ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសោម សម្ផស្ស

សកម្មភាពអាជ្ញាធរ
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះអណ្ដែត ដឹកនាំវេទិកាសាធារណៈ និងដាក់ចេញវិធានការដោះស្រាយបន្ទាន់រឿងបញ្ហាខ្វះខាតទឹកលើផ្ទៃដីស្រែជិត ២,០០០ហិចតា
កោះអណ្ដែត៖ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមជាមួយ ឯកឧត្ដម សេង សុភាព ប្រធានបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះអណ្ដែត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង «វេទិកាសាធារណៈ» ដើម្បីជួបសម្ដែងការគួរសម ស្ដាប់កង្វល់ និងដោះស្រាយបញ្ហាប្រឈមផ្ទាល់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ អង្គវេទិកាសាធារណៈនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក-លោកស្រី ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិ និងលោកគ្រូ-អ្នកគ្រូ សរុបប្រមាណជាង ២០០នាក់ ក្នុងបរិយាកាសស្និទ្ធស្នាល និងទទួលខុសត្រូវខ្ពស់។


សកម្មភាពអាជ្ញាធរ
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពេជសារ បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយបញ្ហាប្រឈម និងពន្លឿនការផ្តល់សេវាសាធារណៈជូនពលរដ្ឋ
កោះអណ្ដែត៖ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ លោក ង៉ែត យូដារិត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពេជសារ រួមជាមួយ លោក ភួន ឈីម អភិបាលស្រុកកោះអណ្ដែត បានអញ្ជើញជាអធិបតីភាពរួមគ្នាក្នុង «វេទិកាសាធារណៈ» ដើម្បីស្វែងយល់ពីសុខទុក្ខ និងដោះស្រាយរាល់បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំពេជសារ ស្រុកកោះអណ្ដែត។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលក្រុងដូនកែវ បើកយុទ្ធនាការរួមគ្នា សម្អាតអនាម័យបរិស្ថាន ដើម្បីលើកកម្ពស់សោភ័ណភាព និងដាស់តឿនស្មារតី «ក្រុងស្អាត ផ្ដើមចេញពីយើងទាំងអស់គ្នា»
តាកែវ៖ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោក ឌឹម គឹមសាន អភិបាលនៃគណៈអភិបាលក្រុងដូនកែវ បានដឹកនាំផ្ទាល់នូវយុទ្ធនាការចុះសម្អាតអនាម័យ និងបរិស្ថាន នៅក្នុងភូមិសាស្ត្រក្រុងដូនកែវ ដោយមានការអញ្ជើញចូលរួមយ៉ាងសកម្មពីសំណាក់សហការី មន្ត្រីរាជការ ព្រមទាំងតំណាងវិស័យឯកជនជាច្រើនរូប។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកអង្គរបូរី ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិដីធ្លី) ចំនួន ១,៤៦១ប័ណ្ណ ជូនដល់ប្រជាពលរដ្ឋក្នុងឃុំគោកធ្លក
តាកែវ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ នេះ លោក កង អាណាន់ អភិបាលនៃគណៈអភិបាលស្រុកអង្គរបូរី បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណដីធ្លីលក្ខណៈប្រព័ន្ធ) ជូនដល់បងប្អូនប្រជាពល រដ្ឋមកពីចំនួន ៣ភូមិ ក្នុងឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងស្រុក មន្ត្រីជំនាញនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរឃុំ ភូមិ និងបងប្អូនប្រជាពលរដ្ឋម្ចាស់ដី ។


សកម្មភាពអាជ្ញាធរ
ដុតបំផ្លាញចោលប្រហិតសាច់ក្ដាម ជាង ៤តោន មានផ្ទុកសារធាតុគីមី ប៉ូរ៉ាក់ លួចនាំចូលមកពីប្រទេសវៀតណាម
កម្លាំងជំនាញសាខាគយ និងរដ្ឋាករខេត្តតាកែវ សហការជាមួយ អាជ្ញាធរពាក់ព័ន្ធ និងមន្រ្តីជំនាញសាខា ក.ប.ប. ខេត្ត បានធ្វើការបង្រ្កាប និងពិនិត្យ លើករណីឃាត់រថយន្តដឹកទំនិញគ្មានច្បាប់អនុញ្ញាតមួយគ្រឿង លួចដឹកប្រហិតសាច់ក្ដាម ចំនួន ៤១៦កេស ស្មើនឹង ៤១៦០គីឡូក្រាម ពិនិត្យរកឃើញមានផ្ទុកសារធាតុគីមីហាមឃាត់ (ប៉ូរ៉ាក់) លួចនាំចូលពីប្រទេសវៀតណាម តាមភូមិជ្រោយពេន ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ យកមកដុតបំផ្លាញចោល នៅទីលានចាក់សំរាម ក្នុងក្រុងដូនកែវ ខេត្តតាកែវ ។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកបាទី នាំយកអំណោយកាកបាទក្រហម ជួយ សង្គ្រោះបន្ទាន់ដល់គ្រួសាររងគ្រោះដោយអគ្គិភ័យ ក្នុងឃុំត្រពាំងក្រសាំង
លោក សាយ វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកបាទី និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុកបាទី ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅប្រគល់ជូនគ្រួសារប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ (ម្ចាស់ផ្ទះឈ្មោះ ស៊ឹម ភាស់) ស្ថិតនៅភូមិត្រាំសសរ ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។


សកម្មភាពអាជ្ញាធរ
ព្រះចៅអធិការវត្តជ្រោះតូចបារមីភ្នំដំរីរមៀល រួមជាមួយសប្បុរសជន នាំយកអំណោយចែកជូនពលរដ្ឋ ចាស់ជរាក្រីក្រ ១២គ្រួសារ នៅស្រុកត្រាំកក់ ខេត្តតាកែវ
ព្រះចៅអធិការវត្តជ្រោះតូចបារមីភ្នំដំរីរមៀល ពាក់បង្កង់ នាំយកអំណោយសប្បុរស ធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋចាស់ជរា ក្រីក្រចំនួន ១២គ្រួសារ ស្ថិតនៅក្នុងភូមិតាសូរ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកកោះអណ្ដែត ចុះពិនិត្យទីតាំងដើម្បីដំឡើងកាមេរ៉ាសុវត្ថិភាពចំនួន ២កន្លែង ក្នុងឃុំពេជសារ
លោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកកោះអណ្ដែត ព្រមទាំងសហការី អមដំណើរ បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីត្រៀមរៀបចំដំឡើងកាមេរ៉ាសុវត្ថិភាព ចំនួន ០២ទីតាំង ផ្សេងទៀត ស្ថិតនៅក្នុងភូមិសាស្ត្រឃុំពេជសារ ស្រុកកោះអណ្ដែត។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរខេត្តតាកែវ បង្ហាញជំនឿចិត្តថា ទិវាជាតិ TVET លើកទី៩ នឹងជំរុញឱ្យយុវជនចាប់យក «ជំនាញបច្ចេកទេសពិតប្រាកដ» ដើម្បីឆ្លើយតបទីផ្សារការងារ
នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ “TVET (ធីវេត) ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល” នាវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ លោក ព្រុំ គន្ធិ អភិបាលរង បានបង្ហាញនូវជំនឿចិត្តយ៉ាងមុតមាំចំពោះសារៈសំខាន់នៃការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដល់ស្រទាប់យុវជន ពិសេសនឹងធ្វើឱ្យយុវជនទាំងអស់ ចាប់យកជំនាញបច្ចេកទេសពិតប្រាកមួយ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកត្រាំកក់ ចុះពិនិត្យសកម្មភាពកាយប្រមូលសំរាមក្នុងប្រឡាយគល់ស្ពានអង្គតាសោម ដើម្បីលើក កម្ពស់សោភ័ណភាព និងរំដោះជំនន់ទឹកភ្លៀង
លោក ហ៊ត មនោ អភិបាលនៃគណៈអភិបាលស្រុកត្រាំកក់ រួមដំណើរដោយលោកមេឃុំ ព្រមទាំងមន្ត្រីជំនាញ និងភាគីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវសកម្មភាពកាយ និងប្រមូលសំរាមដែលកកស្ទះនៅក្នុងប្រឡាយ ត្រង់ចំណុចគល់ស្ពានអង្គតាសោម។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកកោះអណ្តែត សហការជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិល ចែកសម្ភារកីឡាដល់សិស្សានុសិស្ស និងចុះពិនិត្យសាលាមត្តេយ្យសហគមន៍
ឯកឧត្ដម ជា មុនីរិទ្ធ និងឯកឧត្ដម កឹម ចន្ធូ តំណាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) និងលោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកកោះអណ្ដែត អញ្ជើញចុះពិនិត្យការដ្ឋានអប់រំសំខាន់ៗចំនួនពីរទីតាំង ក្នុងភូមិសាស្ត្រស្រុកកោះអណ្ដែត ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកបូរីជលសារ រៀបចំកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព
ឯកឧត្ដមបណ្ឌិត ម៉ុក ជីតូ រដ្ឋលេខាធិការក្រសួង មហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី លោកអភិបាល អភិបាលរងស្រុក កងកម្លាំងទាំង៣លោកនាយករងរដ្ឋបាល សាលាខេត្ត លោក-លោកស្រីតំណាងប្រធានមន្ទីរ-អង្គភាព លោកគ្រូ-អ្នកគ្រូ មេឃុំ មេភូមិ យុវជនកាយរឹទ្ធិ កាកបាទក្រហម និងប្រជាការពារជាច្រើនរូប។


សកម្មភាពអាជ្ញាធរ
អភិបាលខេត្តតាកែវ ណែនាំមន្រ្តីច្រកទ្វាព្រំដែនពង្រឹងការត្រួតពិនិត្យទំនិញឱ្យបានម៉ត់ចត់ ដើម្បីធានាសុវត្ដិភាពដល់អ្នកប្រើប្រាស់
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានធ្វើការណែនាំដល់មន្រ្តីដែលប្រចាំការតាមច្រកទ្វាព្រំដែនវៀតណាមទាំងអស់ក្នុងខេត្តតាកែវ ត្រូវយកចិត្តទុកដាក់ ពង្រឹងនិងបង្កើនការត្រួតពិនិត្យរាល់មុខទំនិញគ្រប់ប្រភេទដែលនាំចូលពីប្រទេសវៀតណាម មកកាន់កម្ពុជាតាមច្រកខេត្តតាកែវ។

