ព័ត៌មានក្នុងខេត្ត

ស្រ្តីជាប់ឃុំ ៤០នាក់ ទទួលការបណ្តុះបណ្តាលជំនាញកាត់ដេរ ពីមន្ទីរកិច្ចការនារីខេត្តតាកែវ ដើម្បីកសាងអនាគតថ្មី
សកម្មភាពថ្នាក់ដឹកនាំ
ស្រ្តីជាប់ឃុំ ៤០នាក់ ទទួលការបណ្តុះបណ្តាលជំនាញកាត់ដេរ ពីមន្ទីរកិច្ចការនារីខេត្តតាកែវ ដើម្បីកសាងអនាគតថ្មី
តាកែវ៖ នៅក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សមត្ថភាព និងត្រៀមលក្ខណៈសម្បត្តិសម្រាប់ការរស់នៅឡើងវិញក្នុងសង្គម វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈកាត់ដេរ ត្រូវបានរៀបចំឡើងជូនដល់ជនជាប់ឃុំជាស្ត្រីចំនួន ៤០នាក់ នៅក្នុងពន្ធនាគារខេត្តតាកែវ។ ពិធីបើកវគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកឧត្តមអគ្គានុរក្សថ្នាក់លេខ ២ គង់ ស៊ីថា ប្រធានពន្ធនាគារខេត្តតាកែវ និងលោកស្រី ម៉ន រតនា ប្រធានមន្ទីរកិច្ចការនារីខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីពាក់ព័ន្ធ សរុបចំនួន ៦០នាក់ (ស្រី ៥០នាក់)។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
លោក ហែម រិទ្ធី ជំរុញឱ្យមន្ត្រីព័ត៌មានខេត្តតាកែវ ពង្រឹងការគ្រប់គ្រងព័ត៌មាន និងសាធារណៈមតិ ដើម្បីធ្វើជាស្ពានចម្លងដ៏រឹងមាំរវាងពលរដ្ឋ និងអាជ្ញាធរ
សកម្មភាពថ្នាក់ដឹកនាំ
លោក ហែម រិទ្ធី ជំរុញឱ្យមន្ត្រីព័ត៌មានខេត្តតាកែវ ពង្រឹងការគ្រប់គ្រងព័ត៌មាន និងសាធារណៈមតិ ដើម្បីធ្វើជាស្ពានចម្លងដ៏រឹងមាំរវាងពលរដ្ឋ និងអាជ្ញាធរ
លោក ហែម រិទ្ធី បានណែនាំ និងជំរុញដល់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្ត ត្រូវរួមគ្នាពង្រឹងយន្តការគ្រប់គ្រងព័ត៌មាន និងសាធារណៈមតិឱ្យកាន់តែមានប្រសិទ្ធ ភាពខ្ពស់ ។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
ពិធីចុះហត្ថលេខាលើកំណត់ហេតុស្តីពីការប្រគល់ ទទួលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការ វៀតណាម ដែលបានពលីកាលពីសម័យសង្គ្រាមនៅកម្ពុជា
សកម្មភាពថ្នាក់ដឹកនាំ
ពិធីចុះហត្ថលេខាលើកំណត់ហេតុស្តីពីការប្រគល់ ទទួលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការ វៀតណាម ដែលបានពលីកាលពីសម័យសង្គ្រាមនៅកម្ពុជា
តាកែវ៖ នាព្រឹកថ្ងៃ អង្គារ៍ ទី ១៤ ខែ កក្ដដា ឆ្នាំ ២០២៦នេះ អាជ្ញាធខេត្តតាកែវនិងអាជ្ញាធខេត្តអាងយ៉ាងរបស់វៀតណាម បានរៀបចំពិធីប្រគល់និងទទួលអដ្ឋិធាតុកងទ័ព្វស្ម័គ្រចឹត្តនិងអ្នកជំនាញការវៀតណាមដែលពលីកាលពីសង្រ្គាមនៅកម្ពុជាចំនួន១៤អដ្ឋិធាតុដែលបានរុករកឃើញនៅក្នុងខេត្តតាកែវក្នុងរយៈពេល១ឆ្នាំ២០២៥កន្លងមក។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
ថ្នាក់ដឹកនាំស្រុកគិរីវង់ ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនគ្រួសារសមាជិកក្រុម ប្រឹក្សាស្រុកដែលមានជំងឺ
សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំស្រុកគិរីវង់ ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនគ្រួសារសមាជិកក្រុម ប្រឹក្សាស្រុកដែលមានជំងឺ
ថ្នាក់ដឹកនាំស្រុកគិរីវង់ អញ្ជើញចុះសាកសួរសុខទុក្ខលោកស្រី កាន់ ភូ ដែលត្រូវជាម្តាយក្មេករបស់លោក ណុល ពន្លឺ សមាជិកក្រុមប្រឹក្សាស្រុកគិរីវង់ ។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
ឯកឧត្តម ធាម ច័ន្ទពិសិដ្ឋ ដឹកនាំកិច្ចប្រជុំចៅក្រម ដើម្បីពិនិត្យលទ្ធផលការងារឆមាសទី១ និងជំរុញពន្លឿនការដោះស្រាយសំណុំរឿងអាទិភាព
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ធាម ច័ន្ទពិសិដ្ឋ ដឹកនាំកិច្ចប្រជុំចៅក្រម ដើម្បីពិនិត្យលទ្ធផលការងារឆមាសទី១ និងជំរុញពន្លឿនការដោះស្រាយសំណុំរឿងអាទិភាព
តាកែវ៖ ក្នុងស្មារតីពង្រឹងប្រសិទ្ធភាពការងារយុត្តិធម៌ និងលើកកម្ពស់គុណភាពនៃការផ្តល់សេវាច្បាប់ជូនប្រជាពលរដ្ឋ នាព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំសាលាដំបូងខេត្តតាកែវ មានរៀបចំកិច្ចប្រជុំប្រចាំខែរបស់ចៅក្រម ដើម្បីបូកសរុបរបាយការណ៍លទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ត្រូវបានធ្វើឡើងក្រោមការដឹកនាំផ្ទាល់ដោយ ឯកឧត្តម ធាម ច័ន្ទពិសិដ្ឋ ប្រធានសាលាដំបូងខេត្តតាកែវ និងមានការអញ្ជើញចូលរួមពីសំណាក់ លោកអនុប្រធានសាលាដំបូង លោក-លោកស្រីចៅក្រម លោកប្រធាន-អនុប្រធានលេខាធិការដ្ឋាន ព្រមទាំងមន្ត្រីលេខាធិការដ្ឋានពាក់ព័ន្ធមួយចំនួនទៀត។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
ឯកឧត្តម វ៉ី សំណាង ទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិញ្ចឹមគោពូជដ៏ធំមួយរបស់ចិន ដើម្បីសិក្សាស្វែងយល់ពីឱកាសវិនិយោគ និងការផ្លាស់ប្តូរបច្ចេកវិទ្យាក្នុងវិស័យចិញ្ចឹមសត្វនៅខេត្តតាកែវ
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម វ៉ី សំណាង ទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិញ្ចឹមគោពូជដ៏ធំមួយរបស់ចិន ដើម្បីសិក្សាស្វែងយល់ពីឱកាសវិនិយោគ និងការផ្លាស់ប្តូរបច្ចេកវិទ្យាក្នុងវិស័យចិញ្ចឹមសត្វនៅខេត្តតាកែវ
តាកែវ ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុន Henan Dingyuan Breeding Cattle Co., Ltd (ហឺណាន ឌីងយន់ ខាត់ថល ប្រីឌីង) ដែលដឹកនាំដោយ លោក Gao Yuyang អគ្គនាយករងប្រតិបត្តិ និងលោក Zhang Hongkai នាយកបច្ចេកទេស ក្នុងឱកាសដែលតំណាងក្រុមហ៊ុនអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅខេត្តតាកែវ ដើម្បីសិក្សាស្វែងយល់អំពីសក្តានុពលវិនិយោគ និងស្វែងរកឱកាសអភិវឌ្ឍន៍គម្រោងកិច្ចសហប្រតិបត្តិការ ។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
លោក ទុយ សុភ័ក្រ អភិបាលរងខេត្តចុះពិនិត្យទីតាំងត្រៀមរៀបចំពិធី «រុក្ខទិវា» ថ្នាក់ខេត្ត នៅរង្វង់មូលអូរចំបក់ជាប់ មាត់បឹងតាកែវ
សកម្មភាពថ្នាក់ដឹកនាំ
លោក ទុយ សុភ័ក្រ អភិបាលរងខេត្តចុះពិនិត្យទីតាំងត្រៀមរៀបចំពិធី «រុក្ខទិវា» ថ្នាក់ខេត្ត នៅរង្វង់មូលអូរចំបក់ជាប់ មាត់បឹងតាកែវ
តាកែវ ៖ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក ទុយ សុភ័ក្រ អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញដឹកនាំមន្ត្រីជំនាញ និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពពាក់ព័ន្ធ ចុះពិនិត្យទីតាំងផ្ទាល់ ដើម្បីត្រៀមរៀបចំពិធី “ រុក្ខទិវា ៩ កក្កដា ” ថ្នាក់ខេត្ត ដែលនឹងត្រូវប្រារព្ធរៀបចំនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ ដែលត្រូវរៀបចំនៅចំណុចរង្វង់មូលអូរចំបក់ ជាប់មាត់បឹងតាកែវ ។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
ប្រធានមន្ទីរព័ត៌មានខេត្តតាកែវ ជំរុញពង្រឹងការងារប្រមូលព័ត៌មាន និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ
សកម្មភាពថ្នាក់ដឹកនាំ
ប្រធានមន្ទីរព័ត៌មានខេត្តតាកែវ ជំរុញពង្រឹងការងារប្រមូលព័ត៌មាន និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ
លោក ពៅ សុខន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងជាមួយមន្ត្រីរាជការក្រោមឱវាទ ដើម្បីពង្រឹងយន្តការការងារ និងបង្កើនប្រសិទ្ធភាពក្នុងការបំពេញភារកិច្ច។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកត្រាំកក់ ណែនាំឱ្យរួមគ្នាបន្តជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់ជីវភាពពលរដ្ឋ
សកម្មភាពថ្នាក់ដឹកនាំ
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកត្រាំកក់ ណែនាំឱ្យរួមគ្នាបន្តជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់ជីវភាពពលរដ្ឋ
តាកែវ៖ ឯកឧត្តម ទួន ស៊ីផាន់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកត្រាំកក់ បានដាក់ការណែនាំដល់សមាជិកក្រុមការងារទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ និងចូលរួមឱ្យកាន់តែសកម្មថែមទៀត នៅក្នុងការអភិវឌ្ឍភូមិ-ឃុំ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធសហគមន៍មូលដ្ឋាន ដែលជាកត្តាគន្លឹះដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋឱ្យកាន់តែរីកចម្រើន។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
