ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសោម សម្ផស្ស

សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកគិរីវង់ បំផុសចលនា «យុវជន១នាក់ ដាំកូនឈើ១ដើម» ដាំផ្កាលម្អសងខាងផ្លូវឆ្ពោះទៅរមណីយដ្ឋានទឹកធ្លាក់ជ្រោះផ្អោក ដើម្បីគាំទ្រយុទ្ធនាការ «ពន្លកបៃតង»
តាកែវ៖ ក្រោមស្មារតីរួមគ្នាបង្កើត «ពន្លកបៃតង» និងបង្កើនគម្របបៃតងធម្មជាតិ នាព្រឹកថ្ងៃអាទិត្យ ទី០៥ ខែកក្កដា ឆ្នាំ២០២៦ លោក ងួន ឌីណា អភិបាលនៃគណៈអភិបាលស្រុកគិរីវង់ បានអញ្ជើញដឹកនាំយុទ្ធនាការដាំកូនឈើ និងផ្កាលម្អ ក្រោមប្រធានបទដ៏មានអត្ថន័យ «យុវជន១នាក់ ដាំកូនឈើ១ដើម»។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកត្រាំកក់ ដឹកនាំក្រុមការងារមនុស្សធម៌ ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហម ចូលរួមរំលែកមរណទុក្ខជាមួយគ្រួសារសព ២គ្រួសារ
ត្រាំកក់៖ នាព្រឹកថ្ងៃសៅរ៍ ទី០៤ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក ហ៊ត មនោ អភិបាលនៃគណៈអភិបាលស្រុកត្រាំកក់ រួមដំណើរដោយ លោក ទូច ចន្ធី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកត្រាំកក់ លោកស្រីមេឃុំតាភេមស្ដីទី លោកមេឃុំត្រពាំងធំខាងជើង ក្រុមប្រឹក្សាឃុំ ព្រមទាំងសហការី បានអញ្ជើញចុះជួបសាកសួរសុខទុក្ខ និងចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសពចំនួន ២គ្រួសារ ដែលបានជួបឧបទ្ទវហេតុបាត់បង់ជីវិតសមាជិកគ្រួសារ នៅក្នុងភូមិសាស្ត្រស្រុកត្រាំកក់ ខេត្តតាកែវ។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកបូរីជលសារ ចុះពិនិត្យការជួសជុលផ្លូវលំប្រវែង ៧០០ម៉ែត្រ និងសំណេះសំណាលជាមួយប្រជាពល រដ្ឋក្នុងឃុំគោក ពោធ៌ ស្រុកបូរីជលសារ
តាកែវ៖ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក ស៊ូ ភិរម្យ អនុប្រធានគណៈកម្មការគណបក្សស្រុកបូរីជលសារ និងជាប្រធានក្រុមការងារគណ បក្សចុះមូលដ្ឋានឃុំគោកពោធ៌ បានអញ្ជើញចុះពិនិត្យមើលសកម្មភាពជួសជុលផ្លូវលំមួយខ្សែ ដែលមានប្រវែងប្រហែល ៧០០ម៉ែត្រ ដែលរងការខូចខាត ស្ថិតនៅក្នុងភូមិព្រៃហៀវ ឃុំគោកពោធ៌ ស្រុកបូរីជលសារ ខេត្តតាកែវ។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកអង្គរបូរី បញ្ជាឱ្យពង្រឹងការទប់ស្កាត់បទល្មើសនេសាទ ល្បែងស៊ីសង គ្រឿងញៀន និងការបោកប្រាស់តាមប្រព័ន្ធអនឡាញ (Scam Online)
អង្គរបូរី៖ នារសៀលថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក កង អាណាន់ អភិបាលនៃគណៈអភិបាលស្រុកអង្គរបូរី បានអញ្ជើញដឹកនាំកិច្ចប្រជុំពិសេសមួយ ដើម្បីពង្រឹងវិធានការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសនានា ព្រមទាំងពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងភូមិសាស្ត្រទូទាំងស្រុកអង្គរបូរី។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រីអភិបាលរងស្រុក, មេបញ្ជាការ-មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, មន្ត្រីការិយាល័យជំនាញពាក់ព័ន្ធ ព្រមទាំងលោក-លោកស្រីមេឃុំទូទាំងស្រុកផងដែរ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកអង្គរបុរី បើកកិច្ចប្រជុំពិភាក្សាត្រៀមប្រកាសសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាឃុំ និងធ្វើបច្ចុប្បន្នភាពទិន្នន័យ
តាកែវ៖ រដ្ឋបាលស្រុកអង្គរបុរី បានបើកកិច្ចប្រជុំពិភាក្សាការងារយ៉ាងសំខាន់មួយ ដើម្បីត្រៀម លក្ខណៈរៀបចំពិធីប្រកាសសមាសភាពសាខា សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាឃុំ ព្រមទាំងជម្រុញការធ្វើបញ្ជីបច្ចុប្បន្នភាពទិន្នន័យឱ្យបានច្បាស់លាស់។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកអង្គរបូរី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងនាយកសាលាបឋម សិក្សាសំរោងពន្លៃ
តាកែវ ៖ នារសៀល/ព្រឹក ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ នេះ រដ្ឋបាលស្រុកអង្គរបូរី បានរៀបចំពិធីប្រកាសតែងតាំងនាយកសាលាបឋមសិក្សាសំរោងពន្លៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក កង អាណាន់ អភិបាលនៃគណៈអភិបាលស្រុកអង្គរបូរី។


សកម្មភាពអាជ្ញាធរ
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការត្រៀមបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយក្នុងសហគមន៍» ជូនដល់គណៈកម្មាធិការអភិវឌ្ឍន៍ភូមិ ក្នុងឃុំអង្គតាសោម
តាកែវ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ឆ្នាំ២០២៦ លោក ម៉ែន វុទ្ធី ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ រួមជាមួយក្រុមការងារ បានរៀបចំបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី «ការត្រៀមបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយក្នុងសហគមន៍» ជូនដល់ប្រធាន-អនុប្រធាន និងសមាជិកគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) មកពីភូមិចំនួន ៤ ក្នុងឃុំអង្គតាសោម សរុបសមាសភាពចូលរួមចំនួន ២០នាក់ (ក្នុងនោះមានស្រីចំនួន ១២នាក់)។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលក្រុងដូនកែវ ចុះពិនិត្យការលក់ដូរក្នុងសាលាបឋមសិក្សាតាកែវក្រុង ព្រមទាំងព្រមានចាត់វិធានការច្បាប់ចំពោះអាជីវករណាដែលលក់ចំណីអាហារគ្មានអនាម័យ
ដូនកែវ៖ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ លោក សុខ គង្គារ័ត្ន អភិបាលរងនៃគណៈអភិបាលក្រុងដូនកែវ បានដឹកនាំក្រុមការងារជំនាញចុះពិនិត្យស្ថានភាពផ្ទាល់ លើការលក់ដូរចំណីអាហាររបស់អាជីវករ នៅក្នុងបរិវេណសាលាបឋមសិក្សាតាកែវក្រុង ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ។ សកម្មភាពចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងការគ្រប់គ្រង លើការលក់ដូរតាមគ្រឹះស្ថានសិក្សា និងដើម្បីធានាឱ្យបាននូវសុវត្ថិភាពចំណីអាហារ ក៏ដូចជាការការពារសុខភាពរបស់កុមារ និងសិស្សានុសិស្ស ដែលជាទំពាំងស្នងឫស្សីរបស់ជាតិ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលក្រុងដូនកែវ ចុះត្រួតពិនិត្យការដ្ឋានសំណង់នៅសង្កាត់រកាក្នុង និងជម្រុញឱ្យម្ចាស់សំណង់អនុវត្តតាមបទដ្ឋានបច្ចេកទេស និងច្បាប់អនុញ្ញាត
ដូនកែវ៖ នាព្រឹកថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០២៦ លោក សោ សុផល អភិបាលរងក្រុងដូនកែវ បានដឹកនាំមន្ត្រីការិយាល័យជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យសកម្មភាពសាងសង់សំណង់នានា ស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ សកម្មភាពចុះពិនិត្យផ្ទាល់ដល់ទីតាំងការដ្ឋាននេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងការគ្រប់គ្រងវិស័យសំណង់ ធានាបាននូវសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងទប់ស្កាត់រាល់ការសាងសង់ណាដែលខុសច្បាប់ ឬគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ។


សកម្មភាពអាជ្ញាធរ
ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ចុះពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ផ្លូវកៅស៊ូ DBST ១ខ្សែ ឆ្ពោះទៅកាន់សហគមន៍កសិកម្ម
តាកែវ៖ នាព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៦ នេះ លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បានដឹកនាំក្រុមការងារបច្ចេកទេស អញ្ជើញចុះពិនិត្យវឌ្ឍនភាព និងគុណភាពនៃការដ្ឋានសាងសង់ផ្លូវជនបទ ១ខ្សែ ប្រភេទកៅស៊ូពីរជាន់ (DBST) ដែលស្ថិតនៅក្នុងភូមិសាស្ត្រឃុំ អង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកទ្រាំង ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំអំណោយលើកទឹកចិត្តវីរៈកងទ័ព ៤នាក់ ដល់គេហដ្ឋាន
តាកែវ៖ លោកអភិបាលស្រុកទ្រាំង នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ និងសហការី ចុះសាកសួរសុខទុក្ខវីរៈកងទ័ពចំនួន ៤នាក់ ដែលបានវិលមកសម្រាកនៅគេហដ្ឋាន ដើម្បីសម្តែងការយកចិត្តទុកដាក់ លើកទឹកចិត្ត និងថ្លែងអំណរគុណចំពោះការលះបង់បំពេញភារកិច្ចការពារបូរណភាពទឹកដីជាតិ។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរស្រុកគិរីវង់ និងសមាគមអតីតយុទ្ធជនខេត្ត ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្ទះ និងនាំយកអំណោយមនុស្សធម៌ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជនពិការ ក្នុងឃុំតាអូរ
តាកែវ៖ នាព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦ លោក ងួន ឌីណា អភិបាលនៃគណៈអភិបាលស្រុកគិរីវង់ បានអញ្ជើញចូលរួមជាមួយ លោក នាង សុភារ៉ា អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនិកជនកម្ពុជាខេត្តតាកែវ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំតាអូរ ក្នុងសកម្មភាពចុះសាកសួរសុខទុក្ខផ្ទាល់ និងពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ផ្ទះរបស់សមាគម។


សកម្មភាពអាជ្ញាធរ
អភិបាលក្រុងដូនកែវ អំពាវនាវដល់យុវជន និងកូនចៅទាំងអស់ ឱ្យជៀសឆ្ងាយពីទង្វើអសកម្ម ដើម្បីការពារអនាគតខ្លួនឯង និងកិត្តិយសគ្រួសារ
ដូនកែវ៖ លោក ឌឹម គឹមសាន អភិបាលក្រុងដូនកែវ នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមិថុនានេះ បានផ្ញើសារអប់រំណែនាំ និងអំពាវនាវទៅកាន់ស្រទាប់យុវជន សិស្សានុសិស្ស ក៏ដូចជាកូនចៅទាំងអស់ ឱ្យរួមគ្នាប្រកាន់ខ្ជាប់នូវអំពើល្អ និងជៀសវាងដាច់ខាតនូវរាល់សកម្មភាពខុសច្បាប់នានា។

