក់ដូររបស់អាជីវករ
តាកែវ៖ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នេះ លោក សុខ គង្គារ័ត្ន អភិបាលរង នៃគណៈអភិបាលក្រុងដូនកែវ បានដឹកនាំផ្ទាល់នូវកងកម្លាំងចម្រុះ រួមមាន មន្ត្រីរដ្ឋបាលក្រុង ក្រុមការងារសណ្ដាប់ធ្នាប់ក្រុង និងកងកម្លាំងប៉ុស្តិ៍សណ្ដាប់ធ្នាប់ផ្សារធំតាកែវ ចុះធ្វើសកម្មភាពរៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយនៅតាមទីប្រជុំជន និងតំបន់ជុំវិញផ្សារធំតាកែវ។


សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរខេត្តតាកែវ ច្រានចោលការរិះគន់រឿងបាត់បង់កេរដំណែលចាស់ៗ ខណៈកំពុងរុះរើជួសជុល និងកែលម្អសួនច្បារមាត់បឹងតាកែវ ដើម្បីត្រៀមប្រឡងប្រជែងជ័យលាភី «ទីក្រុងស្អាត»
តាកែវ៖ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ រួមមាន នាយករដ្ឋបាល និងនាយកទីចាត់ការហិរញ្ញវត្ថុរដ្ឋបាលខេត្ត បានអញ្ជើញ ចុះពិនិត្យមើលដំណើរការជួសជុល និងកែលម្អសួនច្បារមាត់បឹងតាកែវ ដោយផ្ទាល់ ព្រមទាំងបានបដិសេធ និងច្រានចោលទាំងស្រុង នូវរាល់ការរិះគន់តាមបណ្តាញសង្គមមួយចំនួន ដែលចោទប្រកាន់ថា ការជួសជុលនេះបានធ្វើឱ្យបាត់បង់កេរដំណែលរបស់ថ្នាក់ដឹកនាំខេត្តអាណត្តិមុនៗ។


សកម្មភាពថ្នាក់ដឹកនាំ
ប្រជាពលរដ្ឋប្រមាណជាង១,០០០គ្រួសារ នៅស្រុកគិរីវង់ ទទួលបានការព្យាបាលជំងឺដោយឥតគិតថ្លៃ
ពលរដ្ឋជាង ១,០០០គ្រួសារ រស់នៅក្នុងឃុំរាមអណ្តើក ស្រុកគិរីវង់ ខេត្តតាកែវ ទទួលបានការពិនិត្យ ពិគ្រោះព្យាបាល ជំងឺត្រចៀក ច្រមុះ បំពង់ក ភ្នែក និងការចែកជូនឱសថដោយឥតគិតថ្លៃ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដម សុខ ពុទ្ធិវុធ អញ្ជើញដឹកនាំកិច្ចប្រជុំបូក សរុបការងារប្រចាំឆមាសទី១ និងជំរុញការអនុវត្ត ផែនទីបង្ហាញផ្លូវ ស.ស.យ.ក. ២.០ ឆ្ពោះទៅឆ្នាំ២០២៨ នៅខេត្តតាកែវ
គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្តតាកែវ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តបន្ត ។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ សុង ធីតា ហួតហាក់ ជំរុញឱ្យមន្ត្រីនារីក្រសួងទេសចរណ៍ បន្តចូលរួមលើកកម្ពស់គុណតម្លៃស្ត្រីខ្មែរ និងគាំទ្រយុទ្ធនាការ “ទស្សនាកម្ពុជារដូវកាលបៃតង” នៅខេត្តតាកែវ
ណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងទេសចរណ៍ បានអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់នៅតំបន់ប្រវត្តិសាស្ត្រ និងកសិទេសចរណ៍ក្នុងខេត្តតាកែវ .


សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរតាកែវ កំពត កណ្ដាល និងអាជ្ញាធរខេត្តអានយ៉ាង ប្រទេសវៀតណាម ឯកភាពរួមគ្នាលើកិច្ចសហប្រតិបត្តិការឹតបន្តឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែន
តាកែវ៖ អាជ្ញាធរខេត្តតាកែវ ខេត្តកំពត និងខេត្តកណ្ដាល នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចឯកភាពជាមួយអាជ្ញាធរខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងការរៀបចំចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការរួមគ្នា សំដៅពង្រឹងប្រសិទ្ធភាពនៃការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ព្រមទាំងបទល្មើសឆ្លងដែន តាមរយៈក្របខណ្ឌការិយាល័យទំនាក់ទំនងព្រំដែន (BLO) នៃខេត្តជាប់ព្រំដែនប្រទេសទាំងពីរ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដម វ៉ី សំណាង ដឹកនាំប្រតិភូខេត្តតាកែវ ចូលរួមក្នុង «កិច្ចសន្ទនាសហប្រតិបត្តិការ និងអភិវឌ្ឍន៍ឧស្សាហកម្មទន្លេមេគង្គ-ឡានឆាង» នៅក្រុងស៊ីនីង ខេត្តឈីងហៃ ប្រទេសចិន
ក្រុងស៊ីនីង៖ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំប្រតិភូរដ្ឋបាលខេត្តតាកែវ ចូលរួមក្នុងពិធីបើក «កិច្ចសន្ទនាសហប្រតិបត្តិការ និងអភិវឌ្ឍន៍ឧស្សាហកម្មទន្លេមេគង្គ-ឡានឆាង» (Lancang-Mekong Industrial Cooperation and Development Dialogue) ដែលបានប្រព្រឹត្តទៅនៅក្រុងស៊ីនីង ខេត្តឈីងហៃ សាធារណរដ្ឋប្រជាមានិតចិន។


សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរខេត្តតាកែវ និងខេត្តអានយ៉ាង ប្ដេជ្ញារក្សាសាមគ្គីភាព និងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជ កម្មតាមព្រំដែនឱ្យកាន់តែរឹងមាំ
អាជ្ញាធរខេត្តតាកែវ និងខេត្តអានយ៉ាង របស់វៀតណាម បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តថែរក្សាប្រពៃណីសាមគ្គីភាព មិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ។


សកម្មភាពថ្នាក់ដឹកនាំ
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានរំលឹកមន្រ្តីរាជការនៃមន្ទីរព័ត៌មានខេត្តតាកែវ ត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ និងមិនត្រូវធ្វើអ្វីហួសដែនកំណត់នៃច្បាប់
តាកែវ៖ ឯកឧត្តម គិម ហុង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានធ្វើការណែនាំ និងក្រើនរំលឹកដល់មន្រ្តីរាជការនៃមន្ទីរព័ត៌មានខេត្តតាកែវ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន ក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃ ដោយមិនត្រូវប្រព្រឹត្តឬដើរហួសដែនកំណត់ និងតួនាទីរបស់ខ្លួនជាមន្រ្តីព័ត៌មាននោះឡើយ។