អភិបាលខេត្តតាកែវ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បញ្ចុះបឋមសិលាសាងសង់អគារសិក្សាមួយខ្នងនៅជាប់ព្រំដែនវៀតណាម
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តតាកែវ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បញ្ចុះបឋមសិលាសាងសង់អគារសិក្សាមួយខ្នងនៅជាប់ព្រំដែនវៀតណាម
(តាកែវ)៖ ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំនៅតំបន់ដាច់ស្រយាល និងនៅតាមតំបន់ព្រំដែន លោក វ៉ី សំណាង អភិបាលខេត្តតាកែវ និងលោក ឈន សារ៉ាណេ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ នេះ បានអញ្ជើញទៅបញ្ចុះបឋមសិលាសាងសង់អគារសិក្សាមួយខ្នងមាន ៥បន្ទប់ ស្ថិតនៅអនុវិទ្យាល័យក្ដុលជ្រំ ក្នុងភូមិក្ដុលជ្រំ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ជាប់ព្រំដែនប្រទេសវៀតណាម។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
អភិបាលរងខេត្តតាកែវ ដឹកនាំរួមគ្នាដាំកូនឈើតាមដងផ្លូវក្នុងស្រុកសំរោង ដើម្បីអបអរសាទរ «ពិធីរុក្ខទិវា ៩កក្កដា»
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលរងខេត្តតាកែវ ដឹកនាំរួមគ្នាដាំកូនឈើតាមដងផ្លូវក្នុងស្រុកសំរោង ដើម្បីអបអរសាទរ «ពិធីរុក្ខទិវា ៩កក្កដា»
៩កក្កដា» តាកែវ៖ ក្នុងស្មារតីបំផុសចលនាស្រឡាញ់បរិស្ថាន និងពង្រីកគម្របបៃតងធម្មជាតិ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក ងិន ងិនដា អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីភាពក្នុង «ពិធីដាំកូនឈើអបអរសាទរទិវារុក្ខទិវា ៩កក្កដា»។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
អាជ្ញាធរជាតិអាវុធគីមី និងរដ្ឋបាលខេត្តតាកែវ រៀបចំពិធីផ្សព្វផ្សាយច្បាប់ស្ដីពីការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម
សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរជាតិអាវុធគីមី និងរដ្ឋបាលខេត្តតាកែវ រៀបចំពិធីផ្សព្វផ្សាយច្បាប់ស្ដីពីការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម
តាកែវ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ មានរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីពី «ការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម» ក្រោមអធិបតីភាពរបស់ លោកជំទាវ ឧត្តមសេនីយ៍ទោ សុខុន ស្រីល័ក្ខ នាយិកានាយកដ្ឋានហ្វឹកហ្វឺន និងបណ្តុះបណ្តាលជំនាញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការអាជ្ញាធរជាតិអាវុធគីមី និង លោក យង់ សុវឌ្ឍនា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូប។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
អភិបាលខេត្តតាកែវ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺគ្រុនឈាម
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តតាកែវ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺគ្រុនឈាម
(តាកែវ)៖ នៅក្នុងឱកាសចុះបើកយុទ្ធនាការទប់ស្កាត់ និងបង្ការជំងឺគ្រុនឈាម តាមរយៈការបាញ់ថ្នាំសម្លាប់មូស និងដាក់ថ្នាំអាប៊ែតតាមពាងទឹក និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិព្រេច សង្កាត់រកាក្នុង ក្រុងដូនកែវ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានធ្វើការណែនាំ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះជំងឺគ្រុនឈាម ខណៈពេលដែលខេត្តតាកែវមានករណីជំងឺគ្រុនឈាមកើតឡើងចំនួនជាង ៧០ករណី ទៅលើមនុស្សចាស់ និងកុមារ។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត