ព័ត៌មានក្នុងខេត្ត

សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តតាកែវ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់គណៈចលនាស្ត្រី តាមប្រព័ន្ធអនឡាញ
សកម្មភាពថ្នាក់ដឹកនាំ
សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តតាកែវ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់គណៈចលនាស្ត្រី តាមប្រព័ន្ធអនឡាញ
តាកែវ៖ នាព្រឹកថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំតូចរដ្ឋបាលខេត្តតាកែវ ថ្នាក់ដឹកនាំ និងសមាជិកាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តតាកែវ ដឹកនាំដោយលោកស្រី ឡុង បូណារេត អភិបាលរងខេត្តតាកែវ បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ ទិសដៅការងារបន្ត និងផ្សព្វផ្សាយសេចក្តីសម្រេចផែនការសកម្មភាពរបស់គណៈចលនាស្ត្រី នៃគណៈមហាជន គណៈកម្មាធិការកណ្តាល តាមរយៈប្រព័ន្ធវីដេអូអនឡាញ (Zoom Meeting) ក្រោមអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
អភិបាលរងខេត្តតាកែវ ណែនាំអាជ្ញាធរមូលដ្ឋាន ផ្សព្វផ្សាយធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋឱ្យបានគ្រប់ៗគ្នា
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលរងខេត្តតាកែវ ណែនាំអាជ្ញាធរមូលដ្ឋាន ផ្សព្វផ្សាយធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋឱ្យបានគ្រប់ៗគ្នា
តាកែវ៖ លោក ហែម ឬទ្ធី អភិបាលរងខេត្តតាកែវ បានណែនាំ ដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅ ស្តីពីការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ការណែនាំនេះធ្វើឡើងកាលពីថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសដែលលោកអភិបាលរងខេត្ត អញ្ជើញចុះពិនិត្យសកម្មភាពមន្រ្តីជំនាញផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅបរិវេណវត្តកំពង់ស្លែង ស្ថិតក្នុងភូមិព្រេច សង្កាត់រកាក្រៅ ក្រុងដូនកែវ។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
មន្ត្រីសារព័ត៌មានកម្ពុជា ២៧រូប ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញអនុវត្តន៍ឆ្លាតវៃក្នុងយុគសម័យឌីជីថល» នៅទីក្រុងហូជីមិញ
សកម្មភាពថ្នាក់ដឹកនាំ
មន្ត្រីសារព័ត៌មានកម្ពុជា ២៧រូប ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញអនុវត្តន៍ឆ្លាតវៃក្នុងយុគសម័យឌីជីថល» នៅទីក្រុងហូជីមិញ
ហូជីមិញ, វៀតណាម៖ មន្រ្តីសារព័ត៌មានចំនួ២៧រូប បានចូលរួមវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ «ជំនាញអនុវត្តន៍ឆ្លាតវៃក្នុងយុគសម័យឌីជីថល» ត្រូវបានរៀបចំឡើងនៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ដោយនាយកដ្ឋានសារព័ត៌មាន នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ជំរុញអាជ្ញាធរផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋមកធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឱ្យបានគ្រប់គ្នា ដើម្បីធានាសិទ្ធិស្របច្បាប់ និងងាយស្រួលក្នុងការទទួលសេវាសាធារណៈ

ក្រចេះ៖ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានជំរុញដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បន្តពង្រឹង និងពង្រីកការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋដែលគ្រប់អាយុត្រូវធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ព្រមទាំងអ្នកដែលអត្តសញ្ញាណប័ណ្ណផុតសុពលភាព បាត់បង់ ឬខូចខាត អញ្ជើញមកបំពេញបែបបទធ្វើថ្មី ឬបន្តសុពលភាពឱ្យបានគ្រប់ៗគ្នា ស្របតាមបទប្បញ្ញត្តិច្បាប់ជាធរមាន។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
ឯកឧត្តម វ៉ី សំណាង៖ ការផ្លាស់ប្តូរថ្នាក់ ដឹកនាំមិនមែនជារឿងងាយស្រួលឡើយ សូមរួមគ្នារក្សាសន្តិភាព និងការអភិវឌ្ឍជាមួយគណបក្សប្រជាជនកម្ពុជា
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម វ៉ី សំណាង៖ ការផ្លាស់ប្តូរថ្នាក់ ដឹកនាំមិនមែនជារឿងងាយស្រួលឡើយ សូមរួមគ្នារក្សាសន្តិភាព និងការអភិវឌ្ឍជាមួយគណបក្សប្រជាជនកម្ពុជា
តាកែវ៖ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តម វ៉ី សំណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជួបសំណេះសំ ណាល និងសួរសុខទុក្ខយ៉ាងជិតស្និទ្ធជាមួយមន្ត្រីគណបក្សឃុំចំនួន ៧ មកពីស្រុកព្រៃកប្បាស ដែលពិធីនេះបានរៀបចំឡើងនៅស្នាក់ការគណបក្សស្រុកព្រៃកប្បាស។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំគណបក្សខេត្ត ថ្នាក់ដឹកនាំគណបក្សស្រុក ព្រមទាំងមន្ត្រី សមាជិក សមាជិកាគណបក្សនៅមូលដ្ឋានជាច្រើននាក់ ។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
ថ្នាក់ដឹកនាំខេត្តតាកែវ អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត តាមប្រព័ន្ធអនឡាញ
សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តតាកែវ អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត តាមប្រព័ន្ធអនឡាញ
តាកែវ៖ នាព្រឹកថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញដឹកនាំក្រុមការងារ រួមមាន លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាល លោកនាយកទីចាត់ការ អង្គភាពសាលាខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ និងលោកប្រធានមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត ចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
គណៈកម្មាធិការទី៧ នៃព្រឹទ្ធសភា ចុះសិក្សាឈ្វេងយល់ និងប្រមូលព័ត៌មានអំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងចក្ខុវិស័យរបស់រដ្ឋបាលខេត្តតាកែវ
សកម្មភាពថ្នាក់ដឹកនាំ
គណៈកម្មាធិការទី៧ នៃព្រឹទ្ធសភា ចុះសិក្សាឈ្វេងយល់ និងប្រមូលព័ត៌មានអំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងចក្ខុវិស័យរបស់រដ្ឋបាលខេត្តតាកែវ
តាកែវ៖ លោក ឈិត សុខុន ប្រធានគណៈកម្មការទី៧ នៃព្រឹទ្ធសភា នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នេះ បានដឹកនាំគណៈប្រតិភូពាក់ព័ន្ធ ចុះជំនួបពិភាក្សាដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មានអំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងចក្ខុវិស័យរបស់រដ្ឋបាលខេត្តតាកែវ ដោយទទួលបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោក ឡាយ សុខា សមាជិកក្រុមប្រឹក្សាខេត្ត និងលោកស្រី ឡុង បូណារ៉េត អភិបាលរងខេត្តតាកែវ តំណាងលោក វ៉ី សំណាង អភិបាលខេត្ត ព្រមទាំងតំណាងមន្ទីរជំនាញចំនួន៤ និងវិស័យពាក់ព័ន្ធ នៅសាលប្រជុំសាលាខេត្តតាកែវ។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
អាជ្ញាធរខេត្តតាកែវ ចាត់ទុកស្ត្រីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ
សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរខេត្តតាកែវ ចាត់ទុកស្ត្រីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ
តាកែវ៖ «ស្ត្រីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ» តាមរយៈការបង្កើនការវិនិយោគលើការលើកកម្ពស់សិទ្ធិ ឋានៈ តួនាទី និងស្ថានភាពសេដ្ឋកិច្ច-សង្គមរបស់ស្ត្រី និងគ្រួសារ។ នេះជាការបញ្ជាក់យ៉ាងច្បាស់របស់ លោកស្រី ឡុង បូណារេត អភិបាលរងខេត្តតាកែវ នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី អនុសញ្ញា «ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ (CEDAW)» និង «ស្ត្រី និងភាពជាអ្នកដឹកនាំ» ជូនដល់ថ្នាក់ដឹកនាំស្ត្រីនៃរដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរ-អង្គភាពជុំវិញខេត្ត នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នៅមន្ទីរកិច្ចការនារីខេត្តតាកែវ។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
រដ្ឋបាលខេត្តតាកែវ បញ្ជាក់ច្បាស់ៗ៖ គ្មានការចាក់ដីលុបបឹងតាកែវនោះទេ
សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តតាកែវ បញ្ជាក់ច្បាស់ៗ៖ គ្មានការចាក់ដីលុបបឹងតាកែវនោះទេ
តាកែវ៖ ដើម្បីឆ្លើយតប និងបំភ្លឺច្បាស់ៗជូនមហាជន កាត់បន្ថយការភ័ន្តច្រឡំពីសំណាក់សាធារណជនដែលគិតថា មានការចាក់ដីលុប «បឹងតាកែវ» នោះ រដ្ឋបាលខេត្តតាកែវបានបញ្ជាក់ថា នេះជាគម្រោងអភិវឌ្ឍន៍ និងកែទម្រង់សោភ័ណភាពតំបន់ប្រវត្តិសាស្ត្រតែប៉ុណ្ណោះ។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
លោក ធូ សុភាព៖ «TVET គឺជាជម្រើសដ៏ល្អបំផុតសម្រាប់យុវជនដែលចង់បានជំនាញពិត មានការងារធ្វើឆាប់ និងប្រាក់ចំណូលសមរម្យ!»
សកម្មភាពថ្នាក់ដឹកនាំ
លោក ធូ សុភាព៖ «TVET គឺជាជម្រើសដ៏ល្អបំផុតសម្រាប់យុវជនដែលចង់បានជំនាញពិត មានការងារធ្វើឆាប់ និងប្រាក់ចំណូលសមរម្យ!»
តាកែវ៖ ដើម្បីរួមចំណែកតម្រង់ទិសអាជីព និងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់ នៃវិស័យអប់រំបច្ចេកទេស និងវិជ្ជាជីវៈដល់ស្រទាប់យុវជន ថ្មីៗនេះ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បានរៀបចំកម្មវិធីធ្វើបទបង្ហាញ និងដំណើរទស្សនកិច្ចសិក្សាជូនដល់សិស្សានុសិស្សថ្នាក់ទី១២ ជាង ៧០០នាក់ មកពីតាមបណ្តាក្រុង-ស្រុកទូទាំងខេត្ត ក្រោមប្រធានបទលើកទឹកចិត្ត «រៀនឱ្យចេះ ឱ្យមានការងារធ្វើ និងមានប្រាក់ចំណូលសមរម្យ» នៅសាលប្រជុំវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
អភិបាលខេត្តតាកែវប្រាប់គរុសិស្សដែលនឹងក្លាយជាគ្រូបង្រៀនត្រូវប្រឹងប្រែងបណ្ដុះស្មារតីស្នេហាជាតិដល់សិស្សតាំងពីក្មេងទៅ
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តតាកែវប្រាប់គរុសិស្សដែលនឹងក្លាយជាគ្រូបង្រៀនត្រូវប្រឹងប្រែងបណ្ដុះស្មារតីស្នេហាជាតិដល់សិស្សតាំងពីក្មេងទៅ
តាកែវ៖ នៅក្នុងឱកាសអញ្ជើញចូលរួមពិធីបិទវគ្គបណ្ដុះបណ្ដាលគរុសិស្សកម្រិតបឋមសិក្សា ១២+២ ជំនាន់ទី៤០ នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានធ្វើការជំរុញ និងលើកទឹកចិត្តឱ្យគរុសិស្សទាំងអស់ ដែលនឹងក្លាយជាគ្រូបង្រៀននៅសាលាបឋមសិក្សានាពេលខាងមុខ ត្រូវធ្វើយ៉ាងណាប្រឹងប្រែងបណ្ដុះបណ្ដាលចំណេះដឹងដល់សិស្សឱ្យរៀនពូកែតាំងពីតូចទៅ ដូចពាក្យស្លោកខ្មែរមួយតែងតែលើកឡើងថា «ដំដែកទាន់នៅក្ដៅ អប់រំកូនចៅទាន់នៅក្មេង» ជាពិសេសត្រូវបណ្ដុះស្មារតីស្នេហាជាតិដល់ក្មេងៗតាំងពីថ្នាក់បឋមសិក្សាទៅ។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
អភិបាលខេត្តតាកែវដឹកនាំមន្ត្រីរាជការប្រគេនទៀនព្រះវស្សា និងតេយ្យវត្ថដល់ព្រះសង្ឃចំនួន ១០៨វត្ត ទូទាំងខេត្ត
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តតាកែវដឹកនាំមន្ត្រីរាជការប្រគេនទៀនព្រះវស្សា និងតេយ្យវត្ថដល់ព្រះសង្ឃចំនួន ១០៨វត្ត ទូទាំងខេត្ត
តាកែវ៖ អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង នាព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគេនទៀនព្រះវស្សា និងតេយ្យវត្ថដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន ១០៨វត្ត ទូទាំងខេត្ត ដែលរៀបចំធ្វើឡើងនៅវត្តតុំ ស្ថិតក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការជុំវិញខេត្ត និងយាយជី តាជី សិស្សានុសិស្សផងដែរ។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
សមិទ្ធផលថ្មីបន្ថែមទៀត! ពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ប្រវែងជាង ៨០០ម៉ែត្រ គ្រោងចំណាយថវិកាជិត ៤០០លានរៀល ត្រូវបានចាប់ផ្ដើមផ្លូវការនៅឃុំត្រពាំងក្រសាំង ស្រុកបាទី
សកម្មភាពថ្នាក់ដឹកនាំ
សមិទ្ធផលថ្មីបន្ថែមទៀត! ពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ប្រវែងជាង ៨០០ម៉ែត្រ គ្រោងចំណាយថវិកាជិត ៤០០លានរៀល ត្រូវបានចាប់ផ្ដើមផ្លូវការនៅឃុំត្រពាំងក្រសាំង ស្រុកបាទី
តាកែវ៖ ដើម្បីបន្តលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង នៅព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦ នេះ លោកជំទាវ រស់ សុភារ៉ាវី ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងគណបក្សចុះជួយមូលដ្ឋានឃុំត្រពាំងក្រសាំង និងលោក សាយ វណ្ណៈ អភិបាលស្រុកបាទី បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ស្ថិតនៅភូមិកណ្តាល ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលាបុណ្យដំណាក់ភូមិកណ្តាល ដោយមានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារចុះជួយមូលដ្ឋាន លោកនាយករដ្ឋបាលស្រុក មន្ត្រីបច្ចេកទេសសាលាខេត្ត អាជ្ញាធរមូលដ្ឋាន ព្រមទាំងបងប្អូនប្រជាពលរដ្ឋអញ្ជើញមកពីភូមិចំនួន២ ប្រមាណ ៣០០នាក់។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត