ព័ត៌មានក្នុងខេត្ត

អភិបាលខេត្តតាកែវបន្តលើកទឹកចិត្តអ្នកវិនិយោគមកពីប្រទេសចិនឱ្យមកបង្កើតរោងចក្រកាន់តែច្រើននៅក្នុងខេត្ត
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តតាកែវបន្តលើកទឹកចិត្តអ្នកវិនិយោគមកពីប្រទេសចិនឱ្យមកបង្កើតរោងចក្រកាន់តែច្រើននៅក្នុងខេត្ត
តាកែវ៖ នៅក្នុងឱកាសអញ្ជើញទទួលស្វាគមន៍ក្រុមអ្នកវិនិយោគមកពីប្រទេសចិន នៅរសៀលថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានស្វាគមន៍ និងធ្វើការលើកទឹកចិត្តដល់ក្រុមហ៊ុនអ្នកវិនិយោគទុនមកពីប្រទេសចិនឱ្យចូលមកបណ្តាក់ទុននៅក្នុងខេត្តតាកែវឱ្យបានកាន់តែច្រើនឡើង ជាពិសេសបង្កើតរោងចក្រថ្មីៗ ដើម្បីបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
លោកស្រី ឡុង បូណារេត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្រុកកោះអណ្ដែត
សកម្មភាពថ្នាក់ដឹកនាំ
លោកស្រី ឡុង បូណារេត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្រុកកោះអណ្ដែត
តាកែវ៖ នារសៀលថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ នេះ លោកស្រី ឡុង បូណារេត អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តតាកែវ បានអញ្ជើញជាអធិបតីភាពក្នុង «ពិធីប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្រុកកោះអណ្ដែត» ស្ថិតនៅសាលប្រជុំរដ្ឋបាលស្រុកកោះអណ្ដែត។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
ក្រសួងវប្បធម៌ និងអាជ្ញាធរស្រុកអង្គរបូរី បើកការដ្ឋានកំណាយស្រាវជ្រាវបុរាណវិទ្យាលើទីតាំង «បុរាណស្ថានភ្នំតូច»
សិល្បៈនិងវប្បធម៌
ក្រសួងវប្បធម៌ និងអាជ្ញាធរស្រុកអង្គរបូរី បើកការដ្ឋានកំណាយស្រាវជ្រាវបុរាណវិទ្យាលើទីតាំង «បុរាណស្ថានភ្នំតូច»
តាកែវ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដឹកនាំដោយ លោក ឡេង វិទូ ប្រធាននាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា លោក ឈន ប៊ុនហាក់ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ និងសហការី និងអាជ្ញាធរស្រុកអង្គរបូរី ដឹកនាំដោយលោក ឈឹម ធី អភិបាលរងស្រុក នៅព្រឹកថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមការងារបច្ចេកទេសនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីបើកការដ្ឋាន «កំណាយស្រាវជ្រាវបុរាណវិទ្យា» ជាផ្លូវការនៅលើទីតាំង «បុរាណស្ថានភ្នំតូច» ដែលស្ថិតនៅក្នុងភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទាល ស្រុកអង្គរបូរី ខេត្តតាកែវ។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជួយសម្រាលទុក្ខគ្រួសាររងគ្រោះដោយអគ្គិភ័យ នៅស្រុកទ្រាំង
គ្រោះធម្មជាតិ
សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជួយសម្រាលទុក្ខគ្រួសាររងគ្រោះដោយអគ្គិភ័យ នៅស្រុកទ្រាំង
តាកែវ៖ ដោយទទួលបានអនុសាសន៍ដឹកនាំផ្ទាល់ពី ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នេះ ក្រុមការងារសាខា និងអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកទ្រាំង ដឹកនាំដោយ លោក យឹម ច័ន្ទថន នាយកប្រតិបត្តិសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យឆេះផ្ទះអស់ ១ខ្នង កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ កន្លងទៅ ស្ថិតនៅភូមិគោកញ័រ ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
អភិបាលរងខេត្តតាកែវ ជំរុញឱ្យអាជ្ញាធរក្រុង-ស្រុក ពន្លឿនការកំណត់ព្រំប្រទល់ដែនដីឱ្យបានត្រឹមត្រូវ និងទាន់ពេលកំណត់ត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៦
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលរងខេត្តតាកែវ ជំរុញឱ្យអាជ្ញាធរក្រុង-ស្រុក ពន្លឿនការកំណត់ព្រំប្រទល់ដែនដីឱ្យបានត្រឹមត្រូវ និងទាន់ពេលកំណត់ត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៦
តាកែវ៖ ក្នុងឱកាសបើកកិច្ចប្រជុំស្តីពីការងារកំណត់ព្រំប្រទល់ខេត្ត ក្រុង ស្រុក ឃុំ និងសង្កាត់ នាព្រឹកថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ ដែលរៀបចំធ្វើឡើងនៅសាលប្រជុំតូចរដ្ឋបាលខេត្ត លោក ព្រំ គន្ធិ បានរំលេចនូវលិខិតណែនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ដែលបានណែនាំជំរុញ និងពន្លឿនការកំណត់ព្រំប្រទល់រដ្ឋបាលដែនដីនៅតាមរាជធានី-ខេត្ត ឱ្យបានបញ្ចប់ជាស្ថាពរត្រឹម ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
អភិបាលខេត្តតាកែវបើកសិក្ខាសាលាផ្សព្វផ្សាយ “ការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ”
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តតាកែវបើកសិក្ខាសាលាផ្សព្វផ្សាយ “ការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ”
តាកែវ៖ អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង នៅព្រឹកថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ នេះ បានអញ្ជើញចូលរួមបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ” ដល់មន្ត្រីអប់រំ និងមន្ត្រីសុខាភិបាលថ្នាក់ក្រោមជាតិក្នុងខេត្តតាកែវ និងមន្ត្រីមកពីខេត្តកោះកុង កំពង់ស្ពឺ កែប កំពត និងព្រះសីហនុ។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
សមត្ថកិច្ចកម្ពុជាធ្វើការបណ្ដេញជនជាតិវៀតណាម ៤៧នាក់ ចេញពីប្រទេសតាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ពាក់ព័ន្ធបទល្មើស គ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់ ល្បែងអនឡាញ
សន្តិសុខសង្គម
សមត្ថកិច្ចកម្ពុជាធ្វើការបណ្ដេញជនជាតិវៀតណាម ៤៧នាក់ ចេញពីប្រទេសតាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ពាក់ព័ន្ធបទល្មើស គ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់ ល្បែងអនឡាញ
តាកែវ៖ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ដឹកនាំដោយ លោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍ នៅព្រឹក ថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ នេះ បានសហការជាមួយក្រុមការងារនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី សុខ ហេង អនុប្រធាននាយកដ្ឋាន បានអនុវត្តវិធានការបណ្ដេញជនជាតិវៀតណាមសរុប ៤៧នាក់ (ស្រី ១១នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ខេត្តតាកែវ។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន៖ ការសាងសង់អគារថ្មីនៃព្រឹទ្ធសភា ដើម្បីឆ្លើយតបទៅនឹងការពង្រឹងតួនាទី និងកំណើនការងារ ការលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងចីរភាពនៃស្ថាប័នព្រឹទ្ធសភា
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន៖ ការសាងសង់អគារថ្មីនៃព្រឹទ្ធសភា ដើម្បីឆ្លើយតបទៅនឹងការពង្រឹងតួនាទី និងកំណើនការងារ ការលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងចីរភាពនៃស្ថាប័នព្រឹទ្ធសភា
វិមានសាមគ្គីភាពនៃព្រឹទ្ធសភា ដែលទើបបញ្ចប់ការសាងសង់ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
ព្រះមហាក្សត្រ ថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ក្នុងការផ្តល់ប្រឹក្សាយោបល់យុទ្ធសាស្ត្រ និងផ្តល់ការលើកទឹកចិត្ត គាំទ្រគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី និងដែនអធិបតេយ្យភាពជាតិ

AKP ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
បទយការណ៍៖ របរដាំត្រសក់ទ្រើង ជួយកសិករគំរូម្នាក់នៅក្រុងដូនកែវ រកចំណូលរាល់ថ្ងៃ និងជាគំរូកាត់បន្ថយការចំណាកស្រុក
បទយកការណ៍
បទយការណ៍៖ របរដាំត្រសក់ទ្រើង ជួយកសិករគំរូម្នាក់នៅក្រុងដូនកែវ រកចំណូលរាល់ថ្ងៃ និងជាគំរូកាត់បន្ថយការចំណាកស្រុក
