ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសោម សម្ផស្ស

សកម្មភាពអាជ្ញាធរ
អាជ្ញាធរស្រុកគិរីវង់ ចុះបំពាក់អំពូលសូឡា និងកញ្ចក់សុវត្ថិភាពចរាចរណ៍ ក្នុងឃុំព្រៃអំពក ដើម្បីបង្កើនសុវត្ថិភាពក្នុងការធ្វើដំណើរជូនប្រជាពលរដ្ឋ
តាកែវ៖ នាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ នេះ លោក ងួន ឌីណា អភិបាល នៃគណៈអភិបាលស្រុកគិរីវង់ បានដឹកនាំក្រុមការងារអាជ្ញាធរមូលដ្ឋាន រួមមាន ក្រុមប្រឹក្សាឃុំព្រៃអំពក និងលោកមេភូមិអំរ៉ែ ចុះសហការរៀបចំជួសជុល កែលម្អ ព្រមទាំងដំឡើងបំពាក់បង្គោលអំពូលភ្លើងសូឡា និងកញ្ចក់សុវត្ថិភាពចរាចរណ៍ នៅតាមដងផ្លូវក្នុងមូលដ្ឋាន ដើម្បីការពារសុវត្ថិភាព និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជូនប្រជាពលរដ្ឋ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលក្រុងដូនកែវ ចុះសម្របសម្រួលចាក់ដីបើកផ្លូវថ្មីមួយខ្សែ ក្នុងសង្កាត់រកាក្នុង សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
តាកែវ៖ លោក សោ សុផល អភិបាលរង នៃគណៈអភិបាលក្រុងដូនកែវ តំណាង លោក ឌឹម គឹមសាន អភិបាលក្រុងដូនកែវ ថ្មីៗនេះ បានដឹកនាំមន្ត្រីការិយាល័យជំនាញពាក់ព័ន្ធ សហការជាមួយអាជ្ញាធរសង្កាត់រកាក្នុង ចុះសម្របសម្រួលចាក់ដីបើកផ្លូវថ្មីមួយខ្សែ មានទំហំទទឹង ៦ម៉ែត្រ និងប្រវែងបណ្តោយ ២០០ម៉ែត្រ ស្ថិតនៅក្នុងភូមិច្រេស សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។


សកម្មភាពអាជ្ញាធរ
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ នឹងអាជ្ញាធរស្រុកគិរីវង់ ចុះសិក្សារៀបចំប្រព័ន្ធលូ និងជួសជុលកំណាត់ផ្លូវលេខ ១២៨ ក្នុងឃុំព្រះបាទជាន់ជុំ
តាកែវ៖ នាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ នេះ លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បានដឹកនាំក្រុមការងារបច្ចេកទេសមន្ទីរ ចុះសហការជាមួយក្រុមការងាររដ្ឋបាលស្រុកគិរីវង់ ដឹកនាំដោយលោក ងួន ឌីណា អភិបាលស្រុកគិរីវង់ ចុះពិនិត្យស្ថានភាពផ្លូវ សិក្សារៀបចំប្រព័ន្ធលូ និងជួសជុលកំណាត់ផ្លូវលេខ ១២៨ ត្រង់ចំណុចភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលក្រុងដូនកែវ ពាំនាំថវិកាបេឡាមរណៈសង្គ្រោះ និងអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនគ្រួសារសពពលី នៅក្នុងសង្កាត់រកាក្រៅ
តាកែវ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ នេះ លោក ឌឹម គឹមសាន អភិបាល នៃគណៈអភិបាលក្រុងដូនកែវ និងជាប្រធានគណៈកម្មាធិការអតីតយុទ្ធជនកម្ពុជា (អ.ន.ក.) ក្រុងដូនកែវ ព្រមទាំងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាបេឡាមរណៈសង្គ្រោះ រួមជាមួយគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនគ្រួសារសពលោកស្រី សោ វណ្ណា ដែលជាគ្រួសារពលី ស្ថិតនៅភូមិបិនម៉ៅ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។


សកម្មភាពអាជ្ញាធរ
លោក សាយ វណ្ណៈ អភិបាលស្រុកបាទី ចុះជួបសំណេះ សំណាលជាមួយមន្ត្រីមូលដ្ឋានឃុំលំពង់ ដើម្បីជំរុញការរួមគ្នាបម្រើប្រជាពលរដ្ឋ
លោក សាយ វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុកបាទី បានបន្តចុះជួបសំណេះសំណាល និងស្តាប់បញ្ហាប្រឈម ក៏ដូចជាសំណូមពរផ្សេងៗ ជាមួយមន្ត្រីមូលដ្ឋានឃុំលំពង់ ប៉ុស្តិ៍នគរបាលរដ្ឋបាល មណ្ឌល សុខភាព គ្រឹះស្ថានសិក្សា មេភូមិ អនុភូមិ ប្រជាការពារ និងអង្គភាពពាក់ព័ន្ធជុំវិញមូលដ្ឋាន។


សកម្មភាពអាជ្ញាធរ
រួមគ្នាដើម្បីបៃតង និងសម្រស់តំបន់ប្រវត្តិសាស្ត្រយើង
លោក កង អាណាន់ អភិបាល នៃគណៈអភិបាលស្រុកអង្គរបូរី បានដឹកនាំក្រុមការងារ មន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋាន ចុះយុទ្ធនាការដាំ ដើមក្ងោក នៅតាមបណ្តោយដងផ្លូវឆ្ពោះទៅកាន់ តំបន់ប្រវត្តិសាស្ត្រប្រាសាទភ្នំដា ។


សកម្មភាពអាជ្ញាធរ
លោក សាយ វណ្ណៈ អភិបាលនៃគណៈអភិបាល ស្រុកបាទី ចុះពិនិត្យការបើកទ្វារទឹក និងវឌ្ឍនភាពសាងសង់ស្លាកសញ្ញាព្រំប្រទល់ស្រុកបាទី
លោក សាយ វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកបាទី រួមជាមួយសហការី បានបន្តអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹក និងការបើកទ្វារទឹកដោយផ្ទាល់នៅចំណុចស្ពានកំពង់ដង្កោ ដើម្បីធានាដល់ការគ្រប់គ្រងប្រភពទឹកជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។


សកម្មភាពអាជ្ញាធរ
លោក កង អាណាន់ ចុះពិនិត្យទីតាំងជាក់ស្តែងនៅវត្តកោះ ដើម្បីត្រៀមរៀបចំពិធីបុណ្យពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធផលនានា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ដតាកែវ!
លោក កង អាណាន់ អភិបាល នៃគណៈអភិបាលស្រុកអង្គរបូរី បានដឹកនាំមន្ត្រីរាជការ និងសហការី ចុះពិនិត្យទីតាំងជាក់ស្តែងនៅវត្តកោះ ស្ថិតក្នុងភូមិតាអី ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ ដើម្បីត្រៀមរៀបចំពិធីសំណេះសំណាល និងពិធីបុណ្យពុទ្ធាភិសេក សម្ពោធឆ្លងព្រះពុទ្ធរូប ព្រមទាំងសមិទ្ធផលនានា ឱ្យប្រព្រឹត្តទៅដោយរលូន និងមានរបៀបរៀបរយ។


សកម្មភាពអាជ្ញាធរ
ស្នងការដ្ឋាននគរបាលខេត្តតាកែវ ប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិ ជូនគ្រួសារសពមន្ត្រីនគរបាល ២គ្រួសារ
លោកឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរងផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិ ជូនដល់គ្រួសារសពមន្ត្រីនគរបាលចំនួន ២គ្រួសារ។


សកម្មភាពអាជ្ញាធរ
លោក គិន ភក្ដី អភិបាលស្រុកព្រៃកប្បាស អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ៥៤៥ម៉ែត្រ ស្ថិតនៅឃុំស្នោ
លោក គិន ភក្ដី អភិបាល នៃគណៈអភិបាលស្រុកព្រៃកប្បាស បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេចំនួន ១ខ្សែ ប្រវែង ៥៤៥ម៉ែត្រ និងទទឹង ៦ម៉ែត្រ ស្ថិតនៅភូមិទង្គែ។ ផ្លូវនេះគឺជាគម្រោងមូលនិធិឃុំស្នោ ឆ្នាំ២០២៦។


សកម្មភាពអាជ្ញាធរ
កម្លាំងអធិការកិច្ចរដ្ឋបាលជលផល និងរដ្ឋបាលស្រុកអង្គរបូរី ចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ក្នុងរដូវត្រីពង!
ខេត្តតាកែវ៖ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ លោក កង អាណាន់ អភិបាល នៃគណៈអភិបាលស្រុកអង្គរបូរី និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំកម្លាំងសមត្ថកិច្ច និងក្រុមការងារចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទយ៉ាងសកម្ម ក្នុងរដូវត្រីពង និងត្រីធម្មជាតិ ដើម្បីការពារ និងអភិរក្សធនធានជលផលនៅក្នុងមូលដ្ឋាន។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកទ្រាំង ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅផ្សារល្វេ និងផ្សារកំពង់ជ្រៃ ដើម្បីលើកកម្ពស់សោភ័ណភាព និងភាពងាយស្រួលក្នុងការធ្វើដំណើរ
លោក អ៊ុំ ចំរើន អភិបាលនៃគណៈអភិបាល ស្រុកទ្រាំង បានអញ្ជើញដឹកនាំកម្លាំងអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធ ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅទីតាំង ផ្សារល្វេ និង ផ្សារកំពង់ជ្រៃ ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលខេត្តតាកែវ បើកកិច្ចប្រជុំពិភាក្សាស្វែងរកដំណោះ ស្រាយ ដើម្បីពន្លឿនការផ្តល់សេវាកែតម្រូវ ទិន្នន័យបញ្ជីអត្រានុកូលដ្ឋានជូនប្រជាពល រដ្ឋឱ្យបានឆាប់រហ័ស
ឯកឧត្តម ធាម ច័ន្ទពិសិដ្ឋ ប្រធានសាលាដំបូងខេត្តតាកែវ ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមស្រលាដំបូងខេត្តតាកែវ នឹងលោក ហែម ឬទ្ធី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សាអំពី “គោលការណ៍រួម និងស្វែង យល់ដំណោះស្រាយ ចំពោះការផ្តល់សេវាកែតម្រូវទិន្នន័យបញ្ជីអត្រានុ កូលដ្ឋាន ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស” ។