តាកែវ៖ បន្ទាប់ពីការប្រមូលផលស្រូវរដូវវស្សាបានបញ្ចប់ កសិករភាគច្រើនតែងតែទុកដីស្រែចោលឱ្យទំនេររង់ចាំរដូវវស្សាឆ្នាំក្រោយមកដល់ ឬអ្នកខ្លះសម្រេចចិត្តធ្វើចំណាកស្រុកដើម្បីស្វែងរកការងារធ្វើ។ ប៉ុន្តែសម្រាប់ លោកពូ ទួន សុផាត ដែលជាកសិកររស់នៅក្នុងភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ បែរជាប្រែក្លាយដីស្រែទាំងនោះ ទៅជាចម្ការត្រសក់ទ្រើងពណ៌បៃតងស្រងាត់ ដែលកំពុងហុចផលជាប្រាក់ចំណូលចូលហោប៉ៅជារៀងរាល់ថ្ងៃ។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
ឯកឧត្តម វ៉ី សំណាង ណែនាំប្រធានស្នាក់ការច្រកទ្វារអន្តរជាតិភ្នំដិន ត្រូវតែទប់ស្កាត់ និងបង្ក្រាបបទល្មើសទំនិញគេចពន្ធឆ្លងដែនឱ្យបានម៉ឺងម៉ាត់
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម វ៉ី សំណាង ណែនាំប្រធានស្នាក់ការច្រកទ្វារអន្តរជាតិភ្នំដិន ត្រូវតែទប់ស្កាត់ និងបង្ក្រាបបទល្មើសទំនិញគេចពន្ធឆ្លងដែនឱ្យបានម៉ឺងម៉ាត់
តាកែវ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុង «ពិធីប្រកាសតែងតាំងប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិភ្នំដិន» ដែលប្រកាសតែងតាំងលោក ព្រំ ប៊ុនថន ជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិភ្នំដិន ស្ថិតក្នុងស្រុកគិរីវង់ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ទី២០ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានធ្វើការណែនាំប្រធានស្នាក់ការច្រកទ្វារអន្តរជាតិភ្នំដិនថ្មី ត្រូវតែសហការគ្នាជាមួយនឹងកងកម្លាំងដែរឈរជើងតាមបណ្តោយព្រំដែន ទប់ស្កាត់ និងបង្រ្កាបបទល្មើសទំនិញគេចពន្ធឆ្លងដែន ជាពិសេសបទល្មើសជួញដូរមនុស្ស ជួញដូរអាវុធខុសច្បាប់គ្រប់ប្រភេទ ។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ដឹកនាំកិច្ចប្រជុំបូកសរុបការងារនគរបាល ៩ខែ និងណែនាំឱ្យពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋទូទាំងខេត្តតាកែវ
សន្តិសុខសង្គម
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ដឹកនាំកិច្ចប្រជុំបូកសរុបការងារនគរបាល ៩ខែ និងណែនាំឱ្យពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋទូទាំងខេត្តតាកែវ
តាកែវ៖ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីភាពដឹកនាំ «កិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រយៈពេល ៩ខែ ឆ្នាំ២០២៦ ព្រមទាំងដាក់ចេញនូវទិសដៅការងារសំខាន់ៗសម្រាប់អនុវត្តបន្ត» ដោយមានការចូលរួមពីសំណាក់ លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យជំនាញ ព្រមទាំងលោកអធិការនគរបាលក្រុង-ស្រុកទាំង១០ ទូទាំងខេត្តតាកែវ។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
មន្ទីរពេទ្យបង្អែកខេត្តតាកែវ ទទួលបានម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិ (AIM) ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដើម្បីផ្តល់ភាពងាយស្រួលក្នុងការផ្តល់សេវាជូនពលរដ្ឋ
សុខាភិបាល
មន្ទីរពេទ្យបង្អែកខេត្តតាកែវ ទទួលបានម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិ (AIM) ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដើម្បីផ្តល់ភាពងាយស្រួលក្នុងការផ្តល់សេវាជូនពលរដ្ឋ
តាកែវ៖ ដើម្បីបន្តលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងបង្កើនភាពងាយស្រួលជូនប្រជាពលរដ្ឋ ជាពិសេសសមាជិក ប.ស.ស. បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានរៀបចំ «ពិធីប្រគល់-ទទួលម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិ ប.ស.ស. (AIM)» ចំនួន ១ គ្រឿង ជូនដល់មន្ទីរពេទ្យបង្អែកខេត្តតាកែវ។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត